យូឌីស្កូចាប់ផ្ដើមបង្ហាញមុខសម្ដែងឡើងវិញក្រោយខកខានច្រើនឆ្នាំព្រោះជំងឺ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ៖ ទីបំទៅលោក យូ ឌីស្កូ បានបង្ហាញមុខនៅក្នុងការសម្ដែងភាពយន្តឡើងវិញហើយ បន្ទាប់ពីបានខកខានជាច្រើនឆ្នាំកន្លងមក ដោយសារតែលោកមានបញ្ជាសុខភាព ពោលគឺជំងឺក្រលៀន ដែលស្ទើរតែមិនអាចស្រោចស្រង់ជីវិតបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេនៅចាំបានថា លោក យូ ឌីស្កូ បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររហូតបាត់បង់រូបឆោមស្ទើរទាំងស្រុងកាលពីប៉ុន្មានឆ្នាំមុន។ ដោយសារមានការជួយជ្រោមជ្រែងពីសប្បុរជនជាច្រើន លោកក៏មានឱកាសបានចេញទៅប្ដូរក្រលៀននៅប្រទេសឥណ្ឌាដោយជោគជ័យដោយចំណាយថវិកាប្រមាណជា ៥ម៉ឺនដុល្លារ ។

ទោះបីជាយ៉ាងណា ក្រោយការវះកាត់ប្ដូរក្រលៀនធ្វើឡើងដោយក្រុមគ្រូពេទ្យជំនាញនៅឯប្រទេសឥណ្ឌារួចមក ការព្យាបាលទទួលបានជោគជ័យ ហើយលោកបានជះសះស្បើយបន្ទាប់ពីការថែទាំប្រើថ្នាំជាប្រចាំរយៈពេលជាង៣ឆ្នាំមកនេះ ធ្វើឲ្យមានសាច់ឈាមស្រស់ថ្លា មានសុខភាពល្អមាំមួនស្ទើរតែទាំងស្រុងទៅហើយ រហូតបានឈានជើងចូលប្រឡូកក្នុងការសម្ដែងឡើងវិញទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការវិលរកសមរភូមិសម្ដែងវិញនាពេលនេះរបស់លោក យូ ឌីស្កូ បានធ្វើឲ្យមហាជនក៏ជាអ្នកគាំទ្ររូបលោកជាច្រើនសប្បាយចិត្តយ៉ាងខ្លាំង។ ដោយឡែក សាមីខ្លួនលោក យូ ឌីស្លូ បានដាក់ក្ដីសង្ឃឹមថា មហាជននៅតែជួយគាំទ្រដើម្បីជាការផ្ដល់កំលាំងចិត្តដល់រូបលោក ក្នុងការបន្តការសម្តែងសិល្បៈបន្តទៀតផងដែរ។ លោកមិនបានបញ្ជាក់ថា ការបង្ហាញមុខឡើងវិញជាលើកដំបូងក្រោយព្យាបាលជំងឺនៅក្នុងភាពយន្តអ្វីនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ដែរថា លោក យូ ឌីស្កូ ត្រូវបានគេចាត់ទុកជាសិល្បករមួយរូបដែល មានសំណាង ព្រោះទទួលបានការជួយពីសំណាក់សប្បុរជន ជាពិសេសគឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលបានសន្តោសប្រពៃណី ជួយចេញថវិកាថ្លៃព្យាលបាលទាំងស្រុងដល់រូបលោក។ តាមរយៈជំនួយដ៏ថ្លៃថ្លារបស់សម្ដេចទាំងទ្វេបានជួយស្រោចស្រង់អាយុជីវិតរបស់លោក យូ ឌីស្កូ ឲ្យរស់រានជាថ្មី៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment