ទឹកចិត្តបងស្រី! ឃើញ ខាត់ ចំរើន ឈប់បោកគ្រា.ប់បែ.ក, ខាត់ សុឃីម រំភើបណាស់ ក៏បង្ហោះសាររៀបរាប់ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ពហុ​ជំនាញ អ្នកនាង ខាត់ សុ​ឃីម កាលពី​ថ្មីៗ​នេះ​បានបង្ហាញ​អារម្មណ៍​រីករាយ​ជាខ្លាំង បន្ទាប់ពី​បានឃើញ​ប្អូនប្រុស​បង្កើត​លោក ខាត់ ចំរើន ព្យាយាម​កែខ្លួន និង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ ។ ជាពិសេស ខាត់ សុ​ឃីម បានធ្វើ​រឿង​ដ៏​ពិ​សេសមួយ​នេះ​ដើម្បី​ជា​កាដូ​លើកទឹកចិត្ត​ដល់ ខាត់ ចំរើន ជា​ប្អូន​ថែម​ទៀតផង ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តារា​កំប្លែង អ្នកនាង ខាត់ សុ​ឃីម បានធ្វើ​ឲ្យ​ប្រិយមិត្ត​សរសើរ​គ្រប់គ្នា​នូវ​សណ្តាន​ចិត្តជា​បងស្រី ក្រោយ​អ្នកនាង ខាត់ សុ​ឃីម បានផ្តល់​តួនាទី​ធំ​មួយ​ឲ្យ​ប្អូនប្រុស ខាត់​ចំរើន ដោយ​អ្នកនាង​បាន​ផុស​រូប​មួយ​សន្លឹក​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក ដោយបាន​បញ្ជាក់ថា ខាត់ ចំរើន ឈប់​ធ្វើ​រឿង​មិនល្អ​ហើយ ប្រឹង​ធ្វើ​ការងារ ឈប់​ផឹកស៊ី ផ្តេសផ្តាស ហើយ​ថែមទាំង​ជា​អ្នកតំណាង​សាខា​ប្រេន​របស់​ផលិតផល​អ្នកនាង ខាត់ សុ​ឃីម ទៀតផង​។ អ្នកនាង​បានបញ្ជាក់​ទៀតថា នេះ​គឺ​ពិតជា​ប្អូនប្រុស​របស់​អ្នកនាង កែខ្លួន​ទាន់ពេលវេលា​មែន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​សំណេរ​មួយ​នៅលើ​បណ្ដាញ​សង្គម កូនស្រី​ច្បង​ក្នុង​គ្រួសារ​ត្រកូល​ខាត់​អ្នកនាង ខាត់ សុ​ឃីម បានបង្ហាញ​ក្ដីរំភើប​ដោយបាន​ប្រគល់​ដំណែង​ជា​តំណាង​ចែកចាយ​ផលិតផល​ថែរក្សា​សម្រស់​ប្រចាំ​សាលាខណ្ឌ​ព្រែក​ព្នៅ​ឲ្យ​ប្អូនប្រុស​រូបនេះ​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តារា​ពហុ​ជំនាញ​រូបនេះ​បាន​និយាយថា​៖ «​គ្មាន​អ្វីដែល​ធ្វើឱ្យ​យើង​រីករាយ​ជាង​បងប្អូន​ចេះ​យល់ចិត្ត​គ្នា​ទេ ខាត់ ចំរើន ឈប់​បោក​គ្រប់​បែក​ហើយ ប្រឹង​ធ្វើ​ការងារ ឈប់​ផឹកស៊ី ផ្តេសផ្តាស ថែមទាំង​ជា​តំណាង សាខា Mochy ខណ្ឌ​ព្រែក​ព្នៅ​ទៀតផង នេះ​គឺជា​ការ​បញ្ជាក់ថា ពិតជា​ប្អូន​កែខ្លួន​ទាន់​នៅមាន​សួត​មែន love you brother» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួររំលឹកថា លោក ខាត់ ចំរើន គឺជា​កូនប្រុស​ក្នុង​គ្រួសារ​ត្រកូល​ខាត់​បន្ទាប់ពី​អ្នកនាង ខាត់ សុ​ឃីម ដែលជា​កូនស្រី​ច្បង ដែល​បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​យា់ង​យូរ និង​ជាប់លាប់​ជាង​បងប្អូន​ដទៃទៀត ។ លោក ខាត់ ចំរើន កន្លងមក​ទទួលបាន​ប្រិយភាព​ខ្លាំង​តាមរយៈ​ការសម្ដែង និង​ភាព​កំប្លុកកំប្លែង​នៅលើ​ឆាក ប៉ុន្តែ​ក៏បាន​បាត់​មុខ​មួយរយៈ​ធំ​ដោយ​មិនដឹង​ពី​មូលហេតុ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើទោះជា​យ៉ាងណា​មួយរយៈ​ចុងក្រោយ​នេះ​លោក ខាត់ ចំរើន បានបង្ហាញ​វត្តមាន​យ៉ាងសកម្ម​ឡើងវិញ​នៅលើ​បណ្ដាញ​សង្គម និង​កម្មវិធី​នានា​ជាមួយនឹង​បងស្រី ជាពិសេស​កំពុង​ឈរ​ជាមួយនឹង​ដំណែង​ជា​ដំណាង​ចែកចាយ​ថែរក្សា​សម្រស់​ប្រចាំ​សាខា​ខណ្ឌ​ទៀតផង៕ ប្រភព ៖ តារាញូស៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment