ប្រិយមិត្ត ពុកម៉ែបងប្អូន បានជ្រាបរួចមកហើយថា នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ Ah Gi Leader មានឈ្មោះពិត តេង ស៊ីណាត បានភ្ជាប់ពាក្យជាមួយបុរសរូបសង្ហាម្នាក់ ឈ្មោះ អៀង អេងឡាយ ក្រោមការចូលរួមពីសាច់ញាតិ ចាស់ទុំទាំងសងខាង។
អ្វី ដែលធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ក្នុងពិធីភ្ជាប់ពាក្យនេះ គ្រាន់តែថ្លៃបណ្ដាការ ដែលអាជី ទទួលបានរហូតដល់ទៅ ៥០០លានរៀល ខ្សែកពេជ្រ តម្លៃខ្ទង់៧ម៉ឺនដុល្លារ ព្រមទាំងផ្ទះមួយខ្នង តម្លៃកន្លះលានផងនោះ។
ទោះយ៉ាងណា ក៏មានមហាជនមួយចំនួនពេបជ្រាយ និងរិះគន់ ទៅលើថ្លៃបណ្ដាការនេះ ជាហេតុធ្វើឲ្យកញ្ញា តេង ដាណា ហៅអាម៉ី ជាប្អូនស្រី អាជី ទ្រាំមិនបាន ចេញមុខឆ្លើយតបភ្លាមផងដែរ។
អាម៉ី បានឆ្លើយតបថា «ខ្ញុំគិតថាថ្លៃទឹកដោះប៉ុណ្ណឹងវាសក្ដិសមណាស់ ហើយក៏មិនច្រើនលើសលប់ដល់ថ្នាក់ឲ្យបុគ្គលខ្វះចំណេះដឹងខ្លះមកនិយាយវាយតម្លៃបងស្រីខ្ញុំដែរ (ច្រណែន?បានទើស?) ពួកខ្ញុំចេញពីគ្រួសារដែលមានជីវភាពសមរម្យ
មានចំណេះដឹងបងស្រីខ្ញុំមានសមត្ថភាពខ្ពស់ ដែលមិនអាចកាត់ថ្លៃបានគាត់អាចរកចំណូលបានលើសនឹងរយពាន់ដង ទាំងស្អាតទាំងឆ្លាត មានសមត្ថភាព ចឹងបើតាំងខ្លួនថា មិនបានច្រណែនគេទេកុំទើស ព្រោះសម័យនេះហើយរឿងគេទេ
លុយគេទេកុំឈឺចាប់ពេករៀនបើកចិត្តអោយទូលាយឃើញគេមានបានអបអរគេទៅវាបានបុណ្យ កុំឈ្នានីសទើសច្រណែនគេពេកវាមិនបានប្រាក់ខែទេយូរទៅដូចបន្ទាបតម្លៃខ្លួនឯងដោយសារចរិតច្រណែនឈ្នានីសអ្នកដទៃមិនពេញចិត្តនូវ
សេខក្ដីសុខគេ ខឹងៗធ្វើមើលគេធ្លាប់ទៅធ្វើអីខ្លួនចឹងជូនទៅបុគ្គលបរាជ័យ ទើសៗគ្មានស្គាល់ពាក្យថាជោគជ័យឬក្ដីសុខទេ ពួកខ្ញុំមិនប្រកាន់និងបុគ្គលរោគចិត្តទេតែបែរជាអាណិតទៅវិញទេ។ អរគុណ ដោយក្ដីគោរពពីនាងខ្ញុំ តេង ដាណា៕ – អាម៉ី»។
ដោយឡែកនៅលើគណនីទុកតុករបស់ខ្លួន អាម៉ី បានលើកឡើងដែរថា «500លានមិនថ្លៃទេសម្រាប់គ្រួសារខ្ញុំ ព្រោះពួកខ្ញុំក៏ចេញពីត្រកូលអភិជនដែរហើយបងស្រីខ្ញុំមានសមត្ថភាពដែលមិនអាចកាត់ថ្លៃបានច្រើនជាងសម្បត្តិអស់នឹងរយពាន់ដង»។
ជាមួយគ្នានេះ អាជី ដែលជាសាមីខ្លួន ក៏បានបកស្រាយនៅលើគណនីទីកតុករបស់ខ្លួនដែរថា តាមពិតទឹកលុយ៥០០លានរៀលនេះ ឪពុកម្ដាយខាងប្រុស គេជូនជាកំណល់នៃការរកស៊ីឲ្យកូនសងខាង មិនមែនថាខ្លួនហ្នឹងស្រោបពេជ្រ ស្រោបអីនោះទេ ធម្មតាដូចគេ ដូចឯងទេ»៕