មិនធម្មតា! លោក ​ឌួង ឆាយ ​ថា នៅ​ប្រទេស​អារ៉ាប់រួម លោក អាច​រៀប​អាពាហ៍ពិពាហ៍​ភរិយា​បាន​៤​នាក់​ដោយ​ស្របច្បាប់ ប៉ុន្តែ​លោក…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ឆ្នាំ​២០២១ លោក ឌួង ឆាយ ដែល​ជា​អ្នកជំនួញ និង​បុគ្គល​ដ៏​ល្បី​មួយ​រូប​នោះ បានសម្រេច​បើក​ក្រុមហ៊ុន​មួយ នៅ​ឌូ​បៃ ហើយ​ថ្មីៗ​នេះ លោក បាន​ទៅ​ទស្សនកិច្ច និង​ចូលរួម​កិច្ចប្រជុំ​លើ​មុខ​ជំនួញ​ថ្មី​របស់​ខ្លួន​នៅ​ទីនោះ ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


មុខ​ជំនួញ​ថ្មី​នេះ​, លោក​ឌួង ឆាយ បានទទួល​ការពេញចិត្ត​ខ្លាំងណាស់ ពី​សំណាក់​ដៃគូ​វិនិយោគ​នៅ​ទីនោះ ហើយ​ពួកគេ ថែមទាំង​សន្យា​ជាមួយ​លោក​ថា នឹង​មក​ទស្សនា​ប្រាង្គ​ប្រាសាទអង្គរវត្ត​របស់​យើង​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ដោយឡែក នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២២ លោក​ឌួង ឆាយ ក៏បាន​បញ្ជាក់​ពី​ស្ថានភាព​នៃ​ការ​រៀប​អាពាហ៍ពិពាហ៍​នៅ​ទីនោះ​ផង​ដែរ ដោយ​លោក​ថា លោក អាច​រៀបការ​ប្រពន្ធ​បាន​រហូតដល់​៤​នាក់ ដោយ​ស្រប់​ច្បាប់​ទៀតផង​។ ប៉ុន្តែ​លោក​ថា លោក​មិន​មែន​ជា​មនុស្ស​ប្រុស​បែប​នោះ​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ជំនួញ​វ័យក្មេង​រូប​នេះ ​បាន​បង្ហោះ​រូបថត​នៅ​ទីនោះ​១​សន្លឹក ហើយ​បញ្ជាក់​ដូច្នេះ​ថា «​នៅ​ប្រទេស​អារ៉ាប់​រួម​ខ្ញុំ​អាច​រៀប​អាពាហ៍ពិពាហ៍​ភរិយា​បាន​៤ នាក់​ដោយ​ស្របច្បាប់​។ ប៉ុន្តែ​ខ្ញុំ​មិនមែនជា​មនុស្ស​ប្រុស​បែប​នឹង​ហើយ​ខ្ញុំ​នៅតែ​ជឿជាក់ថា​ នារី​ខ្មែរ​នៅតែ​ជានា​រី​ដ៏​ល្អ​ផូរផង់​សុភាពរាបសារ​ជាងគេ​នៅក្នុង​ពិភពលោក​ ដែលមាន​ប្រពៃណី វប្បធម៌ ទំនៀម​ទំលាប់​ដ៏​ឧដុង្គឧត្តម​គួរអោយ​គោរព​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលមាន​ចរិយា​មាយា​ទ​ល្អ​ប្រពៃ​ស្លៀកពាក់​រំទំ​សក្ដិ​សមជា​នារី​ខ្មែរ​ចេះ​គោរព​ចាស់ទុំ សំពត់​នៅ​ក្នុង​ផ្នត់ គោរព​ច្បាប់ប្រុស​ច្បាប់ស្រី ចេះ​មើល​ថែរក្សា​ដឹងគុណ​ឪពុកម្តាយ​និង​កូនៗ មិន​លោភលន់ មាន​សេចក្តី​ស្រលាញ់​ពិតប្រាកដ​ដ៏​បរិសុទ្ធ មិន​ប្រមឹក​សុរា​មេ​រយៈ ខ្ញុំ​និយាយ​ត្រូវ​ទេ​បាទ​ពូ​មីង​បងប្អូន​ទាំង​អស់គ្នា​?»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment