កតញ្ញូមែន​​! ស្ងាត់ៗ ឈិន ម៉ានិច្ច ឡើងផ្ទះថ្មី ជូនឱពុកម្ដាយផ្អើលស្រុកកំណើត ហើយលើកម្រាបដៃ១០ពោលពាក្យថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗ​នេះ​ នៅ​លើ​បណ្ដាញ​សង្គម​មាន​ការ​សាទរ និង​ស្ងើចសរសើរ​ជាខ្លាំង​ចំពោះ​កញ្ញា ឈិន ម៉ា​និច្ច តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស បន្ទាប់ពី​នាង​បានធ្វើ​ពិធី​ឡើងផ្ទះ​ថ្មី​ជូន​ឪពុកម្ដាយ​យ៉ាង​គគ្រឹកគគ្រេង​នៅឯ​ស្រុកកំណើត។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការ​សង់​ផ្ទះ​ថ្មី​ជូន​ដល់​អ្នក​ដល់​ឪពុកម្ដាយ ដើម្បី​ជា​ការ​តបស្នង​សងគុណ​របស់​កញ្ញា ឈិន ម៉ា​និច្ច បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ផងដែរ ដ្បិត​កន្លងមក​មិនដែល​ធ្លាប់​ឮដំណឹង ឬ​នាង​បង្ហើប​ម្ដងណា​សោះឡើយ។ ប៉ុន្តែ​ស្រាប់តែ​នៅ​ចុងខែ​មករា ឆ្នាំ​២០២២​នេះ ស្រាប់តែ​ឃើញ​តារាចម្រៀង​ដែលមាន​ទឹកដម​សំនៀងពីរោះ​រណ្ដំ​បាន​ទាំង​សម្រស់​រូបនេះ បង្ហោះ​ផ្អើល​នៅលើ​បណ្ដាញ​សង្គម​តែម្ដង ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយ​កញ្ញា ឈិន ម៉ា​និច្ច ក៏បាន​និយាយថា ​៖ «​នាង​ខ្ញុំ​សូម​លើក​ម្រាមដៃ​ដប់ សំពះ​អរគុណ​ដល់​សិល្បៈ​រាមច្បង​ព្រមទាំង​បងៗ ប្អូនៗ មិត្តៗ និង​ភ្ញៀវកិត្តិយស​ទាំងអស់គ្នា​ដែល​បាន​ចូលរួម ពិធី​ឡើងផ្ទះ​ថ្មី ដែល​នាង​ខ្ញុំ​បានធ្វើ​ជូន​ឪពុកម្តាយ​នៅឯ​ស្រុកកំណើត 29/01/2022 សូម​ជូនពរ​ឱ្យ​អ្នក​ទាំងអស់គ្នា ជួបតែ​សេចក្តី​សេចក្តីចំរើន​គ្រប់ពេល​គ្រប់​វេលា​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា កម្មវិធី​ដ៏​អធិកអធម​ ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​២៩ ខែមករា ម្សិលមិញ​នេះ គេ​ក៏​សង្កេតឃើញ​វត្តមាន​តារា​ល្បីៗ​ជាច្រើន​ដួង​ បាន​ចូលរួម និង​សម្ដែង​ការ​សាទរ​ចំពោះ​កញ្ញា ឈិន ម៉ា​និច្ច ផងដែរ៕ ប្រភព ៖ តារាញូស៍​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment