លោក Gaspard Ulliel អាយុ៣៧ឆ្នាំជាតារាភាពយន្តបារាំង ដែល​ធ្លាប់​សម្ដែង​នៅ​កម្ពុជា​ បានទទួលមរណភាព ដោយ​សារ​…..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Gaspard Ulliel (ហ្កាស្ប៉ារដ៍ អ៊ុយលីយែល) អាយុ៣៧ឆ្នាំជាតារាភាពយន្តបារាំងបានទទួលមរណភាពកាលពីថ្ងៃពុធទី១៩ខែមករាឆ្នាំ២០២២ ដោយសារគ្រោះថ្នាក់ពេលលេងស្គីលើទឹកកក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមគ្រួសារ និងក្រុមហ៊ុនរបស់ Ulliel អោយដឹងថា តារាភាពយន្តដែលសម្តែងនៅក្នុងរឿងរ៉ូមេនទិក A Very Long Engagement និងរឿងបែបរន្ធត់ Hannibal Rising រូបនេះ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយកើតមានគ្រោះថ្នាក់នៅតំបន់ជួរភ្នំ Alps។ តាមដំណឹងបញ្ជាក់អោយដឹងមកថា ពីកន្លែងកើតហេតុលោក Ulliel ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យតាមឧទ្ធម្ភាចក្រ នៅថ្ងៃអង្គារ ប៉ុន្តែដោយសាររងរបួសធ្ងន់ទើបមិនអាចរក្សាជីវិតតារាសម្តែងដ៏មានទេពកោសល្យរបស់ប្រទេសបារាំងរូបនេះបាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារព័ត៌មានបារាំងរាយការណ៍ថា Ulliel ជាតារាដែលមានវត្តមានលើផ្ទាំងភាពយន្តចាប់តាំងពីអាយុ១១ឆ្នាំ បាន​បុក​គ្នាជាមួយអ្នកជិះស្គីលើទឹកកកផ្សេងទៀត នៅត្រង់តំបន់ឆ្លងកាត់ដែលនាំអោយកើតមានរបួសត្រង់ក្បាល។ អ្នកជិះស្គីម្ខាងទៀត មិនមានគ្រោះថ្នាក់សម្រាកមន្ទីរពេទ្យឡើយ។ បច្ចុប្បន្ន គ្រោះថ្នាក់នេះ ស្ថិតនៅក្រោមការស៊ើបអង្កេត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មរណៈភាពតារាសម្តែងបារាំងរូបនេះ ជារឿងដ៏រន្ធត់មួយសម្រាប់ប្រទេសបារាំងជាពិសេសជាការបាត់បង់ធនធានសំខាន់មួយក្នុងវិស័យសិល្បៈបារាំង។ លោក Jean Castex នាយករដ្ឋមន្ត្រីបារាំងនៅលើបណ្តាញទំនាក់ទំនងសង្គមអនឡាញធ្វីតធ័របានសរសេរសារចូលរួមមរណៈទុក្ខតារាសម្តែងរូបនេះ ថា «Ulliel ធំឡើងជាមួយភាពយន្ត ហើយភាពយន្តក៏រីកចម្រើនធំធាត់ឡើងជាមួយUlliel» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នា លោកស្រី Roselyne Bachelot រដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង បានថ្លែងនៅលើកញ្ចក់ទូរទស្សន៍ថា«Gaspard Ulliel តារាដ៏ឆ្នើមមានទេពកោសល្យឥតខ្ចោះ។ សម្រាប់រយៈពេលជិត២០ឆ្នាំមកនេះ លោកUlliel មានវត្តមាននៅក្នុងជីវិតរស់នៅរបស់ពួកយើង ជាមួយនិងទេពកោសល្យសម្តែងដ៏ល្អក្រៃលែង»។ លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំងបន្ថែម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈស្នាដៃសម្តែងជាច្រើន នៅឆ្នាំ២០១៧ លោកGaspard Ulliel បានឈ្នះពានរង្វាន់ Cesar ជាតារាសម្តែងល្អបំផុត នៅក្នុងខ្សែភាពយន្ត It’s Only the End of the World។
នៅឆ្នាំ២០០៥ លោកGaspard Ulliel បានឈ្នះពានរង្វាន់ Cesar ជាតារាសម្តែងលេចធ្លោរបំផុតនៅក្នុងរឿងA Very Long Engagement ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកGaspard Ulliel មានកូនប្រុសម្នាក់ និងមិត្តស្រីនាងGaëlle Piétri ដែលជាតារាម៉ូឌែលនិងជាតារាចម្រៀង ។

សម្រាប់អនុស្សាវរីយ៍ជាមួយប្រទេសកម្ពុជាយើង តារាភាពយន្តបារាំង លោកGaspard Ulliel (ហ្កាស្ប៉ារដ៍ អ៊ុយលីយែល) លោកធ្លាប់បានមកស្នាក់នៅប្រទេសកម្ពុជារយៈពេល៥ ខែនៅឆ្នាំ២០០៧ ដើម្បីថតខ្សែភាពយន្ត រឿង “ទំនប់ទប់មហាសមុទ្រ ប៉ាស៊ីហ្វិក” ឬ “The Sea Wall” ឬ “Un barrage contre le Pacifique” ។ អំឡុងពេលស្នាក់នៅ ថតភាពយន្តនៅកម្ពុជា Gaspard មានចរិក រួសរាយ រាក់ទាក់ជាមួយក្រុមការងារទាំងអស់ មិនថាជាជនជាតិបារាំង ឬ ជនជាតិខ្មែរឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាងក្រោមនេះ ជារូបភាពក្រុមការងារ និង អ្នកសម្តែង ដែលបាន ចូលរួមផលិតខ្សែភាពយន្តនេះ សូមចូលរួមសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំ ចំពោះ លោកហ្កាស្ប៉ារដ៍ អ៊ុយលីយែល និងសូម វិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភព! ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី​តារា​ញូស៍​

Related posts

Leave a Comment