ចម្រូងចម្រាស​​! EE មកដល់​ខ្មែរ​កក្រើក​អស់ Fan ហើយ​បង្ហាញ​ក្ដីសង្ឃឹម​៨០​ភាគរយ​ថា ជាប់​ក្លាយជា​តារា​K-POP (​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ឈ្មោះ អ៊ី​អ៊ី , អ្នកលេង​បណ្ដាញ​សង្គម​ទីក​តុ​ក​ច្បាស់​ជា​ស្គាល់​មិន​ខាន ដោយ​នាង​និយាយ និង​អាន ខ្មែរ​មិនសូវ​ច្បាស់​នោះ​ឡើយ​។ តែ​អ្វី​ទាំងនេះ បែរជា​ធ្វើ​ឲ្យ​មាន​អ្នក​ចូលចិត្ត​នាង​ច្រើន​ទៅវិញ រួមផ្សំ​នឹង​រូប​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​នាង​ផង​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ៊ី​អ៊ី ជា​កូន​​កាត់​ខ្មែរ-កូរ៉េ​មួយ​រូប រស់នៅ​ប្រទេស​កូរ៉េខាងត្បូង ហើយ​កាលពី​យប់​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ រូបនាង បាន​ធ្វើ​ដំណើរ​​ទេសចរណ៍​មកកាន់​ប្រទេស​ខ្មែរ ធ្វើ​ឲ្យ​ផ្អើល​អស់អ្នក​គាំទ្រ​ជាច្រើន មក​ទទួល​ស្វាគមន៍​នាង រួម​ទាំង​អ្នកសារព័ត៌មាន​ទៅ​សម្ភាសន៍​ទៀត​ផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​នៅ​យប់​នោះ អ៊ី​អ៊ី បាន​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​នៅ​ពេល​ឃើញ​អ្នកគាំទ្រ​របស់​ខ្លួន​ច្រើន​បែបនេះ ដោយ​កន្លងមក មិនដែល​នឹកស្មាន​ថា មកជួប​អ្នកគាំទ្រ​បែបនេះ​នោះឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយគ្នានេះ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ខ្លួន​រៀន​រាំ​តាំងពី​អាយុ​១១​ឆ្នាំ​មក​ម្ល៉េះ ហើយ​ឥឡូវ អាយុ​ខ្ទង់​១៧ ១៨​ឆ្នាំ​ហើយ​។ តាមរយៈ​បទពិសោធន៍​នេះ អ៊ី​អ៊ី បាន​បង្ហាញ​ក្ដី​សង្ឃឹម​រហូតដល់​៨០​ភាគរយ ថា​នឹង​ជាប់​ក្លាយ​ជា​តារា​K-POP​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយ​ទៅនឹង​សំណួរ​ថា​តើ​ហេតុអ្វី បានជា​ចង់​ចូលប្រឡូក​ក្នុង​វិស័យ​K-POP​នោះ អ៊ី​អ៊ី បានបញ្ជាក​ល់​ថា ដោយសារ​ខ្លួន​ចូលចិត្ត​រាំ និង​ច្រៀង​។ ចំពោះ​ការ​មក​ប្រទេស​កម្ពុជា​នេះ អ៊ី​អ៊ី ក៏បាន​បញ្ជាក់​ពី​បំណង​របស់​ខ្លួន​ថា ចង់​ទៅ​អង្គរវត្ត ចង់​ទៅ​សមុទ្រ ចង់​ទៅ​ទឹកជ្រោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពី​បាន​ទស្សនា​វីដេអូ​បទសម្ភាសន៍​របស់​អ៊ីអ៊ី​រួចមក ស្រាប់តែ​មាន​អ្នក​ចូល​ខំមិន​ព្រោងព្រាត មាន​មតិ​គាំទ្រ និង​មិនគាំទ្រ។ ចំពោះ​មតិ​រិះគន់​ បានលើកឡើងថា «បើតារាសម្តែងវប្បធម៌ខ្មែរ ឬកីឡាករខ្មែរ ដែលចេញទៅប្រកួតនៅបរទេសដើម្បីមុខមាត់ជាតិ តើមានយុវ័យប៉ុន្មាននាក់ទៅទទួល,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយលើសពីសមត្ថភាពរបស់កូន ដែលអាចធ្វើបាន ទាំងសមត្ថភាព រាំច្រៀង រូបសម្រស់ ចំណេះដឹង គឺទៅមិនរួចឡើយ! , ក្រុមមនុស្សជោរ ជោរតាមគ្នា, ខ្លួនឯងខ្មែរសោះ និយាយឡើងកូនកាត់ខ្មែរ, ដូចអត់មានប្រយោជន៍អីផង ខំរកលុយចិញ្ចឹមគ្រួសារវិញល្អជាង,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំពោះ​មតិ​គាំទ្រវិញ បាន​ធ្វើការ​ឆ្លើយតប​ទៅកាន់អ្នកទើសថា «​ខ្ញុំ​ឆ្ងល់​អា​អ្នកដើរ​ទើស​គេ​នឹង​គេ​ចែក​អង្ករ​អោយ​មែន​បាន​ខំ​ទើស​គេ​ណាស់ ធ្វើ​ដូច​ខ្លួន​ល្អ​លើស​គេ​ចឹ​ង រឿង​គេ​សោះ​ក៏​ឈឺចាប់​ម៉េះ​.​បញ្ជាក់​:​ខ្ញុំ​ថា​តែ​អ្នក​ទើស​គេ​ខុស​រ​បៀប .​បើ​ធ្វើ​មិនបាន​ដូច​គេ​អង្គុយ​មើល​គេ​ទៅ​កុំ​ទៅ​ច្រណែន​គេ​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​សាសន៍​គេ​លើក​តម្កើង​ណាស់​ពួក​អា​ទើស​ដើរ​ទើស​គេ​នឹង​ខ្លួន​វា​ ​បាន​ជួយ​សង្គម​អ្វីខ្លះ ​​​ដើរ​រិះគន់​គេ​។​, ឆ្ងល់​មនុស្ស​មួយ​ចំនួន ចូលចិត្ត​ណាស់​អា​ខាង​ដើរ​ទើស​គេ​ហ្នឹង គេ​ស្រឡាញ់​ចូលចិត្ត​អ្នកណា​ជា​រឿង​របស់គេ ព្រោះ​គេ​មិនបាន​យក​ខ្លួន​អ្នក​ទៅ​ចូលចិត្ត​ឯណា បើ​ទំនេរ​ខ្លាំង​ប្រឹង​ធ្វើការ​ទៅ​រក​លុយ​ចិញ្ចឹមជីវិត​ខ្លួនឯង​ឱ្យ​ល្អ​ប្រសើរ​ និង​មាន​កេរ្តិ៍​ឈ្មោះ​ដូច​គេ កុំ​ចាំតែ​ដើរ​ខាំ​គេ​អញ្ចឹង វា​អត់​ល្អ​ទេ កុំ​ឱ្យ​គេ​ដៀល ថា​កើត​មក​ជា​កូន​ខ្មែរ​មួយ​រូប​គ្មាន​ធ្វើ​អ្វី​ឱ្យ​ចម្រុងចម្រើន​ដល់​សង្គម​ទេ​មានតែ​ជាន់​ពន្លិច​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់​ប្រាប់​អ៊ំ​ពូ​មីង​មួយ​ចំនួន​ ដែល​គាត់​ប៉ិន​ទើស​គេ​នឹង​ហ្ហា បើ​មិន​ស្គាល់ K-pop​ជា​ស្អី​ទេ​មិនបាច់​ចូល​ខមិន​ទើស​គេ​ថា​ ជា​ក្មេង​បាត​សង្គម​ទេ ជួនកាល​គ្រានតែ​គេ​រាំ​k-pop​ល្បី​ក៏​គេ​អាច​លើកមុខ​មាត់​ប្រទេស​ក៏​អាច​ថា​បាន​ដែរ ហើយ​ពូៗ​មួយ​ចំនួន​នឹង​មាន​មុខមាត់​ក្នុង​សង្គម​នៅ​នឹង​»៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment