លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំឱ្យបេក្ខជនជាសិស្សានុសិស្ស ប្រឡងធ្លាក់ កុំអាក់អន់ចិត្ត គួររៀនបន្តបរិញ្ញាបត្ររងវិញ ដោយ​ហេតុ​ផល​មួយ​នេះ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ៖ ក្រោយពីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលប្រឡងបាក់ឌុបរួច នៅថ្ងៃទី ១៤ ខែមករា​ ឆ្នាំ២០២២កន្លងទៅនេះ ក្នុងនោះ លទ្ធផលបេក្ខជនប្រឡងជាប់ មានចំនួន ៧២,០១៦ នាក់ និងមានបេក្ខជនជាច្រើននាក់ផងដែរ ដែលបានប្រឡងធ្លាក់។ ពាក់ព័ន្ធនឹងការប្រឡងបាក់ឌុបឆ្នាំ២០២១នេះដែរ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានណែនាំឱ្យបេក្ខជនជាសិស្សានុសិស្ស ដែលបានប្រឡងធ្លាក់ កុំអាក់អន់ស្រពន់ចិត្ត និងគួរតែរៀនបន្តបរិញ្ញាបត្ររងវិញ ជាជាងរៀនថ្នាក់ទី១២ ឡើងវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

https://s9.kh1.co/__image/w=650,h=434,q=100/e4/e4a784b59c7cbfd79ada2b7d3bfc20a2e49a2bc8.jpg

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ តាមរយៈសំណេររបស់ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបង្ហោះនៅលើបណ្តាញសង្គមដូច្នេះថា៖ «យុវជនខ្មែរមួយចំនួន ឆោតមហាសែនឆោត។ ឆោតត្រង់ថា នៅពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ធ្លាក់ ពួកគេចូលចិត្តទៅរៀនថ្នាក់ទី១២ឡើងវិញ។ យុវជនខ្លះទៀត ប្រឡងធ្លាក់ពីរឆ្នាំជាប់គ្នាហើយ នៅតែទទូចទៅចុះឈ្មោះចូលរៀនថ្នាក់ទី១២បន្តទៀត។ ស្អីក៏ទទូចខុសរឿងម្ល៉េះ? ចូលចិត្តយកពេលវេលាមកដុតបំផ្លាញចោលខ្លាំងម្ល៉េះ? ហេតុអ្វីមិនព្រមទៅរៀននៅមហាវិទ្យាល័យយកបរិញ្ញាបត្ររងទៅ វាចំណេញពេលជាង? យុវជនគ្រប់រូបត្រូវដឹងថា នៅប្រទេសជឿនលឿន នៅពេលគេប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិធ្លាក់ គេមិនដែលត្រលប់ទៅរៀនថ្នាក់​ទី១២ឡើងវិញទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពីព្រោះពួកគេយល់ថា ប្រសិនបើពួកគេត្រលប់ទៅរៀនថ្នាក់ទី១២ឡើងវិញ ទី១ គឺពួកគេខាតពេលវេលា ទី២ គឺពួកគេខ្មាសអ្នកដទៃ។ ក្មួយអើយក្មួយ! គ្មាននរណាមកចាប់អារម្មណ៍ថាយើងប្រឡងធ្លាក់ឬជាប់នោះទេ ហើយក៏គ្មាននរណាមកសួរថាយើងរៀនមុខវិជ្ជាអ្វីឬជំនាញអ្វីដែរ។ អ្វីដែលសំខាន់ និងធ្វើឱ្យគេចាប់អារម្មណ៍នោះ គឺនៅពេលយើងរៀន​ចប់ តើថ្ងៃអនាគតយើងជោគជ័យឬអត់តែប៉ុណ្ណោះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកឧកញ៉ាវេជ្ជបណ្ឌិត បានបន្តថា៖ «ដូច្នេះខ្ញុំសូមសំណូមពរក្មួយៗជំនាន់ក្រោយថា ប្រសិនបើប្រឡងធ្លាក់បាក់ឌុប ក្មួយៗត្រូវតែទៅរៀនយកបរិញ្ញាបត្ររង។ ព្រោះថា ការណ៍ដែលទៅរៀនយកបរិញ្ញាបត្ររងខណៈយើងប្រឡងធ្លាក់បាក់ឌុប គឺធ្វើឱ្យយើងចំណេញច្រើនណាស់។ តើក្មួយៗដឹងថាចំណេញអ្វីខ្លះទេ? គឺចំណេញត្រង់ថា ទី១ មិនធ្វើឱ្យយើងខ្មាសគេ ទី២ ធ្វើឱ្យយើងចំណេញពេលវេលា ហើយទី៣ គឺធ្វើឱ្យយើងស៊ាំទៅនឹងបរិយាកាសសិក្សានៅសកលវិទ្យាល័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មួយៗមួយចំនួនប្រហែលជាគិតថា ចុះបើប្រឡងបាក់ឌុបមិនជាប់ តើធ្វើម៉េចទើបអាចរៀនយកបរិញ្ញាបត្រ ឬអនុបណ្ឌិតទៅ? ក្មួយៗត្រូវដឹងថា ទោះបីប្រឡងបាក់ឌុបធ្លាក់ក៏ដោយ នៅពេលរៀនចប់បរិញ្ញាបត្ររង យើងមានសិទ្ធិរៀនយកសញ្ញាបត្របរិញ្ញាបត្រ ដូចអ្នកប្រឡងជាប់សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ ដូចតែគ្នាទេ ហើយសន្លឹកសញ្ញាបត្រនោះទៀតសោតគឺមានតម្លៃស្មើគ្នា។ ម្យ៉ាងដំណាក់កាលរៀនបួនឆ្នាំនៅសាកលវិទ្យាល័យនោះ គេបែងចែកជាពីរ គឺយើងត្រូវរៀនបរិញ្ញាបត្ររងពីរឆ្នាំ (ឆ្នាំទី១ និងឆ្នាំទី២) ហើយចូលដល់ឆ្នាំទី៣ និងទី៤ គឺយើងនឹងបន្តទៅកាន់ថ្នាក់បរិញ្ញាបត្រ។ សរុបមក យើងចំណាយពេល៤ឆ្នាំដូចគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មែនទែនទៅ​គេមិនដែលខ្វល់ថាយើងរៀនជាប់ឬធ្លាក់បាក់ឌុបអីនោះទេ អ្វីដែលគេចង់ដឹងនោះគឺថា តើយើងមានទឹកចិត្តបន្តសិក្សាទៅមុខទៀតឬអត់? ហើយតើលទ្ធផលចុងក្រោយនៃជីវិតរបស់យើងជោគជ័យឬបរាជ័យតែប៉ុណ្ណោះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍បន្ថែមថា៖​​«ប៉ុន្តែចំពោះក្មួយៗដែលគ្មានលទ្ធភាពបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររង សូមកុំអាក់អន់ចិត្តឬគិតថាវាជាឧបសគ្គរារាំងឱ្យសោះ។ បើអាចក្មួយៗត្រូវតែស្វះស្វែងរករៀនចំណេះជំនាញវិជ្ជាជីវៈណាមួយ នៅក្នុងចំណោមមជ្ឈមណ្ឌលបណ្តុះបណ្តាលជាច្រើន តាមវិស័យដែលត្រូវការ ហើយដែលឋិតនៅក្នុងការចាប់អារម្មណ៍ និងចំណង់ចំណូលចិត្តរបស់ខ្លួន។ តាមការសង្កេតរបស់ខ្ញុំ បច្ចុប្បន្ននេះទីផ្សារការងាររបស់កម្ពុជាយើងកំពុងតែត្រូវការ និងខ្វះខាតបំផុត នោះគឺកម្មករជំនាញ។ ឧទាហរណ៍ ផ្នែកវិស្វកម្ម អ្នកបច្ចេកទេសអគ្គិសនី និងជាងជួសជុលអេឡិចត្រូនិក ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណេះជំនាញវិជ្ជាជីវៈទាំងនោះ គឺអាចរកប្រាក់ចំណូលបានស្មើឬច្រើនជាងអ្នកដែលទទួលបានការសិក្សាដល់ថ្នាក់បរិញ្ញាបត្រ ឬអនុបណ្ឌិតទៅទៀត។ ដូច្នេះកុំអស់សង្ឃឹម កុំបាក់ទឹកចិត្ត ឬមើលរំលងសក្តានុពលរបស់ខ្លួនឯងឱ្យសោះ។ ការណ៍ដែលយើងសិក្សាបានលេខល្អ ចំណាត់ថ្នាក់ខ្ពស់លើសគេ វាជាការល្អប្រសើរណាស់ ក៏ប៉ុន្តែបើយើងខ្សោយ ឬមិនបានចំណាត់ថ្នាក់ល្អយ៉ាងណាក៏ដោយ យើងពុំគួរយកវាមកបញ្ចប់ជោគវាសនាយើងនៅត្រឹមហ្នឹងអី។ យើងត្រូវតែទទូចរិះរកវិធីបន្តការសិក្សាឱ្យខាងតែបាន។ យើងត្រូវមើលទៅមុខប្រកបដោយចក្ខុវិស័យវិជ្ជមានជានិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះខ្ញុំសូមទទូចម្ដងទៀតថា បើសិនជាមិនចង់ឱ្យបាត់បង់ឱកាស ហើយបើសិនជាមិនចង់ឱ្យខូចអនាគតទេ ក្នុងករណីប្រឡងធ្លាក់បាក់ឌុប យុវជនគ្រប់រូបគួរតែទៅរៀនយកបរិញ្ញាបត្ររង ជាជាងត្រលប់ទៅរៀនថ្នាក់ទី១២ឡើងវិញ។ ប៉ុន្តែក្នុងករណីគ្មានលទ្ធភាពបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក្មួយៗត្រូវទៅរៀនជំនាញវិជ្ជាជីវៈតាមចំណង់ចំណូលចិត្តដែលខ្លួនស្រឡាញ់ពេញចិត្ត ដើម្បីទទួលបានឱកាសការងារល្អៗ និងប្រាក់កម្រៃខ្ពស់»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី​khmerload

https://s9.kh1.co/__image/w=650,h=975,q=100/89/894b7e5a61aa93b1dd6d5170c385291451952e1b.jpg
https://s9.kh1.co/__image/w=650,h=975,q=100/c2/c28a39bed8e38b5824225a920f99b6cb4856f8bd.jpg

Related posts

Leave a Comment