ភ្នំពេញ៖ ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងស្នេហារវាង នាយចឺម និងអ្នកមេម៉ាយកូនមួយ សេង សុឃីម កាន់តែស៊ីជម្រៅ ចំណងស្នេហ៍កាន់តែស្អិតរមួតទៅណាមកណា បណ្តើរគ្នាពេញមុខពេញមាត់យ៉ាងត្រសង។
មិនតែប៉ុណ្ណោះ គូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះ ក៏តែងតែបង្ហាញនូវសកម្មភាពជាមួយគ្នាជាហូរហែ មិនថាចូលរួមកម្មវិធី ឬមានការងារអ្វីនោះទេ គឺតែងតែលេចវត្តមានទាំងគូតែម្ដង។ លើសពីនេះទៅទៀត បើទោះបីជាទើបតែទាក់ទងគ្នាក្នុងរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែ នាយចឺម និងគូស្នេហ៍ពិតជាស្រលាញ់មើលថែ និងយកចិត្តទុកគ្នាខ្លាំងមែនទែន។
ជាក់ស្ដែង ដូចក្នុងវីដេអូឃ្លីបដែលគូស្នេហ៍ នាយចឺម ទើបតែបង្ហោះប៉ុន្មាននាទីមុននេះអញ្ចឹង គឹបានបង្ហាញនូវសកម្មភាពប្រៀបដូចជាភរិយាទៅហើយ គឺនាងបានអង្គុយជូតស្បែកជើងឲ្យមិត្តប្រុសថែមទាំងពាក់ស្បែកជើងឲ្យ ដោយមិនប្រកាន់ខ្លួនទាល់តែសោះ។ ជាមួយគ្នានេះ ក្រោយឃើញបែបនេះ ហ្វេនៗពិតជារំភើបនឹងគូស្នេហ៍មួយគូនេះខ្លាំងមែនទែន ដែលចេះយកចិត្តទុកដាក់គ្នាខ្លាំងបែបនេះ៕
ប្រភពពីkhmerload
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖




