ក្ដៅឆេវ​! សួ វិចិត្រ ចេញ​វីដេអូ ហួសចិត្ត​ទាំង​ព្រឹក រឿង​គេ​ច្រឡំ​ថា ខ្លួន​ជា បូរ៉ា ប្ដី​របស់​ស្រី​នុត ក៏​លើក​ជា​សំណួរ​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ តារា​ចម្រៀង​Cover​លោក សួ វិចិត្រ ធ្លាប់​ចេញមុខ​បកស្រាយ​ម្ដង​រួច​មក​ហើយ​ថា រវាង​លោក និង ស្រី​នុត មិន​មែន​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ដូច​ការ​យល់​ច្រឡំ​មួយ​ចំនួន​នោះ​ឡើយ ពោល​ពួកគេ គ្រាន់តែ​ជា​មិត្តភក្ដិ​រួមការ​ងារ​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រី​នុត ត្រូវបាន​គេ​ដឹងថា មាន​ប្ដី​និង​កូន​១​ទៅហើយ​។ ស្វាមី​របស់​ស្រី​នុត មាន​ឈ្មោះថា បូរ៉ា ហើយក៏​ជា​អ្នកចម្រៀង​ម្នា​ក់នៅ​ខេត្ត​ពោធិ៍សាត់​ដែរ​។ តែ ដោយហេតុថា រវាង​វិចិត្រ និង ប្ដី​របស់​ស្រី​នុត ឈ្មោះ​បូរ៉ា នោះ មានមុខមាត់​ស្រដៀង​គ្នា ទើប​មានការ​យល់ច្រឡំ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជា​វិចិត្រ ធ្វើការ​បកស្រាយ​ហើយក៏​ដោយ ក៏​មានមតិ​មួយចំនួនទៀត នៅតែមាន​ការ​​​យល់​ច្រឡំ ហើយ​បែងចែក​មិន​ដាច់​រវាង វិច​ត្រ និង បូរ៉ា ដែល​ជា​ប្ដីស្រី​នុត ដដែល ដោយ​ឃើញ​បូរ៉ា បែរជា​យល់ច្រឡំ​ថា វិចិត្រ ទៅវិញ​។ ដល់​ហៅ​មិន​ឆ្លើយ ថា វិចិត្រ ឫក​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតប​នឹង​ការ​យល់ច្រឡំ​នេះ ​ វិចិត្រ ធ្លាប់ចេញ​វីដេអូ មួយ ដោយ​រៀបរាប់​ថា ថ្ងៃនេះ ខ្លួន​ចេញ​វីដេអូ មក​បកស្រាយ សម្រាប់​ការ​យល់ច្រឡំ​មួយចំនួន តែងតែ​ឃើញ​បូរ៉ា ប្ដី​របស់​ស្រី​នុត នៅ​ខាងក្រៅ ហៅ​ទៅ គេ​អត់​ឆ្លើយ បងប្អូន​ថា ខ្លួន​ឫក​ទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វិចិត្រ សង្កត់ធ្ងន់ថា បងប្អូន អ៊ំ ពុក​ម៉ែ ពូ​មីង ដែល​ហៅ​នោះ មិនមែន​ខ្លួន​ទេ គឺ​ប្ដី​របស់​ស្រី​នុត​ទេ​។ អញ្ចឹង ពេល​បងប្អូន ហៅ​ទៅ គាត់​អត់​ឆ្លើយ បងប្អូន​ថា ខ្លួន​ជា​អ្នក​ឫក​ វិញ​។ វិចិត្រ បន្ត ដោយ​លើក​ឧទាហរណ៍​ថា ថ្ងៃមុន ខ្លួន​ចេញ​ឡាន​, តាក់ស៊ី គាត់​ថា ចិត្រ អូន​ឯង​ឥឡូវ​ឫកពា​ណាស់ បង​ហៅ​អត់​ឆ្លើយ បង​ញុំា​បបរ​ជិត​អូន​ឯង​ល្ងាច​មិញ​សោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​ឆ្លើយតប​ចិត្រ បាន​បន្ត​ថា «​បង យប់មិញ ខ្ញុំ​មិន​នៅ​ពោធិ៍សាត់​ឯណា ខ្ញុំ​នៅ​ភ្នំពេញ​តើ​…»​។ ចិត្រ បន្ត​ថា ការពិត ជា​ប្ដី​របស់​ស្រី​នុត​ទេ​។ លើស​ពី​នេះ ចិត្រ ក៏បាន​លើក​ពី​អ្នក​ចូល​ខំ​មិន​មួយ​ចំនួន​ក្នុង​​​ផេ​ក​របស់​តារា​ញូ​ស៍ ដែល​ចុះ​ពាក់ព័ន្ធ​នឹង​រឿង​ខ្លួន ដោយ​ខំមិន​​ថា ខ្លួន​ឫកពា ជាដើម​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតប​នឹង​ការ​ខំ​មិន​នេះ ចិត្រ បាន​សម្ដែង​ការ​ហួស​ចិត្រ និង​លើក​ជា​សំណួរ​ថា តើ​ពេលណា ដែល​បងប្អូន​ស្គាល់​ច្បាស់​ថា ​​ខ្ញុំ ​ជា ​វិចិត្រ​? តើ​ពេលណា ដែល​បងប្អូន​ស្គាល់​ច្បាស់​ថា​ បូរ៉ា ប្ដី​របស់​ស្រី​នុត​? ចិត្រ​ថា បើ​ច្រឡំ​ក៏​ច្រឡំ​ចុះ ឆ្លៀត​ចូល​ទៅ​ខំ​មិន​អាក្រក់ៗ​ក្នុង​ផេ​ក​សារព័ត៌មាន​ ដែល​ចុះ​ផ្សាយ​ពី​ខ្លួន​ទៀត​៕ ដើម្បី កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment