កម្សាន្ត៖ ប្រិយមិត្តច្បាស់ជាឃើញតាមរយៈ រូបភាព ក្នុងបណ្ដាញសង្គមហើយថា Jennie មានរូបរាងស្រឡូន សម្រស់ស្អាតនិងមុខមាត់កាចគួរឲ្យទាក់ទាញ។ លើសពីនោះ នាងមិនត្រឹមតែ ស្អាត នៅក្នុង រូបភាព តែប៉ុណ្ណោះទេ សូម្បីតែនៅក្រៅ Jennie កាន់តែមាន មន្ដស្នេហ៍ ទៅទៀត។
ជាមួយគ្នានេះដែរ ហ្វេនៗបានប្រមូលផ្ដុំ រូបភាព ដែលពួកគេថតបានរបស់ តារាចម្រៀងស្រីរូបនេះ បង្ហោះបង្អួតនៅក្នុងបណ្ដាញអ៉ិនធើណែត ធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍។ នៅក្នុងនោះ មានរូបភាពនៅកន្លែងផ្សេងគ្នាជាច្រើនដូចជា នៅលើឆាកប្រគុំតន្ត្រី និងនៅព្រលានយន្ដហោះ។
ទន្ទឹមនឹងនោះ ហ្វេនៗដែលបានឃើញ Jennie នៅក្រៅហើយ ស្ទើតែរកពាក្យអ្វីនិយាយពីសម្រស់របស់នាងបាន ព្រោះតែអាយដលខ្លួនស្អាតនិងគួរឲ្យស្រលាញ់ជាងពេលឃើញក្នុងរូបឆ្ងាយណាស់។ ជាពិសេស នៅពេលនាងឈរជិតហ្វេនពេលប្រគុំតន្ត្រី មានភ្លើងពណ៌ចាំងមកទៀត ធ្វើឲ្យសម្រស់ Jennie កាន់តែអណ្ដែតដូចទេពអប្សរ៕
ប្រភពពីkhmerload