លោកអ្នក បានជ្រាបរួចមកហើយថា កន្លងមក លោកជំទាវ ចិត្តធម៌ ហ៊ុន ស៊ីណាត បានអញ្ជើញទៅដឹកដៃកូនក្រមុំ រាប់ភ្លេចមកហើយ ដោយឃើញថា ភាគច្រើន ជាអ្នកស្ថិតក្នុងរង្វាន់សិល្បៈប៉ុណ្ណោះ។
ដោយឡែក ថ្ងៃនេះ មានភាពខុសប្លែកពីពេលកន្លងមក ដោយលោកជំទាវ បានអញ្ជើញទៅដឹកដៃកូនក្រមុំ ដែលជាចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលជាគូជាមួយនឹងកូនកំលោះ ដែលជាចៅក្រម សាលាដំបូងរាជធានីភ្នំពេញដូចគ្នានោះ។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក លោកជំទាវ ហ៊ុន ស៊ីណាត បានពោលពាក្យថា « ខ្ញុំដឹកដៃរាប់ភ្លេចហើយតែថ្ងៃនេះដឹកដៃកូនក្រមុំ ក្មួយស្រីសាយ ស្រីល័ក្ខណ៍ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ជាគូក្មួយប្រុស អួង វុទ្ធា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញដូចគ្នា មីងសូមជូនពរដល់ក្មួយទាំងពីរក្នុងជីវិតអាពាហ៍ពិពាហ៍នេះសូមបានជួបតែសេចក្ដីសុខសេចក្ដីចម្រើន ពេញមួយជីវិត នឹងស្រឡាញ់គ្នាដល់ចាស់ព្រឹទ្ធចាស់ព្រេង 29.1.2022»។
ដោយឡែក អ្នកនាង ខាត់ សុឃីម ដែលបានទៅចូលរួមកាត់សក់ក្នុងពិធីនេះ ចាប់ដៃគូ ជាមួយលោក ព្រហ្ម ម៉ាញ ហើយជួបលោកជំទាវនោះ ក៏បានពោលពាក្យដែរថា «ថ្ងៃល្អ 29/01/2022 កូនមាននិស្ស័យ បានជួប លោកជំទាវម្តាយ ចិត្តធម៌ Hun Sinath ដៃគូកាត់សក់បំពេញសិរីកូនលោកមេបា ខាត់ សុឃីម លោកពូ Prom Manh»៕