ជីវិតប្រែប្រួលពីក្រីក្រទៅហាយសូរបស់មិត្តស្រីកីឡាករបាល់ទាត់ពិភពលោកCristiano Ronaldo

ពេលនៅជាក្មេងស្រីម្នាក់ Georgina Rodriguez  ចង់ក្លាយជានារីរបាំ។ ប៉ុន្តែដោយសារជីវភាពគ្រួសារក្រីក្រ មិនអាចបញ្ជូននាងទៅសាលារបាំបាន ដូច្នេះនាងក៏ផ្លាស់ប្តូរសុបិន្ត ផ្តោតទៅអាជីពខាងម៉ូតជំនួសវិញ។ បច្ចុប្បន្ននាងជាអ្នកម្តាយរបស់កូន និងជាមិត្តស្រីរបស់កីឡាករលំដាប់បាល់ទាត់ពិភពលោក Cristiano Ronaldo ហើយស្ថិតនៅក្នុងវ័យ២៧ឆ្នាំ ឃើញថា Rodriguez មានលុយកាន់តែច្រើនក្នុងជីវិតដែលនាងមិននឹកស្មានដល់។ Georgina Rodriguez រស់នៅក្នុងជីវិតដែលគូស្នេហ៍ដឹកដៃនាងចុះពីយន្តហោះឯកជនទៅទទួលទានអាហារ និងស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ។ លើសពីនេះទៅទៀត ជីវិតនាងហាក់ដូចរស់នៅក្នុងសុបិន្តជាម្ចាស់ក្សត្រីលើសពីការរំពឹងទុក រហូតដល់ Netflix បង្កើតកម្មវិធី I am Georgina ដើម្បីបើកបង្ហាញពីជីវិតរបស់នាង។

ខាងក្រោមនេះជាដំណើរជីវិតរបស់នាង Georgina Rodriguez គូស្នេហ៍កីឡាករបាល់ទាត់លំដាប់ពិភពលោក  Cristiano Ronaldo

១ កុមារភាពដ៏សាមញ្ញ

ជីវិតគូស្នេហ៍របស់ លោក Cristiano Ronaldo ដែលជាកីឡាករបាល់ទាត់លំដាប់ពិភពលោកមានជីវភាពលំបាករស់នៅធំធាត់ឡើងក្នុងភូមិJaca ជាភូមិតូចមួយនៅភាគខាងជើងប្រទេសអេស្ប៉ាញ។

នាងមានបំណងក្លាយជាអ្នករបាំបាឡេ ប៉ុន្តែឳពុកម្តាយរបស់នាងមិនអាចបញ្ជូននាងទៅសាលារបាំបានទេ ដូច្នេះនាងក៏ប្តូរសុបិន្តរបស់នាង។ ពេលនាងពេញវ័យ នាងប្តូរទីក្រុងរស់នៅជាច្រើន ហើយចាប់ផ្តើមការងារជាអ្នកបម្រើ។

២ ក្តីសុបិន្តដ៏ធំធេង

ទោះជាស្ថានភាពជីវភាពនាងលំបាកយ៉ាងណាក៏ដោយ ក៏នាងនៅតែប្តូរផ្តាច់បង្កើតពិភពថ្មីអោយជីវិតរបស់នាង។ ក្នុងកិច្ចសម្ភាសន៍កន្លងមកនាង Georgina Rodriguez អោយដឹងថា

ដើម្បីអោយអនាគតការងារនាងបានល្អប្រសើរ នាងចាំបាច់ត្រូវរៀននិយាយភាសាអង់គ្លេស។ នៅពេលនាងអាយុ១៧ឆ្នាំ នាងទៅរស់នៅប្រទេសអង់គ្លេស ជាអ្នកជួយការងារក្នុងផ្ទះ និងមើលក្មេង ហើយទទួលប្រាក់ឈ្នួល១០ផោនក្នុងមួយម៉ោង។ នៅពេលនាងយល់ថាជំនាញភាសាអង់គ្លេសនាងល្អប្រសើរឡើង នាងក៏ទៅកាន់ទីក្រុងម៉ាឌ្រីដតាមរកក្តីសុបិន្តិការងារក្នុងហាងទំនិញ។

៣ ជីវិតដ៏អាប់អួរនៅទីក្រុងម៉ាឌ្រីដ

ជីវិតហាយសូរបស់នាងនាពេលបច្ចុប្បន្នអាចហៅថាជីវិតហាយសូពោរពេញដោយទំនិញទំនើបទាន់សម័យម៉ាកល្បីៗ ប៉ុន្តែពេលរស់នៅទីក្រុងម៉ាឌ្រីដ នាង Rodriguez ប្រាប់ថា

ជីវិតអាក្រក់ខ្លាំងដោយសារនាងបញ្ហាហិរញ្ញវត្ថុ។ សេដ្ឋីនីវ៏យក្មេងរូបនេះប្រាប់ថា នាងរស់នៅក្នុងជីវិតដ៏អាប់អួរនៅទីក្រុងម៉ាឌ្រីដ នាងត្រូវរស់នៅក្នុងបន្ទប់ដែលធ្លាប់ជាបន្ទប់ដាក់ឥវ៉ាន់

នាងត្រូវលំបាកមិនមានម៉ាស៊ីនកំដៅ និងម៉ាស៊ីនត្រជាក់ ពេលអាកាសធាតុក្តៅក៏ក្តៅខ្លាំង ហើយពេលអាកាសធាតុត្រជាក់ក៏ត្រជាក់ខ្លាំង។

មុនពេលជួបកីឡាករបាល់ទាត់ Ronaldo នាងធ្វើការជាជំនួយការហាងនៅផ្លូវ Serrano ដែលជាផ្លូវល្បីឈ្មោះមួយក្នុងទីក្រុង Madrid  ខាងសំបូរហាងលក់កាបូប។ នៅក្នុងកម្មវិធី I Am Georgina របស់ Netflix មានឃ្លាផ្សព្វផ្សាយកម្មវិធីថា «ពីមុនខ្ញុំលក់កាបូបនៅ Serrano ។ ឥឡូវខ្ញុំប្រមូលទិញយកកាបូបទាំងនោះ»។

៤ ទំនាក់ទំនងស្នេហាស្អិតរមួត

នៅឆ្នាំ២០១៦ នាង Rodriguez  ធ្វើការងារជាជំនួយការងារ Gucci ហើយក៏ជាកន្លែងដំបូងដែលនាងជួប កីឡាករបាល់ទាត់ Ronaldo។ នាងធ្លាប់ផ្តល់បទសម្ភាសន៍ថា នាងពិតជាអៀននឹង Ronaldo ខ្លាំងណាស់ប៉ុន្តែបានពន្យល់ថាជាស្នេហាឃើញភ្លាមស្រឡាញ់ភ្លែតរបស់អ្នកទាំងពីរ។ នៅពេល២ទៅ៣ថ្ងៃក្រោយ នាងបានជួបកីឡាករបាល់ទាត់ម្តងទៀតនៅក្នុងកម្មវិធីហាង Dolce & Gabbana ពីពេលនោះហើយដែលអារម្មណ៍ពួកគេចាប់ផ្តើមធូរស្រាលនិងចាប់ផ្តើមជជែកគ្នា។  សារព័ត៌មាន Sun ប្រាប់ថា Rodriguez ត្រូវបញ្ឈប់ពីការងារ នៅពេលពិភពលោកទាំងមូលដឹងថានាងមានទំនាក់ទំនងស្នេហានិងកីឡាករបាល់ទាត់លំដាប់ពិភពលោក។

៥​​  ជីវិតជាអ្នកម្តាយហាយសូ

នាងGeorgina Rodriguez និង លោក Cristiano Ronaldo កីឡាករបាល់ទាត់លំដាប់ពិភពលោក ពួកគេទាំងពីរនាក់មានកូនស្រីម្នាក់អាយុ៤ឆ្នាំ ហើយនៅខែតុលាឆ្នាំ២០២១ ប្រកាសថា

ពួកគេនឹងផ្តល់កំណើតកូនភ្លោះឆាប់ៗ។ Rodriguez  ក៏បានចិញ្ចឹមបីបាច់កូនភ្លោះអាយុ៥ឆ្នាំរបស់Ronaldo ដែលកើតមានការពរពោះជំនួស និងកូនអាយុ១១ឆ្នាំរបស់Ronaldo ផងដែរ។ Rodriguez   ប្រាប់ថា ជីវិតរបស់នាងគឺសាមញ្ញណាស់ នាងរៀបចំអាហារពេលព្រឹក អាហារពេលថ្ងៃត្រង់ សម្រាប់កូនៗ និងរៀបចំសម្លៀកបំពាក់សម្រាប់ពួកគេទៅសាលារៀន បន្ទាប់មកទើបទៅហាត់ប្រាណ ឬទៅស្ប៉ា។

៦ បង្កើតបានទ្រព្យសម្បត្តិយ៉ាងច្រើនពីទំនាក់ទំនងល្បីល្បាញ

Rodriguez ជាមនុស្សស្រីដ៏បើកចំហរម្នាក់ អំពីការពិតដែលនាងជួប Ronaldo នាងប្រាប់ថាជីវិតរបស់នាងបានផ្លាស់ប្តូរ។ នៅឆ្នាំ២០២០ លោក Cristiano Ronaldo កីឡាករបាល់ទាត់លំដាប់ពិភពលោក បានក្លាយជាកីឡាករបាល់ទាត់លំដាប់មហាសេដ្ឋីម្នាក់ជាផ្លូវការជាលើកដំបូងនៅក្នុងពិភពលោក ហើយRodriguez ក៏បានបង្កើតប្រាក់ចំណូលជាច្រើនពីទំនាក់ទំនងក្នុងភាពល្បីល្បាញនេះ។ នាង Rodriguez បានក្លាយជា តារាម៉ូឌែលអោយក្រុមហ៊ុន សម្លៀកបំពាក់ Yamamay និង ក្រុមហ៊ុនគ្រឿងសំអាង Sheglam ។

៧ ជាតារារបស់Netflix


កីឡាករបាល់ទាត់លំដាប់ពិភពលោក Ronaldo ឥឡូវនេះមានមិត្តស្រីដែលមានកម្មវិធីទូរទស្សន៍ផ្ទាល់ខ្លួន។ កម្មវិធី I Am Georgina នឹងផ្សាយនៅលើ Netflix  នៅថ្ងៃ២៧មករា។

កម្មវិធីនេះនឹងបើកបង្ហាញ ពីស្ត្រីម្នាក់ដែលឆក់យកបេះដូងកីឡាករបាល់ទាត់លំដាប់ពិភពលោក Ronaldo និងជីវីតរស់នៅរបស់ស្ត្រីរូបនេះ ពីជីវិតការងារនិងការមើលថែទាំខ្លួននាងទោះនាងមានប្រវត្តិជីវភាពក្រីក្រក៏ដោយ។

ប្រភពពី​តារា​ញូស៍​

Related posts

Leave a Comment