រាជធានីភ្នំពេញ៖ បន្ទាប់ពីប្រកាសចែកផ្លូវគ្នារយៈជាច្រើនខែ ប្ដីប្រពន្ធតារាសម្ដែងលោក ស៊ុក សុភា បានជានាគ្នាវិញហើយ ខណៈថ្មីៗនេះគេបានឃើញ លោក ស៊ុក សុភា ទម្លាយរូបភាពវីដេអូខលជាមួយគ្នានិង ភរិយាអមដោយសារយ៉ាងផ្អែល្ហែមនិយាយទៅកាន់ភរិយា ។
ពាក្យពេចន៍រំលេចសារ យ៉ាងផ្អែមល្ហែមជាមួយភរិយានៅបណ្តាញង្គម បានធ្វើឱ្យមហាជន មានការសម្ដែងការសាទរ ព្រោះពីដើមរៀងមកគ្មាននរណាចង់ឱ្យពួកគេទាំងពីរលែងលះគ្នានោះដែរ ដោយអាណិតកូនៗ។
ទោះបីយ៉ាងណា នៅលើបណ្តាញសង្គមលោក ស៊ុក សុភា បានបង្ហោះសារ យ៉ាងផ្អែមល្ហែមទៅកាន់ភរិយាថា៖ “ខលវីដេអូជាមួយប្រពន្ធខ្លះកុំអោយភ្លេចមុខ ប្រពន្ធខ្ញុំពេលប្ដីខូលនិយាយម្ដងៗ បិតមាត់មិនជិតទេ”។
គួរបញ្ជាក់ដែរថា អតីស្អាតតតារាសម្ដែងលោក ស៊ុក សុភា ត្រូវបានភរិយាប្រកាសលែងលះគ្នាយ៉ាងភ្ញាក់ផ្អើល ខណៈដែលលោកព្យាយាមរក្សាភាពស្ងៀមស្ងាត់នៅកម្ពុជាអស់រយៈពេលជាច្រើនខែ ។
ក្រោយប្រកាសលែងលះគ្នាជាមួយភរិយាបានមួយរយៈ ស្រាប់តែថ្មីៗនេះលោកស៊ុក សុភា បានទម្លាយសារឆ្លើយឆ្លងដ៏ផ្អែមល្ហែមមួយភរិយា ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញប្តីប្រពន្ធអ្នកទាំងពីរត្រូវគ្នាវិញបែបនេះ ខណៈដែលពេលនេះ លោក ស៊ុក សុភា កំពុងរស់នៅប្រទេសកំណើត។
គេរំពឹងថាអតីតតារាសម្តែងរូបនេះនឹងត្រឡប់ទៅរស់នៅជួបជុំភរិយា និងកូនៗនៅប្រទេសអូស្រ្តាលីក្រោយត្រូវរ៉ូវគ្នា ។ គេចាំបានថា ក្រៅពីគូលោក ស៊ុក សុភា ប្តីប្រពន្ធរបស់អតីតតារាសម្តែង ម៉ៅ សុខចាន់ធី ដែលឈ្លោះគ្នាបែកផ្សែងជាមួយស្វាមីក្មេងកន្លងមកក៏បានប្រកាសផ្សះផ្សាគ្នាវិញដែរ។
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖