នៅក្នុងថ្ងៃពិសេសរបស់ខ្លួនកាលពីថ្ងៃទី២៩ ខែមករា ម្សិលមិញនេះ មាស សុខសោភា បាននិយាយពាក្យពេចន៍ក្នុងចិត្តមួយចំនួននៅលើបណ្ដាញសង្គម និងបង្ហាញរូបភាពពិសេស៤សន្លឹកជាមួយនារីចំណាស់ម្នាក់គឺជាម្ដាយរបស់នាង។
មាស សុខសោភា ក៏មិនបានធ្វើពិធីជួបជុំធំដុំឡើយ ដោយគ្រាន់តែរំលឹកដល់គុណម្ដាយដែលបានពពោះ៩ខែ១០ថ្ងៃ និងការលះបង់គ្រប់បែបយ៉ាងក្នុងរយៈពេល៤០ឆ្នាំមើលថែ និងលើកទឹកចិត្តនាងរហូតមក ។
កំពូលតារាចម្រៀងស្រីរូបនេះបាននិយាយថា៖ «នារីចំណាស់ម្នាក់នេះ បានលះបង់គ្រប់យ៉ាងទាំងជីវិតសាច់ឈាមទាំងថ្លុក និងពេលវេលា៩ខែ១០ថ្ងៃពពោះ និងពេលវេលា៤០ឆ្នាំក្នុងការមើលថែនិងលើកទឹកចិត្តខ្ញុំរហូតមក អរគុណអ្នកម្តាយដែរផ្តល់កំណើតឱ្យកូន»។
គួរបញ្ជាក់ថា ក្នុងថ្ងៃខួបកំណើតនោះ គេពុំឃើញ មាស សុខសោភា ប្រារព្ធពិធីជប់លៀងធំដុំ ឬអធិកអធមឡើយ ។ ប៉ុន្តែបើទោះជាយ៉ាងណាគេបានសង្កេតឃើញថា មាស សុខសោភា មានសុភមង្គលខ្លាំង ដ្បិតបានជួបជុំជាមួយក្រុមគ្រួសារម្ដាយ និងស្វាមី ហើយក្នុងនោះក៏វត្តមានយុវជនដែលល្បីថាជាកូនប្រុសរបស់នាងនោះផងដែរ៕ ប្រភព ៖ តារាញូស៍