លោកអ្នកទំនងជាបានជ្រាបរួចមកហើយថា ក្រោយពីចែកផ្លូវជាមួយពូម៉ៅ រួចមក, កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកស្រី ទ្រី ដាណា ធ្លាប់ប្រកាសបើកបេះដូង ដោយទទួលយកបុរសស្មោះស្នេហ៍ មិនគិតវណ្ណៈ សូម្បីតែអ្នករត់ម៉ូតូឌុប ក៏អ្នកស្រី ទទួលយកបាននោះដែរ។
ក្នុងការប្រកាសបើកបេះដូងនៅពេលនោះ, អ្នកស្រី ក៏បាននិយាយពីលក្ខខណ្ឌមួយចំនួនផងដែរថា ខ្លួនអត់ស្រឡាញ់អ្នកទាបៗទេ ស្រឡាញ់១,៧៨ម៉ែត្រ ទៅ១,៨០អីឡើង បានសមនឹងគីឡូរបស់ខ្លួន ព្រោះខ្លួន១,៦២ ដល់ដាក់កែងទៅ ឡើងដល់១,៧០។ អញ្ចឹងខ្លួនអត់ស្រឡាញ់ទេ អ្នកទាបៗនោះ។
អ្នកស្រី បញ្ជាក់ទៀតថា មួយវិញទៀត បុរស ដែលខ្លួនស្រឡាញ់ ឬរៀបការជាមួយខ្លួននោះ ចាំបាច់ត្រូវតែគាត់អត់ចេះលេងហ្វេសប៊ុក អត់ចេះលេងទីកតុក ដោយមិនរវល់នឹងប្រព័ន្ធអស់ហ្នឹងតែម្ដង។ អញ្ចឹង បានខ្លួនទទួលយក ព្រោះមនុស្សស្រីមួយចំនួនឥឡូវពិបាក មនុស្សប្រុសមួយចំនួនក៏ពិបាកដែរ។
ក្រោយពីការប្រកាសបើកបេះដូងនេះ មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែអ្នកស្រី ទ្រី ដាណា ប្រែចិត្ត ដោយសម្រេចរស់នៅម្នាក់ឯងវិញ ព្រោះថា ពិបាកក្នុងការជ្រើសរើសប្ដី ដោយសារអ្នកស្រី មានពេក, ទោះគេស្រឡាញ់អ្នកស្រីស្មោះ ក៏គេគិតថា អ្នកនោះ ចូលមកជីវិតអ្នកស្រី ចង់បានទ្រព្យសម្បត្តិដែរ។
ទោះយ៉ាងណា ស្រាប់តែក្នុងការឡាយលក់ផលិតផលកាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ថ្មីៗនេះ អ្នកស្រី បានបើកបេះដើងឡើងវិញ ដោយកំពុងតែជ្រើសរើស ចម្រាញ់ រកអ្នកស្មោះ មកធ្វើជាគូជីវិត ហើយអ្នកស្រីថែមទាំងបញ្ជាក់ពីចំណុចពិសេសរបស់ខ្លួនជាច្រើនទៀតផង។
ក្នុងចំណោមចំណុចពិសេសរបស់ខ្លួននោះ អ្នកស្រី បានបញ្ជាក់ថា អ្វី ដែលអស្ចារ្យបំផុត សម្រាប់មនុស្សប្រុសចង់បានបំផុតនោះ គឺភាពស្មោះត្រង់របស់ប្រពន្ធ។ អ្នកស្រីថា សម័យឥឡូវ បណ្ដាញសង្គម ប្រព័ន្ធទំនាក់ទំនង ទូលំទូលាយ អញ្ចឹងកម្ររកមនុស្សស្មោះបានណាស់។
អ្នកស្រី បន្តថា ប៉ុន្តែសម្រាប់ខ្លួនវិញ ស្មោះប្ដីណាស់ សូម្បីតែប្រុសណាឆាតមក ក៏ខ្លួនមើលអត់ចូលភ្នែក ហើយអត់តបទៀត។ អ្នកស្រី បន្ថែមថា មិនមែនថា ប៉ុនខ្លួនហើយ អត់មានអ្នកញ៉ែទេ ខ្លួនមាន អត់ខ្វះទេ តែខ្លួនអត់ខ្វល់ជាមួយ ពេលមានប្ដីនោះ។
បន្ថែមលើនេះ អ្នកស្រី បានសង្ខេបចំណុចពិសេសរបស់ខ្លួនថា ទី១ពូកែរកលុយ ទី២ រូបរាងប៉ុណ្ណឹង មុខមាត់ប៉ុណ្ណឹងទៅណា មកណា ប្ដីអត់ខ្មាសគេ ចេះបត់បែនតាមកាលៈទេសៈ។ ទី៣ អ្វី ដែលបុរសទាំងអស់ចង់បាន ភរិយា ដែលមានចិត្តស្មោះ អត់ក្បាល អត់ផិត។ អ្នកស្រី បញ្ជាក់ទៀតថា ខ្លួនអត់ត្រូវការអីច្រើនទេ ត្រូវការតែអ្នកស្មោះប៉ុណ្ណោះ ព្រោះលុយខ្លួនមានហើយ៕ នៅដើមវីដេអូ មានការគូរបបូរមាត់ និងលើកល្លៀកផងដែរ, ដើម្បី កាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖