រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាចម្រៀងសម្លេងស្រួយ អ្នកនាង ផន សុផារី ត្រូវអ្នកនិយមលេងបណ្តាញសង្គម ពេញចិត្តរាល់ការលើកឡើងរបស់រូបនាង មួយឃ្លាៗសុទ្ធតែពោរពេញដោយអត្ថន័យ សបញ្ជាក់យ៉ាងច្បាស់ថា រូបនាងជានារីដែលរឹងមាំម្នាក់។
បើក្រឡេកទៅមើលជីវិតគ្រួសារវិញ ក្នុងចំណងអាពាហ៍ពិពាហ៍ រូបនាងមានកូនស្រីគួរឲ្យស្រឡាញ់២នាក់រួចមកហើយ រីឯស្វាមីវិញ ក៏ស្រឡាញ់រូបនាងជាខ្លាំង មិនតែប៉ុណ្ណោះ រូបនាងក៏ត្រូវហ្វេនៗដឹងច្បាស់ថា ជាភរិយាមិនពូកែប្រច័ណ្ឌឡើយ តែក៏មិនស្លូតឡើយ។
ជាងនេះទៅទៀត បើទោះបីជីវិតគ្រួសារសុភមង្គលយ៉ាងណាក្តី សុទ្ធៗស្រាប់តែ តារាស្រីរូបនេះ បង្ហោះសារឧបមា ថ្ងៃណាដែលជីវិតរៀបការខ្លួនបរាជ័យ មិនប្រាថ្នាគិតខ្លីឡើយ ត្រូវក្រោកឈរឡើងរឹងមាំ ចិញ្ចឹមកូនៗនិងមើលថែរក្សាម្តាយឪពុក ចាស់ជរារបស់ខ្លួនឲ្យបានល្អបំផុត ដែលសម្តីនេះ ធ្វើឲ្យបងប្អូនលេងបណ្តាញសង្គម ពេញចិត្តជាខ្លាំង ជាការលើកទឹកចិត្តមួយសម្រាប់នារីដែល ទន់ខ្សោយលែងលះហើយបែរគិតមិនវែងឆ្ងាយ។
ប្រភពពីkhmerload
ក្នុងនោះ រូបនាងបានបង្ហោះសារបញ្ជាក់ច្បាស់ៗ យ៉ាងដូច្នេះថា ៖

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖





