ភ្នំពេញ៖ តារាសម្តែង និងជាពិធីករ សាច់សរខ្ចី សាច់ដុំ ៦ផេក កង់ៗ ខ្ពស់ស្រលះ លោកសេង មង្គល ដែលទស្សនិកជន ជាពិសេសហ្វេនៗរបស់លោកផ្ទាល់ពិតជាបានដឹង ក៏ដូចជា បានស្គាល់អំពីទេពកោសល្យ និងសមត្ថភាពរបស់លោក ទាំងនៅក្នុងការសម្តែង និងធ្វើជាពិធីករនៅក្នុងកម្មវីធីប្រកួតធំៗជាច្រើន
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ យោងតាមគណនី Instagram របស់លោកសេង មង្គល បានបង្ហោះរូបថតបញ្ចេញសាច់ដុំកង់ៗ គួបផ្សំនិងសាច់ដ៏សរខ្ចីបញ្ចេញល្វែងខាងលើ ដោយស្លៀកខោខ្លីមួយ បង្ហាញសាច់ដុំជុំវិញដងខ្លួនទាំងដុំៗតែម្តង ជាពិសេសគឺសាច់ដុំពោះគឺមានគ្រប់៦ដុំមិនខ្វះមួយដុំឡើយ ដោយមើលទៅលេចធ្លោ និងពិតជាសង្ហាមែនទែន។
ចំណែកអ្នកគាំទ្រវិញ កាលបើឃើញរូបទាំងនេះហើយ ក៏បានជញ្ជក់មាត់សរសើរអំពីរូបរាងដ៏សង្ហារបស់លោក សេង មង្គល មិនដាច់ពីមាត់សោះឡើយ ព្រោះថាប្រសិនជាចង់បានរាងដូចរូបលោក គឺពិតជាមិនងាយនឹងធ្វើបាននោះឡើយ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖