និយាយដល់ឈ្មោះ អ៊ីអ៊ី , អ្នកលេងបណ្ដាញសង្គមទីកតុកច្បាស់ជាស្គាល់មិនខាន ដោយនាងនិយាយ និងអាន ខ្មែរមិនសូវច្បាស់នោះឡើយ។ តែអ្វីទាំងនេះ បែរជាធ្វើឲ្យមានអ្នកចូលចិត្តនាងច្រើនទៅវិញ រួមផ្សំនឹងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងផងនោះ។
អ៊ីអ៊ី ជាកូនកាត់ខ្មែរ-កូរ៉េមួយរូប រស់នៅប្រទេសកូរ៉េខាងត្បូង ហើយកាលពីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ រូបនាង បានធ្វើដំណើរទេសចរណ៍មកកាន់ប្រទេសខ្មែរ ធ្វើឲ្យផ្អើលអស់អ្នកគាំទ្រជាច្រើន មកទទួលស្វាគមន៍នាង រួមទាំងអ្នកសារព័ត៌មានទៅសម្ភាសន៍ទៀតផង។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅយប់នោះ អ៊ីអ៊ី បានបង្ហាញអារម្មណ៍សប្បាយចិត្តនៅពេលឃើញអ្នកគាំទ្ររបស់ខ្លួនច្រើនបែបនេះ ដោយកន្លងមក មិនដែលនឹកស្មានថា មកជួបអ្នកគាំទ្របែបនេះនោះឡើយ។
ជាមួយគ្នានេះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ខ្លួនរៀនរាំតាំងពីអាយុ១១ឆ្នាំមកម្ល៉េះ ហើយឥឡូវ អាយុខ្ទង់១៧ ១៨ឆ្នាំហើយ។ តាមរយៈបទពិសោធន៍នេះ អ៊ីអ៊ី បានបង្ហាញក្ដីសង្ឃឹមរហូតដល់៨០ភាគរយ ថានឹងជាប់ក្លាយជាតារាK-POP។
ឆ្លើយទៅនឹងសំណួរថាតើហេតុអ្វី បានជាចង់ចូលប្រឡូកក្នុងវិស័យK-POPនោះ អ៊ីអ៊ី បានបញ្ជាកល់ថា ដោយសារខ្លួនចូលចិត្តរាំ និងច្រៀង។ ចំពោះការមកប្រទេសកម្ពុជានេះ អ៊ីអ៊ី ក៏បានបញ្ជាក់ពីបំណងរបស់ខ្លួនថា ចង់ទៅអង្គរវត្ត ចង់ទៅសមុទ្រ ចង់ទៅទឹកជ្រោះ។
ដោយឡែក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ អ៊ីអ៊ី កាន់តែធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ថែមទៀត ដោយយសារក្នុងការឡាយលក់ផលិតផលជាមួយគ្នា ម្ដាយរបស់នាង បានឲ្យអ្នកគាំទ្រទាយថា អ៊ីអ៊ី ស្លៀកលីអូ ពណ៌អ្វីនោះ?
ដោយឃើញម្ដាយរបស់ខ្លួនសួរបែបនេះ ទៅកាន់អ្នកគាំទ្រនោះ អ៊ីអ៊ី បែរជាអត់ដឹងថា ខ្លួនឯងស្លៀកលីអូ ពណ៌អ្វី ដែរ ក៏ទាញខោមើល បង្កឲ្យមានការចាប់អារម្មណ៍ រហូតអ្នកខ្លះសម្ដែងការមិនពេញចិត្តក៏ខំមិនថា «កូនក្រមុំខ្លួន យកមកលេងឲ្យគេទាយ, ចឹងក៏យកមកលេងដែរ តិចទៀតយកស្បូនមកលេង មកសួរដែរហើយ, យូរទៅកាន់តែយូរទៅហើយ»។ ចំពោះការទស្សន៍ទាយនេះ ទាយត្រូវមានរង្វាន់ទៀតផង៕ ដើម្បី កាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖