កាលពីឆ្នាំ២០២១ លោក ឌួង ឆាយ ដែលជាអ្នកជំនួញ និងបុគ្គលដ៏ល្បីមួយរូបនោះ បានសម្រេចបើកក្រុមហ៊ុនមួយ នៅឌូបៃ ហើយកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ លោកថែមទាំងប្រកាសដំណឹងពីការធ្វើដំណើរទៅទស្សនកិច្ច និងចូលរួមកិច្ចប្រជុំលើមុខជំនួញថ្មីរបស់ខ្លួននៅទីនោះ ផងដែរ។
នៅថ្ងៃបន្ទាប់, ឆ្លៀតពេលប្រជុំកិច្ចការងារមុខជំនួញថ្មីនេះដែរ លោក ក៏បានចូលរួមជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីចូលរួមទិវាបុណ្យជាតិនៅក្នុងពិធីតាំងពិព័រណ៍ពិភពលោកនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ទៀតផង។
ក្រឡេកមើលមើល មុខជំនួញថ្មីរបស់ខ្លួននេះវិញ, លោកឌួង ឆាយ បានទទួលការពេញចិត្តខ្លាំងណាស់ ពីសំណាក់ដៃគូវិនិយោគនៅទីនោះ ហើយថែមទាំងសន្យាជាមួយលោកថា នឹងមកទស្សនាប្រាង្គប្រាសាទអង្គរវត្តរបស់យើងទៀតផង។
បង្ហោះភ្ជាប់រូបថត១សន្លឹក ជាមួយដៃគូវិនិយោគ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ លោកឌួង ឆាយ បានបញ្ជាក់ដូច្នេះថា «កាដូវត្ថុអនុស្សាវរីយ៍របស់ព្រះរាជាណាចក្រកម្ពុជាយើងជូនទៅដល់ដៃគូវិនិយោគថ្មីនៅឌូបៃ។ គាត់ស្រលាញ់ចូលចិត្តពេញចិត្តណាស់ថែមទាំងបានសន្យាជាមួយខ្ញុំថា នឹងមកទស្សនាប្រាង្គប្រាសាទអង្គរវត្តអច្ឆរិយៈទី 7 របស់ពិភពលោកនៃព្រះរាជាណាចក្រកម្ពុជាយើង។
អរគុណសម្លាញ់ Ali ដែលស្រលាញ់រាប់អានខ្ញុំចេញពីចិត្តដោយទាំងមិនស្គាល់ថាខ្ញុំជាអ្នកណាពីមុនមក។ ស្រាប់តែពេលនេះខ្ញុំបង្ហាញគាត់ពីហេ្វសបុកផេករបស់ខ្ញុំ និងបាននាំគាត់មកគោរពជួបសម្តែងការគួរសមជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រតិភូតំណាងដ៏ខ្ពង់ខ្ពស់នៃសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារបស់យើងទើបគាត់មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។
អរគុណមិត្តភ័ក្ដិនៅឌូបៃទាំងអស់ដែលបាននៅក្បែរជុំវិញលើកទឹកចិត្តជួយជ្រោមជ្រែងនៅពេលដែលខ្ញុំជួបឧបសគ្គ និងការលំបាកបំផុតនៅក្នុងជីវិតជាពិសេសផ្តល់ការរាប់អាននៃមិត្តភាពដ៏ល្អបរិសុទ្ធស្មោះត្រង់មួយនេះដោយទាំងមិនស្គាល់ខ្ញុំជាអ្នកណាមកពីប្រទេសណា។ អ្នកទាំងអស់គ្នាជាគ្រួសារទី 2 របស់ខ្ញុំ និងតែងតែស្ថិតនៅក្នុងបេះដូងខ្ញុំជានិច្ច»៕