ថ្មីៗនេះ មានការវែកញែកយ៉ាងក្ដៅគគុកមួយនៅលើបណ្ដាញសង្គម បន្ទាប់ពីតារាសម្ដែង និងពិធីការិនីកញ្ញា ម៉េង ជីមមី ស្លៀកសំលៀកបំពាក់បែបប្រពៃណីទៅលេងសមុទ្រ ។ ហើយការវែកញែកខ្វែងគំនិតនេះ បានកើតឡើងបន្ទាប់ពីមានលើកឡើងថា កញ្ញា ជីមមី ធ្វើបែបនេះដើម្បីបញ្ឈឺដល់អ្នកដែលតែងតែរិះគន់នាងនាពេលកន្លងមក ។
បើទោះជាយ៉ាងណាពេលនេះវាំងនននៃមន្ទិលសង្ស័យរហូតឈានដល់ខ្វែងគំនិតគ្នាខាងលើនេះ ត្រូវបានលាតត្រដាងហើយ បន្ទាប់ពីតារាសម្ដែងកញ្ញា ជីមមី បង្ហោះនូវសំណេរមួយដែលបញ្ជាក់ឱ្យដឹងយ៉ាងច្បាស់ពីគោលបំណងពិត នៃមូលហេតុដែលនាំឱ្យខ្លូនត្រូវស្លៀកសំបំពាក់ប្រពៃណីទៅសមុទ្រយ៉ាងដូច្នេះ ។
បើតាមការបញ្ជាក់ ជីមមី បានឱ្យដឹងថា ខ្លួនត្រូវបានជ្រើសរើសឱ្យធ្វើជាពិធិការិនីក្នុងកម្មវិធីដ៏អស្ចារ្យមួយនៅក្រុងកំពង់សោម គឺកម្មវិធីទេសចរណ៍អាស៊ាន២០២២ ។ ហើយកម្មវិធីនេះដែរ គឺធ្វើឡើងនៅឯឆ្នេរសមុទ្រតែម្ដង ។
ជីមមី បាននិយាយថា៖ «បិទបញ្ចប់យ៉ាងជោគជ័យនៃកម្មវិធីទេសចរណ៌អាស៊ាន 2022 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងមានការចូលរួមពីគណៈប្រតិភូអាស៊ាន អង្គទូតនានា ភ្ញៀវជាតិ និងអន្តរជាតិទាំង១០ ប្រទេសចូលរួមនាខេត្តព្រះសីហនុ តំបន់ឆ្នេរស្អាតដាច់គេលើលោក ។ យើងខ្ញុំមានកិត្តិយសយ៉ាងក្រៃលែងដែលបានទទួលតួនាទីជាពិធីករ និងពិធីការិនីក្នុងកម្មវិធីជាតិដ៏អស្ចារ្យនេះ» ។
តារាស្រីរូបនេះបានបន្តដោយដាក់ជាសួរថា៖ «កម្មវិធីជាតិនៅលើឆ្នេរសមុទ្រស្លៀកសំលៀកបំពាក់ដូចនាងខ្ញុំសមរម្យទេបងប្អូន?» ។
គួរបញ្ជាក់ថា តារាសម្ដែង និងពិធីការិនីកញ្ញា ជីមមី គឺជាតារាស្រីមួយរូបដែលនិយមភាពស៊ិចស៊ីយ៉ាងខ្លាំង ។ ជារឿយៗនាងតែងតែបញ្ចេញនូវរាងរៅដ៏ស្រលូន និងដើមទ្រូងតូចល្មមរបស់នាងនៅលើបណ្ដាញសង្គម ធ្វើឱ្យអ្នកគាំទ្រព្រឺរោមបន្ទាប់ពីបានទស្សនា ។
ដោយឡែកនៅយប់មិញនេះ ជីមមី ស្រាប់តែធ្វើឱ្យមានការភ្ញាក់ផ្អើល និងមានការវែកញែកគ្នាពេញបណ្ដាញសង្គម បន្ទាប់ពីស្លៀកសំលៀកបំពាក់ប្រពៃណីឈរកាច់រាងនៅលើឆ្នេរសមុទ្រ ៕
ប្រភពពីតារាញូស៍