ទ្រាំ​មិន​បាន​! ដួង ម៉ានិច្ច ចេញមុខការពារ ជីមមី ក្រោយអ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះរីះគន់នាងរឿងស្លៀកពាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាសម្ដែងនិយមភាពស៊ិចស៊ីកញ្ញា ដួង ម៉ានិច្ច នៅមុននេះបានបង្ហោះនូវរូបភាពកាត់ត​ប៉ុន្មាន​សន្លឹកនៅ​លើ​បណ្ដាញ​សង្គម ភ្ជាប់​​សំណេរខ្លឹមសារមួយផ្ញើទៅកាន់តារាសម្ដែង និងពិធីការិនីកញ្ញា ម៉េង ជីមមី បន្ទាប់​ពីនាងត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមរិះគន់រឿងស្លៀកពាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងសំណេរនោះ ម៉ានិច្ច បាននិយាយលើកទឹកចិត្តដល់ ជីមមី ដើម្បីកុំឱ្យគិតច្រើនអំពីរឿងរ៉ាវមួយនេះ ដ្បិត​មាននាង​នៅ​ជាមួយជា​និច្ច ។ តារាស្រីរូបនេះ​ក៏បាននិយាយ​ផ្ដែផ្ដាំ​ទៅដល់​មនុស្ស​ចំនួនដែលទំនេរ​ចាំតែ​ទើស​ពី​សកម្មភាពរបស់ពួកគេផង​ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដួង ម៉ានិច្ច បាននិយាយថា៖ «កុំគិត​ច្រើន​ពេក​អីណា​ កូន​ Jimmy Meng ម៉ាក់និច​ នៅ​ជាមួយ​កូន​ណា​ ព្រោះ​តែ​​ស្រលាញ់​ ទើបយើង​ស្លៀក​ពាក់​ មិន​ថា​កន្លែង​​ការងារ​រឺ​ ទី​ណាក៏ដោយ​ អ្នក​ឯង​កុំពូកែទើសគេពេក​ ឈប់​បាន​ឈប់ទៅ​មុន​នឹង​និយាយ​ឱ្យ​គេ​ ធ្វើ​ខ្លួន​ឯងឱ្យល្អសិនទៅ»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកថា កាលពីថ្មីៗនេះតារាសម្ដែង ​និងពិធីការិនីកញ្ញា ជីមមី ត្រូវបានអ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​រិះ​គន់ជាខ្លាំងទៅលើការស្លៀកសំលៀកបំពាក់ប្រពៃណីទៅសមុទ្រ ។ ដោយពួកគេបានលើកឡើងថា ជីមមី ធ្វើ​បែប​នេះ​ដើម្បីបញ្ឈឺដល់អ្នកដែលតែងតែរិះគន់លើភាពស៊ិចស៊ីរបស់នាងកន្លងមក ។ បើទោះជាយ៉ាងណារឿងរ៉ាវនេះ មិនបានធ្វើឱ្យ ជីមមី ក្ដៅស្លឹកត្រចៀក និងចេញមកប្រត្តិកម្មនោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែរឿងរ៉ាវនេះទំនងបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍របស់តារាស្រីនិយមភាពស៊ិចស៊ីដូចគ្នា គឺកញ្ញា ដួង ម៉ានិច្ច ដោយនាងបាន​ចេញ​មុខមកលើទឹកចិត្ត និងជួយការពារកញ្ញា ជីមមី ។ ហើយប្រហែលជា ម៉ានិច្ច មានខ្លួនរអៀសចិត្តដែលមាន​ចំណង់​ចំណូល​ចិត្តស្រដៀងគ្នាទៅលើការស្លៀកពាក់បែប Fashion និងស៊ិចស៊ីផងនោះ ទើបធ្វើឱ្យនាងចេញ​មុខ​ប្រត្តិ​កម្ម​​ជំនួស​ ជីមមី ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment