មកដឹងពីតម្លៃមកុដបវរកញ្ញាចក្រវាលឆ្នាំ២០២១ទើបញាក់សាច់!

មកុដបវរកញ្ញាចក្រវាលប្រចាំឆ្នាំ២០២១ដែលបវរកញ្ញាឥណ្ឌា នាង Harnaaz Sandhu បានគ្រោងមានតម្លៃរហូតទៅដល់៥លានដុល្លារអាមេរិក ។ បវរកញ្ញាឥណ្ឌាវ័យ២១ឆ្នាំរូបនេះ បាននាំយកមកុដបវរកញ្ញាចក្រវាលត្រលប់មកប្រទេសឥណ្ឌាជាថ្មីម្តងទៀត នៅរយៈពេលជាង២០ឆ្នាំក្រោយ ។

បវរកញ្ញាឥណ្ឌានាង Harnaaz Sandhu ជាស្ត្រីឥណ្ឌាទី៣ដែលនាំយកមកុដបវរកញ្ញាចក្រវាលត្រលប់មកកាន់ប្រទេសឥណ្ឌាវិញនៅរយៈពេល២១ឆ្នាំក្រោយ បន្ទាប់ពីស្ត្រីឥណ្ឌាទី១ គឺបវរកញ្ញានាង Sushmita Sen ម្ចាស់មកុដឆ្នាំ១៩៩៤ និងបវរកញ្ញា Lara Dutta ម្ចាស់មកុដឆ្នាំ២០០០។

យ៉ាងណាក៏ដោយជឿជាក់ថា គ្រប់គ្នាប្រាកដជាភ្ញាក់ផ្អើលនៅពេលដែលបានដឹងថា មកុដដែលHarnaaz Sandhu បានគ្រោងសម្រាប់តំណែងបវរកញ្ញាឆ្នាំ២០២១នេះ មានតម្លៃរហូតដល់ទៅ៥លានដុល្លារអាមេរិក។

មកុដបវរកញ្ញាចក្រវាលប្រចាំឆ្នាំ២០២១ ដែលនាងHarnaaz Sandhu បវរកញ្ញាឥណ្ឌាបានគ្រោងនោះ រចនាឡើងដោយក្រុមហ៊ុនគ្រឿងអលង្ការ​ Mouawad ។ មកុដនេះ ផលិតឡើងពីមាស១៨ការ៉ាត់ និងមានគ្រាប់ពេជ្រសចំនួន១៧២៥គ្រាប់ និងពេជ្រពណ៌លឿងចំនួន៣គ្រាប់ គ្រាប់ពេជ្រទាំងនេះ រចនារំលេចឡើងជាមួយលំអរក្បួរក្បាច់ស្លឹក និងវល្លិ៍ផ្សេងទៀតដែលតំណាងអោយសហគមន៍នៅទូទាំងទ្វីបទាំង៧ នៅក្នុងពិភពលោកត្របាញ់ចូលគ្នា និងបញ្ជាក់ពីបំណងនៃការផ្តល់អំណាចដល់គ្នាទៅវិញទៅមក ។

ទោះជាមកុដនេះ មើលទៅមានទំហំតួចជាមកុដបវរកញ្ញាចក្រវាលជំនាន់ផ្សេងទៀតក៏ដោយ ប៉ុន្តែជាមកុដដែលមានគ្រាប់ត្បូងពេជ្រធំបំផុត។ ត្បូងនៅកណ្តាលតែ១គ្រាប់ មានទម្ងន់ដល់ទៅ៦២,៨៣ការ៉ាត់។

ប្រភពពី​តារា​ញូស៍

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

Related posts

Leave a Comment