ព្រះនាងតូច នរោត្តម ជេនណា បុត្រីទី២របស់ព្រះម្ចាស់ក្សត្រីបុប្ផារី និងជាព្រះរាជនត្តារបស់សម្ដេចព្រះមហិស្សរៈ នរោត្តម ចក្រពង្ស ត្រូវបានគេទទួលស្គាល់ថា ជាសែស្រឡាយរាជវង្ស ដែលមានសម្ផស្សស្រស់ស្អាតតាំងពីក្មេងវ័យ ពិសេសនោះ គឺមានទេពកោសល្យសិល្បៈពោរពាសគួរឲ្យស្ញប់ស្ញែង។
ទោះយ៉ាងណា កាលពីពេលថ្មីៗកន្លងទៅនេះ ព្រះនាងតូច ជេនណា បែរជារងនូវការជេរប្រ.មាថមើល.ងាយពីបុគ្គលម្នាក់ រស់នៅក្រៅប្រទេសទៅវិញ ធ្វើឲ្យមហាជនជាច្រើន មានការខឹងសម្បាជំនួសព្រះនាងខ្លាំងណាស់។
ជាក់ស្ដែងបុរសម្នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ«Virak Varany» បានធ្វើការបង្ហោះសារតបតថា «មាសនៅតែជាមាស ពេជ្រនៅតែជាពេជ្រ ពាក្យដៀលជេរ ការចោ.ទប្រ.កាន់ ការវា.យប្រ.ហារ ការបរិយាយរឿងមិនពិត ការប្រ.មាថ នរណាក៏ចេះឈឺចាប់ នរណាក៏ចេះខឹងដែរ
ព្រោះវាប៉ះពាល់អារម្មណ៍ ប៉ះពាល់កិត្តិយសក៏ពិតមែន តែតើការតបតទៅកាន់មនុស្សនោះបានប្រយោជន៍អ្វី? បើជននោះគឺជាមនុស្សបាតសង្គម ជាមនុស្សអត់ខួរ ឬអាចថាជាមនុស្សអត់ពូ,ជទៅហើយនោះ សម្រាប់ភាសា ដែលជននោះបានប្រើកើតចេញពីការច្រណែន ទើសខុសរឿង មានខួរក្បាលតិ.រច្ឆាន។
ព្រះនាងចេនណា ជាបុគ្គលដ៏ចំណានមួយរូបក្នុងវិស័យសិល្បៈខ្មែរ និងជាទីស្នេហានៃមហាប្រិយមិត្តជិតឆ្ងាយ! ក្រៅពីបម្រើវិស័យសិល្បៈ ដែលព្រះនាងស្រឡាញ់នោះ ព្រះនាងក៏កំពុងសាងខ្លួនអោយក្លាយជាបញ្ញវន្តមួយរូបនាអនាគត តាមការតំរែតម្រង់យ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រួសារ។ សព្វថ្ងៃព្រះនាងអាចអាន សរសេរ និយាយភាសាជាតិ និងភាសាបរទេសបួនទៀតគឺ ភាសាបារាំង អង់គ្លេស ចិន និងសៀមបានយ៉ាងប្រសើរ។
សម្តេចព្រះមហិស្សរា ជាព្រះអយ្យិកោ និងម្ចាស់បង នរោត្តម បុប្ផារី ជាព្រះមាតា ព្រមទាំងព្រះញាតិផ្ទាល់ព្រះអង្គ តែងតែអប់រំកូនស្រី អប់រំចៅស្រី ទាំងចរិយាសម្បត្តិ សម្តីសំដៅ ឥរិយាបទ សុភាវធម៌បានយ៉ាងល្អប្រសើរ ប្រកបដោយព្រះព្រហ្មវិហារធម៌ពេញបរិបូរណ៍»។
ដោយឡែក ព្រះនាងតូច ជេនណា មិនបានធ្វើការតបតជាមួយនឹងបុគ្គល ដែលជេរប្រ.មាថព្រះនាងឡើយ។ តែដោយឃើញ មានការឆ្លើយតបជំនួសបែបនេះ, ព្រះនាង ក៏បានចែករំលែកចូលក្នុងផេករបស់ខ្លួន ហើយពោលពាក្យអរគុណថា «អរគុណបង Virak Varany»៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖