ចត់​បាយ! មាន​គេ​សុំ​ឲ្យ អ្នក​ស្រី ទ្រី ដាណា យក​ពូម៉ៅ ​វិញ ស្រាប់តែ​អ្នក​ស្រី ​ក្ដៅ​ឆែវ ក៏​ឆ្លើយ​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ក្រោយពី​អ្នកស្រី ទ្រី ដា​ណា ទម្លាយ​រឿង​ជាច្រើន ពេល​រស់នៅ​ជាមួយ​ពូ​ម៉ៅ ជាពិសេស​ការ​ធ្វើ​បាប​ផ្លូវកាយ ផ្លូវចិត្ត​ខ្លួន​នោះ​ ស្រាប់តែ​នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២២​កន្លងទៅ ពូ​ម៉ៅ ក៏​សម្រេច​ចេញ​វីដេអូ សុំទោស​អតីត​ភរិយា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​វីដេអូ​នោះ ពូ​ម៉ៅ បាន​រៀបរាប់​ដូច្នេះ​ថា «​ខ្ញុំ​សុំទោស​ជា​សាធារណៈ​ចំពោះ​អតីត​ភរិយា​ខ្ញុំ ទ្រី ដា​ណា ព្រមទាំង​ទទួលស្គាល់​កំហុស​គ្រប់យ៉ាង ដែល​ខ្ញុំបាទ​បាន​ប្រព្រឹត្ត​អំពើ​ហិ.ង្សា​លើ​គាត់ ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកនេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​និង​គាត់ យល់ព្រម​លែងលះគ្នា​ដោយ​សន្តិវិធី ចាប់ពី​ថ្ងៃនេះ​តទៅ​។ ការ​បង្ហោះ និង Live លើ​បណ្ដាញ​សង្គម Facebook កន្លងមក គឺ​ខ្ញុំ​ធ្វើតាម​ចិត្ត​ខ្លួនឯង ចង់​យក​ឈ្នះ​គាត់​ប៉ុណ្ណោះ​។ តាមពិត គាត់​មិនមែន​មិន​ជួយ​ឪពុកម្ដាយ បងប្អូន​ខ្ញុំ ដូច​ខ្ញុំ​និយាយ​ទេ គឺ​គាត់​បាន​ជួយ​រហូតមក​។ អ្វីដែល​ខ្ញុំ​ចោទប្រកាន់​គាត់ គឺ​ដើម្បីអោយ​មហាជន​ស្អប់​គាត់ ដាក់​គំនាប​លើ​គាត់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


បន្ទាប់ពី​យល់ព្រម​លែងលះគ្នា ខ្ញុំ​និង​គាត់ បានធ្វើ​កិច្ចសន្យា​បែងចែក​ទ្រព្យសម្បត្តិ​រួចរាល់​អស់ហើយ។ តែ​ក្រោយពី​ស្ដាប់​បងប្អូន និង​អ្នក​ក្បែរ​ខ្លួន​មួយចំនួន​បញ្ចេះ​ចាក់​បន្ថែម ទើប​ខ្ញុំ​ចង់​ឈ្នះ និង​តាម​ទាមទារ​ទៀត​។ ​សូម​បងប្អូន​ខាង​ខ្ញុំ និង​មិត្តភក្តិ ពួកម៉ាក ដែល​ធ្លាប់​ផឹកស៊ី​ជាមួយគ្នា កុំ​យល់ច្រឡំ​លើ​អតីត​ភរិយា​ខ្ញុំ អ្វីដែល​ខ្ញុំ​ធ្លាប់​និយាយ គឺ​ដោយសារ​ចង់​ឈ្នះ​គាត់​ប៉ុណ្ណោះ ទើប​និយាយ​បង្ខូច​គាត់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ក៏​អាណិត​គាត់ ពេល​ឃើញ​រូបភាព​ ដែល​គាត់​បង្ហោះ ហើយ​នឹកឃើញ​រឿង​កន្លងមក​ដែល​មិនបាន​ផ្ដល់​ភាពកក់ក្ដៅ ហើយ​ធ្វើបាប​គាត់​ម្ដង​ហើយ​ម្ដងទៀត​។ គាត់​លើក​លែងអោយ​ខ្ញុំ​ច្រើនដង​ហើយ តែ​ខ្ញុំ​ចេះតែ​ភ្លេចខ្លួន នៅតែ​បន្ដធ្វើ​រឿង​ដដែលៗ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ពិតជា​សោកស្ដាយ​ណាស់​! សូម​មហាជន ឈប់​យល់ច្រឡំ លើ​អតីត​ភរិយា​ខ្ញុំ​ទៀត គាត់​ជាម​នុស្ស​ល្អ មាន​ទឹកចិត្ត គិតដល់​អ្នក​ជុំវិញខ្លួន កូនចៅ​ស្រលាញ់​គ្រប់គ្នា​។ មានតែ​ខ្ញុំ​ទេ ដែល​ដើរ​ផ្លូវខុស ហើយ​នៅ​និយាយ​បង្ខូច​គាត់ អោយគេ​ស្អប់​ទៀត ដើម្បីអោយ​គេ​ច្រឡំ​។ ចុងក្រោយ ខ្ញុំ​ជូនពរ​គាត់​អោយ​ជោគជ័យ​កាន់តែខ្លាំង មុខ​ជំនួយ​របស់គាត់​នឹងមាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងពី​ពេលនោះ មក​គេ​មិនឃើញ​អ្នកស្រី ទ្រី ដា​ណា ឆ្លើយតប​បែបណា​ចំពោះ​ពូ​ម៉ៅ ឡើយ តែ​នៅ​ក្នុង​ការ​ឡាយ​កាលពី​យប់​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២​កន្លងទៅនេះ ស្រប់​តែ​មាន​គេ​ខំ​មិន​ឲ្យ​យក​ពូ​ម៉ៅ​វិញ​ទៅ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​ឆ្លើយតប អ្នកស្រី លាន់មាត់​ថា «​យី​..​បង​ហើយ​បង ម៉េច​បង​ឯង​ចេះ​មក​ខំ​មិន​អញ្ចឹង​កើត បើ​ឯង​អត់​ចេះ​មើល​ការឈឺចាប់​របស់គេ​ទេ​។ មនុស្ស​ម្នាក់​ហ្នឹង ធ្វើ​ឲ្យ​គេ​ឈឺចាប់​ប៉ុណ្ណឹង​ហើយ គេ​ទម្រាំ​បាន​ប៉ុន​នេះ​មកវិញ ម៉េច​បង​ឯង​ប្រុង​ឲ្យ​គេ​ទៅ​ធ្លាក់​នរក​ទៀត​…​យី​បង​ហើយ​បង កុំ​ខំ​មិន​អញ្ចឹង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី បន្តថា «​ខ្ញុំ​បាន​ប៉ុន​នេះ បង​ឯង​គួរតែ​ជួយ​អរ​ខ្ញុំ​ទៅ ដែល​ខ្លួន​ចេញពី​នរក​មក ហើយ​ខ្ញុំ​ទៅយក​គេ​វិញ​ហ្នឹង ឲ្យ​ខ្លួន​ទៅ​ធ្លាក់​នរក​ម្ដងទៀត​មែន​»​។ អ្នកស្រី បន្ថែម​ថា យើង​ចប់​គ្នា​អស់ហើយ គេ​ដើរ​ផ្លូវ​គេ ខ្លួន​ដើរ​ផ្លូវ​ខ្លួន​។ បើ​បង​ចង់​ខំ​មិន បងខំ​មិន​អ​ញ្ចេះ​វិញ «​ជូនពរ​ឲ្យ​អូន​ជួប​អ្នក​ក្រោយ​ល្អ ស្មោះត្រង់ មិន​ផិតក្បត់​អូន មិន​វាយ​អូន​»៕ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​




Related posts

Leave a Comment