ស្រាយចម្ងល់មហាជន!ទីបំផុតរកឃើញអ្នកជំនួសតំណែងខ្ញុងហើយ..….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីបំផុតទៅ កម្មវិធីសំណើរ “២គ្រួសារ” របស់ស្ថានីយ៍ទូរទស្សន៍ CTN បានបង្ហាញមុខ តួថ្មីដែលត្រូវជំនួសតារាកំប្លែងអ្នកនាង ខ្ញុង ហើយ ធ្វើឲ្យមហាជនអស់មន្ទិលសង្ស័យជុំវិញវត្តមានរបស់តារាកំប្លែងសម្បូរវោហារូបនេះនៅទីកំណើតដែលធ្លាប់ដុះដាលមួយនេះទៀតហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈគណនីហ្វេសប៊ុករបស់តារាកំប្លែងនាយ ពែកមី បានបញ្ជាក់ថា វត្តមានរបស់តួថ្មី ដែលត្រូវជំនួសតារាកំប្លែង ខ្ញុង សម្ដែងជាប្រពន្ធរបស់នាយនៅក្នុងកម្មវិធីសំណើច “២គ្រួសារ” គឺកញ្ញា ពី យ៉ាពីន។ វត្តមាន ពី យ៉ាពីន គឺមានន័យថា តារាកំប្លែងអ្នកនាង ខ្ញុង ដែលទើបតែហ៊ុំព័ទ្ធដោយបំណុល មិនត្រូវបានក្រុមហ៊ុន CBS អនុញ្ញាតឲ្យបន្តការងារទៀតឡើយ ក្រោយផ្ទុះរឿងជំពាក់បំណុលផ្សាយផ្ទាល់ផ្អើលបណ្ដាញសង្គមកាលពីអំឡុងខែតុលាឆ្នាំ២០២១កន្លងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយ ពែកមី បានសរសេរថា៖ “ណែនាំអោយបងប្អូនស្គាល់​ ប្រពន្ធថ្មីរបស់ខ្ញុំ​ (​ស្រីពីន​ ) នៅផ្ទះលេខ២​ ជំនួសតួអ្នកនាងខ្ញុង​ បងប្អូនចាំមើលផងតើសមត្ថភាពគាត់យ៉ាងណាដែ​រ? កម្មវិធី​ ២គ្រួរសា​រ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈការបញ្ចេញមតិរបស់មហាជន បានបង្ហាញការសោកស្ដាយចំពោះការបាត់បង់វត្តមានរបស់ ខ្ញុង ពីកម្មវិធីសំណើច “២គ្រួសារ” ដែលនាងតែងតែតួអង្គឆ្នាសឆ្នើមប្រកបដោយដោយទេពកោសល្យពិបាករកអ្នកជំនួស។ ទោះបីជាយ៉ាងណា ក៏មហាជនបើកចិត្តទូលាយរង់ចាំមើលសមត្ថភាពរបស់ ស្រីពីន តើអាចត្រដាមត្រសងជាមួយ ខ្ញុង ឬអាចល្អជាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាបើយោងលើសំណេរ និងការបង្ហោះរបស់នាយ ពែកមី ហាក់បង្កប់នូវការពេញចិត្តចំពោះសមត្ថភាពរបស់ដៃគូថ្មីរូបនេះផងដែរ។ ចំណែកតារាសម្ដែង ពី យ៉ាពីន ក៏មិនទាន់មានប្រតិកម្ម ឬបង្ហាញជំហរបែបណានោះដែរ ដោយនាងគ្រាន់តែចែករំលែកបន្តនូវការបង្ហោះរបស់នាង ពែកមី ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា បន្ទាប់ពីផ្ទុះរឿងបំណុលជុំទិស តារាកំប្លែងសម្បូរវោហារ អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ត្រូវបានអង្គភាពសាមី គឺក្រុមហ៊ុន CBS សម្រេចព្យូរការងារជាបណ្ដោះអាសន្ន ដោយរង់ចាំការសម្រេចវាសនាផ្លូវការនៅខែធ្នូឆ្នាំ២០២១។ អ្នកនាង ខ្ញុង ត្រូវបានកត់សម្គាល់ឃើញថា បានរក្សាភាពស្ងៀមស្ងាត់រហូតមក តាំងពីផ្ទុះរឿងរ៉ាវ និងដល់ពេលនៃការផ្លាស់ប្ដូររូបនាង ដោយខិតខំលក់ផ្អកប្រហុក និងអាជីពភ្លេងខ្មែរជាមួយស្វាមីប្រកបដោយភក្ដីភាពគឺ នាយ កៃដរ៕
ប្រភពពី​តារា​ញូស៍​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment