រឿង «ដើម្បីកូន» ត្រូវបានស្នើសុំទៅចាក់បញ្ចាំងនៅតៃវ៉ាន់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាត់ទុកថា ជាមោទនភាពមួយសម្រាប់វិស័យភាពយន្តខ្មែរ ខណៈខ្សែភាពយន្ដបែបអប់រំរឿង “ដើម្បីកូន” របស់​​ផលិត​ករ ហ៊ុយ យ៉ាឡេង ត្រូវបានទទួលការចាប់​អារម្មណ៍​ពីសំណាក់​បណ្ដា​ប្រទេសធំៗជាច្រើន ។ ក្នុងនោះសាកលវិទ្យាល័យមួយរបស់តៃវ៉ាន់ត្រៀមនាំយកភាពយន្តនេះទៅចាក់បញ្ជាំងឲ្យនិស្សិតរបស់គេបានទស្សនាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការបញ្ជាក់របស់ផលិតករ ហ៊ុយ យ៉ាឡេង មហាវិទ្យាល័យមួយឈ្មោះថា National Chengchi University (NCCU) របស់​តៃវ៉ាន់​បានចាប់អារម្មណ៍​លើស្នាដៃ​និពន្ធ «រឿងដើម្បីកូន» ដោយបានស្នើសុំសិទ្ធ​ដើម្បី​យក​ទៅ​​ចាក់បញ្ចាំង​ឱ្យនិស្សិតនៅទីនោះបាន​ទស្សនា និង​សិក្សា​​ស្វែងយល់ពីភាព​យន្ដជីវិត​មួយ​នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយផលិតករដ៏ល្បីល្បាញរូបនេះបានឱ្យដឹងតាមរយៈសំណេរនៅលើបណ្ដាញសង្គមថា៖ «ដំណឹងដ៏សែន​រីករាយ​រៀបនឹងបើក​សាលា ក៏មានសាលាអន្តរជាតិផ្តល់​តម្លៃដល់​ភាព​យន្ត​របស់ខ្ញុំ​ ស្នើសុំភាពយន្ត រឿងដើម្បីកូន ចាក់ជូនសិស្ស ដើម្បីសិក្សា​ស្វែង​យល់​ពីភាព​យន្តជីវិតមួយនេះ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈសំណេរខាងលើនេះដែរ លោក ហ៊ុយ យ៉ាឡេង បានសម្ដែងនូវរំភើបរីករាយ​ជា​ខ្លាំង ដ្បិតស្នាដៃរបស់លោកត្រូវបានផ្ដល់តម្លៃ និងយកទៅចាក់បញ្ចាំងនៅតៃវ៉ាន់ ។ការណ៍ត្រូវបានគេមើលឃើញថាស្របទៅនឹងបំណងរបស់ផលិតកររូបនេះហើយ ខណៈកន្លងមក លោកតែងបង្ហាញនូវចេតនាចង់ឃើញភាពយន្តស្នាដៃកូនខ្មែរត្រូវបានចាក់បញ្ចាំងលើឆាកអន្តរជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកថា «រឿងដើម្បី​កូន» ជាខ្សែ​ភាពយន្ត​​ស្ដីពី​ជីវិត​ពិត​អ្នក​ធាក់​ស៊ីក្លូ និងត្រូវ​បាន​ផលិត​​ឡើង​យ៉ាង​សម្រិត​សម្រាំង​ពី​ផលិតករ​ល្បី​ឈ្មោះ​លោក​ ហ៊ុយ យ៉ាឡេង ។ ខ្សែភាព​យន្ដ​ដ៏​កម្សត់​មួយនេះបានចាក់បញ្ចាំងនៅកម្ពុជាកាលពីអំឡុងខែមករា ឆ្នាំ២០២១ និងបាន​បង្ហាញ​វត្តមាន​នៅ​រោង​ភាពយន្ត​នៃ​បណ្ដា​ប្រទេស​​ជា​ច្រើន​ទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមកលោក ហ៊ុយ​ យ៉ាឡេង ស្ថាបនិក​នៃ​ផលិតកម្ម «កថាជ័យ» ដែល​ជា​អ្នក​ផលិត​ខ្សែ​ភាព​យន្ត​ស្តែង​ពី​ជីវិត​អ្នក​ធាក់​ស៊ីក្លូ បាន​ប្រាប់​សារព័ត៌មានក្នុងស្រុកមួយ​ថា​ ​នេះ​ជា​ស្នាដៃ​ទី​ ៤ ដែល​លោក​បាន​យក​កុន​ទៅ​ចាក់​នៅ​ក្រៅ​ប្រទេស​ ដែល​រឿង​មុនៗ​ជា​រឿង​ខ្មោច​ ប៉ុន្តែ​សម្រាប់​​​រឿង «ដើម្បី​កូន» លោកបាន​ផលិត​យ​ខុស​ពី​រឿង​មុនៗ គឺ​​បាន​ដក​ស្រង់​ចេញ​ពី​ជីវិត​ពិត​របស់​គ្រួសារ​អ្នក​ធាក់​ស៊ីក្លូ​ម្នាក់​នៅ​ម្តុំ​កែង​​ផ្សារ​ចាស់​ ដែល​បាន​តស៊ូ​ក្នុង​ការ​ចិញ្ចឹម​កូន​​២នាក់​ទាំង​ដែល​ខ្លួន​ជា​ជន​ពិការ (ពិការ​ជើង​ម្ខាង) ហើយ​ចុង​ក្រោយ​ក៏​ត្រូវ​លក់​ទាំង​ស៊ីក្លូ​ និង​ឈាម​ ដើម្បី​ព្យាបាល​ជំងឺ​របស់​កូន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាពយន្តនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីជីវិតពិតយ៉ាងកម្សត់នោះទេ ប៉ុន្តែក៏បានបង្កប់នូវអត្ថន័យអប់រំយ៉ាងល្អទៀតផង ដែលធ្វើអ្នកទស្សនាសម្រក់ទឹកភ្នែកតាមសាច់រឿង និងតួអង្គមិនខាន ៕
ប្រភពពី​តារា​ញូស៍​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

Related posts

Leave a Comment