ចប់បាត់! មាស សុខសោភា ធ្វើឲ្យ​ថៅកែធំ៣បន្ដខកចិត្ត ព្រោះតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ​ ៖​ ការ​បន្ត​កុងត្រា​ថែមទៀត​របស់​មាស សុខ​សោភា នៅ​រាម បាន​ធ្វើ​ឲ្យ​ផលិតកម្ម​ធំ​៣ ​ដែល​រង់ចាំ បាន​ដក​ខ្លួន​ចេញ​​​ទៅវិញ​អស់​ព្រម​គ្នា​តែម្ដង ខណៈ​ដែល​ឱកាស​សុខ​សោភា ទៅ​ចូលរួម​ជាមួយ​ហង្ស​មាស​ហាក់​ស្ដួចស្ដើង​ និង​កាន់តែ​រួម​តូច​ទៅៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាស សុខសោភា ​សម្រេច​បន្ត​កុង​ត្រា​ជាមួយ​ផលិតកម្ម​រាម ​បើ​ទោះ​ជា​ឲ្យ​តែ​នាង​ព្រម​ទៅ​ផលិតកម្ម​ហង្សមាស​ភ្លាម ​នឹង​បាន​ឡើង​ទៅ​អង្គុយ​នៅ​តំណែង​ធំ​ធ្វើជា​គ្រូ​បង្វឹក​(Coach )​ និង​គណៈកម្មការកម្ម​វិធី​ប្រលង​ចម្រៀង​ធំ​ ដែល​ជួយ​ឲ្យ​នាង​ កាន់តែ​ល្បី​ថែមទៀត​ក្ដី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខ​សោភា ធ្លាប់​ឆ្លើយ​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​យើង​ពាក់ព័ន្ធ​ការធ្វើជា​Coach ឬ​គណៈកម្មាការ​នៅ​ហង្ស​មាស​ ព្រោះ​បើ​នាង​ទៅ​ដឹង​តែ​បាន​ដោយ​ស្វ័យប្រវត្តិ​នោះ ​ដោយ​នាង​តប​ថា​ អត់​ដែល​គិត​រឿង​នោះទេ ព្រោះ​គេ​ធ្វើ​មុន​អស់​ទៅហើយ​…​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ថែមទៀត​ ការ​ ដែល​សុខ​សោភា នឹង​មិន​អាច​ចូល​ហង្ស​មាស​នៅ​ថ្ងៃ​ណាមួយ​នោះ ​គឺ​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ ដែល​មហាជន​ធ្លាប់​គិត​ថា​ជា​ដៃគូ​ដ៏​សក្ដិ​សម​បំផុត​របស់​នាង​នោះ​ ក៏បាន​ដើរចោល​ហង្ស​មាស​ទៅហើយ​ដែរ ហេតុនេះ​ហើយ​នាង​អាច​គេច​ពី​ផលិតកម្ម​ធំ​មួយ​នេះ​ជា​រៀង​រហូត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាស សុខ​សោភា ធ្លាប់​ប្រាប​ថា​ សម័យនេះ​ទៅហើយ​ទោះជា​ច្រៀង​គ្មាន​ផលិតកម្ម​ក៏​តារា​នៅតែ​អាច​ល្បី​បានដែរ​។​ នាង​ថា ​ចង់ទៅ​ទីណា​ ដែលមាន​សិទ្ធិសេរីភាព​ច្រៀង​ដោយ​គ្មាន​កុងត្រា តែ​ពេលខ្លះ​ក៏​អាច​កុងត្រា​បានដែរ​ព្រោះ​ធ្វើ​ទៅតាម​កាលៈទេសៈ ព្រោះ​មុន​ចូល​រាម​អាជីព​ចម្រៀង​របស់​នាង​ធ្លាប់​កុងត្រា​តែម្ដង​គត់​នោះ​គឺ​ការ​ច្រៀង​នៅ​សាន់​ដេ​ ដែលមាន​រយៈពេល​១​ឆ្នាំ​គឺ​កាលពី​ឆ្នាំ​២០១០-២០១១ ក្រៅពីនេះ​នាង​មិន​ធ្លាប់​ច្រៀង​កុងត្រា​ជាមួយ​ផលិត​កម្មណា​ទាំងអស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាស សុខ​សោភា បាន​តាំងចិត្ត​ថា​ នៅ​ឆ្នាំ​២០២២ នេះ​នាង​នឹង​បញ្ចេញ​ឲ្យ​អស់​ស្នៀត​ទាំងឡាយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​តាមរយៈ​ការ​ឈ​ជើង​នៅ​រាម។ ​ការប្រកាស​បែបនេះ​ធ្វើ​ឲ្យ​ផលិតកម្ម​៣​ដែល​ចាំ​ត្រង​យក​នាង​ក្នុងនោះ​មានដូចជា​ហង្ស​មាស​,Galaxy និង​ថោ​ន ត្រូវ​ដកខ្លួន​ថយ​ទៅវិញ​ព្រោះ​ពេលនេះ​សោភា កាន់តែ​លូកដៃ​ជ្រៅ​រក​ស៊ីធំ​ជាមួយ​ថៅកែ​ផលិតកម្ម​របស់ខ្លួន​ដោយ​មិនអាច​រើ​​ខ្លួន​ចេញរួច​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​សោភា ធ្លាប់​ប្រាប់ថា ​ហង្ស​មាស​ពិតជា​ធ្លាប់​ទាក់ទង​នាង​មែន ប៉ុន្ដែ​Galaxy មិន​ដែលមាន​ទំនាក់ទំនង​គ្នា​នោះទេ ខណៈ​ដែល​នាង​គ្មាន​គម្រោង​ទៅ​ថោ​ន វិញ​នោះ​ឡើយ​បើទោះជា​ម្ចាស់​ផលិតកម្ម​នៅតែ​ស្វាគមន៍​នាង​ក្ដី តែ​នាង​ថា​រយៈពេល​៩​ឆ្នាំ​កន្លងមក​គ្រប់គ្រាន់​ហើយ​សម្រាប់​រូបនាង។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកជំនាញ​សិល្បៈ​បានលើកឡើង​ថាបើ​តារាចម្រៀង​មាស សុខ​សោភា ចុះ​កុងត្រា​មិន​លើសពី​១​ឆ្នាំ​នោះ បើ​នាង​នៅ​រាម អាជីព​ចម្រៀង​មិន​ខ្លាំង​ដូច​មុន​អីចឹង​នៅ​ឆ្នាំ​២០២៣ នៅតែ​អាច​ផ្លាស់ប្ដូរ​ផលិតកម្ម​បាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្ដែ​ការចូល​ហង្ស​មាស​របស់​សោភា ពិតជា​កាន់តែ​ខើច​មែន​ព្រោះ​ទី​១៖​នៅ​ទីនោះ​មាន​តួឯក​ហើយ​គឺ​ឱក សុគន្ធ​កញ្ញា​,​ទី​២៖​ព្រាប សុវត្ថិ មិន​នៅ​និង​ទី​៣៖​ហង្ស​មាស​ធ្លាប់​បដិសេធ​ផ្ដល់​តំណែង​ឲ្យ​បងប្រុស​នាង​ធ្វើ​ការងារ​ធំ​នៅ​ទីនោះ​ហេតុនេះហើយ​សោភា មិន​ចង់ទៅ​ហង្ស​មាស​នោះទេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប៉ុន្ដែ​បើ​ព្រាប សុវត្ថិ នៅតែ​ខ្លាំង​សោភា អាច​នឹង​ទៅ​Galaxy នៅពេល​ខាងមុខ​ជាមិនខាន បើទោះជា​ពេលនេះ​គ្រប់គ្នា​មើលឃើញថា​សោភា ចាប់ដៃ​រកស៊ី​ធំ​ជាមួយ​ថៅកែ​រាម ធ្វើ​ឲ្យ​ពិបាក​ប្ដូរ​ផលិតកម្ម​ក្ដី ប៉ុន្ដែ​ការប្រកាស​វាយលុក​ទីផ្សារ​ចម្រៀង​ឆ្នាំ​២០២២ នេះ​គឺ​នាង​រំពឹងថា​នឹង​អាចធ្វើ​ព្យុះភ្លៀង​ក្នុង​ទីផ្សារ​ចម្រៀង​សារជាថ្មី តែបើ​ទៅ​មិន​រួច​នៅតែ​ទ្រឹង​នោះ​គឺ​គេ​មិនអាច​នៅ​ទីនោះ​បានយូរ​ហូត​បណ្ដោយ​ឲ្យ​ទាល់តែ​ធ្លាក់​នោះទេ គឺ​គេ​ទៅរក​កន្លែង​ដែលមាន​ធនធានមនុស្ស​ហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាស សុខ​សោភា បាន​វិវត្តន៍​ខ្លួន​នៅ​រដូវ​កូ​វីដ​នេះ​ទៅជា​ថៅកែ​ស្រី​ហាង​២​ផ្សេងគ្នា​គឺ​ហាង​លក់​ផលិតផល និង​កាហ្វេ ហើយ​ពេលនេះ​នាង​ឈាន​មួយ​ជំ​ហ៊ាន​ទៀត​តាមរយៈ​ការរកស៊ី​ផ្នែក​អចលនទ្រព្យ​ធ្វើ​ឲ្យ​ដំណឹង​នាង​ចង់​ដឹក​ដៃ​ប្ដី​ចេញទៅ​រស់នៅ​កាណាដា​តាំងពី​ឆ្នាំ​២០១១ នោះ​ស្ងាត់ឈឹង​តែម្ដង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែល​ធ្វើ​ឲ្យ​មហាជន​ច្របូកច្របល់​និង​ឈឺក្បាល​កាន់តែខ្លាំង​នោះ​គឺ​មាស សុខ​សោភា ដែល​ទើប​ធ្លាយ​រូបថត​រៀបការ​ដូច​សែនព្រេន​ក្នុង​ថ្ងៃ​ខួប​ស្នេហ៍​១២​ឆ្នាំ​កាលពី​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០០៩ នោះ​ស្រាប់តែ​ឥឡូវ​នាង​នៅតែ​ហៅ​យុវជន​ម្នាក់​ឈ្មោះ​Bovee Hundly អាយុ​១៤​ឆ្នាំ​នោះ​ថា​ជា​កូន​របស់ខ្លួន​បើទោះជា​មាន​គេ​អះអាងថា​ក្មេង​នោះ​ជា​ក្មួយ​នាង​ក្ដី​។​អ្នកគាំទ្រ​សោភា ចាប់ផ្ដើម​ធុញទ្រាន់​ព្រោះ​សោភា ទើប​រៀបការ​១២​ឆ្នាំ ម៉េច​បាន​មានកូន​ដល់​ទៅ​១៤​ឆ្នាំ​បែបនេះ​ទៅវិញ​?​តែ​សោភា ធ្លាប់​ប្រាប់​អ្នកយក​ព័ត​មាន​យើង​ថា​នៅពេលដែល​នាង​មាន​អាយុ​កាន់តែច្រើន​បែបនេះ​ពិតជា​បារម្ភ​រឿង​ពិបាក​យក​កូន​៕ ប្រភព ៖ នគរធំ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment