ទម្លាយមុខមាត់ពិតបុរសខ្លាំងដែលជួយរុញច្រានឱ្យយុវជនសួវិចិត្រល្បី​ល្បាញ​​លើស​ពី​តារា​អាជីព….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយដល់ឈ្មោះ សួ វិចិត្រ ច្បាស់ណាស់ ចាស់ក្មេងស្ទើរតែគ្រប់ទិសទី​ប្រាកដបានស្គាល់​ ដ្បិតបទចម្រៀង Cover របស់​យុវ​ជនមកពីខេត្តពោធិ៍សាត់រូបនេះ សុទ្ធសឹងតែមានភាព​ល្បីល្បាញយ៉ាងខ្លាំង​នៅ​លើបណ្ដាញសង្គម Facebook, YouTube និង TikTok ជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សួ វិចិត្រ គឺជាតារាចម្រៀងមួយរូប ដែលមហាជនចាត់ទុកថា ជា​រលកក្រោយ​ដែលមាន​ទេព​កោសល្យ​ខ្ពស់ ស្រែកបានខ្លាំងល្អ និង​ទឹក​ដម​​​​ពីរោះអាចសន្ដំចិត្តអ្នកស្ដាប់ឱ្យលង់លក់តាមសំនៀងដ៏ក្រអួនក្រអៅរបស់គេ ។ ការណ៍​នេះ​ធ្វើឱ្យ​និស្សិតផ្នែក​អគ្គីសនី​រូប​នេះ​ ទទួលបាននូវប្រជាប្រិយភាពយ៉ាងឆាប់រហ័សក្នុងរយៈពេលមួយដ៏ខ្លី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះកេរ្ដិ៍ឈ្មោះយុវជន សួ វិចិត្រ ក៏កាន់តែល្បីរន្ទឺខ្លាំងឡើង ស្រប​ពេល​ដែល​រូប​គេ​ឈាន​ជើងចូល​កម្ម​​វិធីប្រឡងចម្រៀង​លំដាប់ពិភព​លោ​ក​របស់ហង្សាមាស Beat The Best ។ ហើយដោយ​សារតែ​មាន​សមត្ថភាពខ្ពស់ ធ្វើឱ្យបេក្ខជនរូបនេះ ​មាន​ភាពលេចធ្លោរជាងគេក្នុងចំណោមបេក្ខជាច្រើនទៀត ។

បើទោះជាយ៉ាង​ណាភាពជោគជ័យនេះ សួ វិចិត្រ បានទម្លាយថា មាន​បុរសម្នាក់ដែល​តែងតែ​ជួយរុញ​ច្រាន​នៅពីក្រោយខ្នងរូបគេរហូតមក ។ តើបុរសរូប​នោះ​ជា​​នរណា? ថ្ងៃនេះ តារាញូស៍ នឹងបង្ហាញមុខឱ្យប្រិយមិត្តបានស្គាល់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ញា ស្លាមាស គឺជាឈ្មោះបណ្ដាញសង្គម​របស់បុរសខ្លាំង ​ដែលតែង​តែនៅពីក្រោយភាពជោគ​ជ័យរបស់​យុវជន សួ វិចិត្រ ។ លោកគឺជាថៅកែ និងជាថ្នាក់ដឹកនាំមជ្ឈមណ្ឌលកម្សាន្ដស្លាមាសខេត្តពោធិ៍សាត់ ។ គេនៅចាំបានថា ថ្មីៗនេះ លោក បញ្ញា បានបង្ហាញឱ្យមហាជនបានដឹង​នៅលើ​បណ្ដាញ​​​សង្គម​ តាមរយៈ​សំណេរ​លើក​​ទឹក​ចិត្ត​មួយដល់ សួ វិចិត្រ ខណៈ​ដែល​រូប​គេ​ទទួល​បានជោគជ័យក្នុងវគ្គ Beat The Team នៃកម្មវិធីប្រឡងចម្រៀង Beat The Best ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះមានការចាប់អារម្មណ៍ជាខ្លាំង ដោយលោកលើកឡើងថា ដំបូងឡើយខ្លួនមិនដែលគិតថា យុវជន សួ វិចិត្រ នឹងអាចទទួលបាន​ជោគជ័យ​ឡើយ ប៉ុន្តែដោយ​សារ​តែភាពកម្សត់កម្រ និងការតស៊ូ​របស់ សួ វិចិត្រ ទើបធ្វើឱ្យលោក​ប្រឹងប្រែងជ្រោម​ជ្រែង​រូប​គេ រហូត​​ទទួលបានភាពជោគជ័យបណ្ដើរៗដូចសព្វថ្ងៃនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បញ្ញា បាននិយាយថា៖ «វិចិត្រ ពេលដែលចូលមកដល់ស្លាមាសដំបូង បងមិនដែល​គិត​ថា​ ប្អូន​ជោគ​ជ័យនោះទេ តែបងគិតថា ភាពកម្សត់កម្រ ការតស៊ូរបស់ប្អូននោះទេ ដែលធ្វើឲ្យបង​ប្រឹងជ្រោម​ជ្រែង​។ ហើយអ្វីដែលអ្នកដឹកនាំចង់បានបំផុត គឺកូនចៅខ្លួនឯងជោគជ័យ មិនមែនលុយកាក់​ ឬក៏​ប្រយោជន៍​​អ្វីទេ ត្រូវចាំថា មានបងម្នាក់នៅពីក្រោយជានិច្ច ត្រូវតែទៅមុខជានិច្ច» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ ថៅកែ និងជាថ្នាក់ដឹកនាំរូបនេះតែងតែផ្ដល់ដំបូលន្មានល្អៗ និងការលើកទឹកចិត្តដល់​យុវជន សួ វិចិត្រ ឱ្យប្រឹងប្រែងជាបន្តទៀត ។

គួររំលឹកថា កន្លងមក សួ វិចិត្រ ធ្លាប់បានអះអាងថា ខ្លួនមិនដែលចាត់ទុកលោក បញ្ញា ជាថៅកែឡើយ ពោលគឺតែងតែចាត់ទុកជាបង ជាមេដឹកនាំ និងជាឪពុក ។ ហើយដំបូន្មានល្អៗច្រើន វិចិត្រ តែង​តែ​ទទួល​បានពីថ្នាក់ដឹកនាំមួយរូបនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ សួ វិចិត្រ បាននិយាយថា៖ «ខ្ញុំមិនដែលគិតថា គាត់ជាថៅកែទេ តែងតែគិត​ថាគាត់ជាបងផង ​ជាអ្នក​ដឹក​នាំផង និងជាឳពុកផង ដំបូន្មានល្អៗខ្ញុំទទួលបានច្រើនណាស់ពីគាត់។ មេ​តែងជួយ​ជ្រោម​ជ្រែម​ផ្ដល់​កន្លែងស្នាក់នៅ និងផ្ដល់ឱកាសឱ្យខ្ញុំបានកាន់ក្បាលមេក្រូច្រៀង ហើយពេល​សប្បាយ​យើងសប្បាយជុំគ្នា​ ពេលហាងជួបការលំបាក យើងក៏លំបាកជាមួយគ្នា 5ឆ្នាំដ៏មានអត្ថន័យ» ៕ប្រភពពី​តារា​ញូស៍​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment