លេងចឹងម៉ង! កុសុម៉ា ចង់​មាន​ស្នេហា, ឆន សុវណ្ណរាជ ឃើញ​ហើយ ទប់​ចិត្ត​មិន​ជាប់ ក៏​បបួល​ត្រង់ៗ​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញា​សុភ័ក្ត្រ កុ​សុ​ម៉ា ជា​ពិធី​ការិនី​ម្នាក់ ដែលមាន​ទេពកោសល្យ​សិល្បៈ​តាំងពីក្មេង ហើយ​មកដល់ពេលនេះ ប្រជាប្រិយភាព​របស់​នា​ង កាន់តែ​ហក់​ឡើង ដោយសារតែ​តារា​ស្រី​រូបនេះ ពូកែ​កំប្លែង​ស្ងួត សម្តី​ចាក់ទឹកមិនលិច រួម​ជាមួយនឹង​កាយវិការ​ក្រមិចក្រមើម​គួរ​ឲ្យ​ស្រលាញ់​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​រឿង​ស្នេហា​វិញ គេ​មិនដឹងថា កុ​សុ​ម៉ា ស្រឡាញ់គ្នា​ជាមួយ​អ្នកណា​ឲ្យ​ប្រាកដ​នោះទេ ដោយហេតុថា នាង​ចូលចិត្ត​និយាយ​លេងសើច​ច្រើន​។ ជាក់ស្ដែង កាលពី​ថ្ងៃ​១៨ ខែកក្កដា ឆ្នាំ​២០២១​កន្លងទៅ​ កុសុម៉ា​ បង្ហោះ​សារ​ឆ្លើយឆ្លង​ជាមួយ​លោក ឆន សុវណ្ណ​រាជ យ៉ាង​ផ្អែមល្ហែម ហើយ​ដាក់​Caption​ថា «​កើត​មក​ជា​ស្រី​ស្អាត គឺថា​មាន​កន្លង់​ឆាត​ញ៉ែ​ចឹ​ង​ហើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ឆាត​ឆ្លើយឆ្លង​គ្នា​នោះ គេ​ឃើញ លោក ឆន សុវណ្ណ​រាជ បាន​ច្រៀង​ចម្រៀង​គោក​១​បទ មាន​ចំណងជើង​ថា «​មិនបាច់​ប្រាប់​គេ​» ផ្ញើ​ទៅ សុភ័ក្ត្រ កុ​សុ​ម៉ា ហើយ​ជា​ការ​ឆ្លើយតប កុ​សុ​ម៉ា បាន​និយាយថា «​មិន​ចឹ​ងៗ​អ្នកណា​មិន​លង់​, ផុស​ឲ្យ​ផ្អើល​មួយ​សិន​»​។ តាមរយៈ​នេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​ជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ​នេះ កុ​សុ​ម៉ា បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ ពិសេស​តារា​ល្បីៗ​មួយ​ចំនួន​ចាប់​អារម្មណ៍​ជាថ្មី​ម្ដងទៀត ក្រោយពី​រូប​នាង បាន​បង្ហោះ​សារ​យ៉ាង​ខ្លី​ថា «​ចង់​មាន​ស្នេហា​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោម​អ្នកគាំទ្រ និង​តារា​មួយ​ចំនួន ដែល​ចូលរួម​បញ្ចេញមតិ​នោះ ក៏​មាន​លោក ឆន សុវណ្ណ​រាជ ផងដែរ ដោយ​លោក ទប់ចិត្ត​មិន​ជា​ប់ បបួល​កុស​ម៉ា នូវ​ប្រយោគ ដូច​ទៅ​នឹង​ចំណងជើង​បទ​ចម្រៀង​របស់ខ្លួន​ថា «​យើង​២​នាក់​ស្រឡាញ់​គ្នា​បានទេ​?»​។ ជា​ការ​ឆ្លើយតប កុ​សុ​ម៉ា បាន​បោះសម្ដី​ទៅវិញ​ថា «​ដាក់​សន្ទូច​ហើយក៏​ដើរចេញ »៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment