គេនៅចាំបានថា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ លោក ជំទាវឧកញ៉ា អ៊ាន សៀវម៉ី បានធ្វើពិធីបុកគ្រឹះឡើងភូមិគ្រឹះថ្មី ក្រោយពីទម្លាយពីតម្លៃស្រោមពេជ្រ ដែលលោកជំទាវធ្វើការកុម្ម៉ង់ ជាមួយនឹងកូនស្រីបណ្ដូលចិត្ត ក្នុងការពាក់លម្អកាយនោះ។
ក្រៅពីភូមិគ្រឹះ ដែលកំពុងធ្វើពិធីខាងលើនេះ លោកជំទាវឧកញ៉ាវ័យក្មេងរូបនេះ ត្រូវបានគេដឹងថា មានផ្ទះវិឡារ សម្រាប់លំហែកាយ ដ៏ស្កឹមស្កៃតម្លៃជាង៤លាន ស្ថិតនៅទីរួមខេត្តកំពង់ចាម ជាភូមិគ្រឹះដែលបំពាក់ដោយគ្រឿងឈើដ៏ប្រណិត។
ក្រៅពីវិឡារដ៏ស្កឹមស្កៃខាងលើនេះ លោកជំទាវក៏ត្រូវគេដឹងថា មានវិឡារដ៏ប្រណីតនៅភ្នំពេញ មានដីរាប់ហិកតានៅព្រៃវែង និងមុខជំនួញផ្សេងទៀត ក្រៅពីរបរអនឡាញ។ ក្រៅពីនេះ លោកជំទាវ ក៏មានរថយន្តស៊េរីទំនើបជាច្រើនគ្រឿង, គ្រឿងអលង្ការសម្រាប់លម្អកាយមានតម្លៃថ្លៃ ជាច្រើនទៀតផង។
បន្ថែមលើនេះ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ លោកជំទាវ បានបង្ហាញភូមិគ្រឹះរបស់ខ្លួនសាងសង់ជិតរួចរាល់ ហើយប្រាប់ថា «ជិតរួចហើយបងប្អូន ជិតបានជុំគ្នាហើយ»។ ត្រង់ចំណុចនេះ អ្នកបានដឹងរឿង ពិតជាហាមចិត្តមិនស្ងើចសរសើរលោកជំទាវឧកញ៉ាមិនបាននោះទេ ជាស្ត្រី តែមានទេពកោសល្យក្នុងការរកស៊ី រហូតមានស្ដុកស្ដម្ភ បែបនេះ៕