ស្មានមិនដល់! តារា​ល្បី​ទាំង​៤រូបនេះ ផុង​ខ្លួន​អស់​លុយ​រាប់​សិប​ម៉ឺន​​ដុល្លារ​ព្រោះតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានី​ភ្នំពេញ ៖ មួយរយៈ​ចុងក្រោយ អាចនិយាយបាន​ជា​ពេលវេលា​ស៊យ​សម្រាប់​តារា​ល្បីៗ​៤​រូប ដែល​ត្រូវ​ផុងខ្លួន​អស់​លុយ​រាប់សិប​ម៉ឺន​ដុលារ ដោយ​បញ្ហា​បំណុល ឬ ត្រូវគេ​បោកប្រាស់​ជាដើម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង គេ​នៅ​ចាំបាន​ថា អ្នកនាង ប្រកាស​ប្រាប់ថា ខ្លួន​ក្ស័យធន និង​អស់​លទ្ធភាព ក្នុងការ​រកប្រាក់ ទៅ​សងបំណុល​តទៅទៀត​ហើយ ដល់​ថ្នាក់ ធ្វើ​ឲ្យ​មហាជន​មិនតិច​នាក់ ផ្ទុះ​ការចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ ហើយ​ទឹកប្រាក់​ដែល​សរុប​ខ្ចី​គេ​នោះ គឺមាន​ចំនួន​រហូតដល់​ទៅ ៥៧ ម៉ឺន​ដុល្លារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កត្តា​ជំរុញ​ឲ្យ​អ្នកនាង​ជំពាក់​បំណុល​គេ​ច្រើន​បែបនេះ ដោយសារ​មិនចេះ​គ្រប់គ្រង​ថវិកា ហើយ​បាន​ខ្ចីលុយ​ពី​ម្នាក់​ទៅ​ម្នាក់​មិនតិចជាង ២០ នាក់​នោះទេ ដើម្បី​សង​ការប្រាក់​ឲ្យ​គេ​នៅ​រៀងរាល់ខែ ហើយ​បំណុល​ការ​ក្លាយ​ជាដើម ដើម​បង្កើន​ការប្រាក់​កាន់តែច្រើន ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. តារា​សម្ដែង លោក​ម៉ា ដូ​ណា លោក​បាន​ទម្លាយ​រឿងរ៉ាវ​របស់លោក​ឲ្យ​ដឹង​កាលពី​ថ្មីៗ​នេះ​ថា ខ្លួន​កំពុង​ធ្លាក់ខ្លួន​ចេញសង​បំណុល​ជំនួស​គេ​រហូតដល់​ទៅ​ជាង ៥២​ម៉ឺន​ដុល្លារ ដោយសារតែ​រឿង​ធ្វើជា​មេ​តុងទីន ត្រូវ​បានកូន​តុងទីន​រត់គេច​មិន​ព្រម​បង់ ជាហេតុ​ធ្វើ​ឲ្យ​លោក​ត្រូវ​បង់​ជំនួស​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ម៉ា​ដូ​ណា ថា​ខ្លួន​មាន​ក៏ដោយ​សារ​តុងទីន ហើយ​ធ្លាក់ខ្លួន​ជំពាក់​គេ​ក៏​ដោយសារ​តុងទីន​នេះដែរ ដែល​លេង​មក​៧​ឆ្នាំ​ហើយ មកជួប​បញ្ហា​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ត្រូវ​លក់​ខុន​ដូ ដី រថយន្ត និង​សម្ភារៈ​ផ្សេងៗ​ទៀត តែ​នៅ​មិនទាន់​សង​អស់​នៅឡើយ​ពោលគឺ​សល់​ជាង​៣០​ម៉ឺន​ដុល្លារ​ទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន​អ្នកនាង សា​សា តែងតែ​ត្អូញត្អែ​លើ​បណ្ដាញ​សង្គម​អំពី​វិប្បដិសារី​ចំពោះ​អំពើ​ល្អ​របស់ខ្លួន ដែល​ត្រូវ​បុគ្គល​ម្នាក់​ឆបោក​យកលុយ​ជិត​១០​ម៉ឺន​ដុល្លារ​ទៅ​ចាយវាយ​ហ៊ឺហារ​សប្បាយ ខណៈដែល​ខ្លួន​ជា​ម្ចាស់​លុយ​នៅ​ដេក​ឱប​ទុក្ខ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែ​ការស្រឡាញ់​រាប់អាន​គ្នា​នេះ​នាង​បាន​យក​នាឡិការ​ពេជ្រ​ទៅ​បញ្ចាំ​ទៀតផង​ដោយសារតែ​មនោសញ្ចេតនា​រាប់អាន​។ ចុងក្រោយ​នេះ នាង​បានប្រកាស​ចាត់វិធានកា​រ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​រូបនោះ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. អ្នកនាង សូ ដា​នី​តា ក៏បាន​ទម្លាយ​ថា រូបនាង​ផុងខ្លួន​មួយ​ក្ដារ បាត់បង់​ប្រាក់​អស់​៦០ ម៉ឺ​ដុល្លារ ផងដែរ​។ មនុស្ស​ចំនួន​បាន​ក្លាយជា​កូនបំណុល​របស់ សូ ដា​នី​តា រួមទាំង​អ្នកសិល្បៈ​ដូចគ្នា ហើយ​នាង​បានប្រកាស​ទារបំណុល​ជា​សារ​ធារ​ណៈ​ជារឿយៗ​ដោយ​លែង​យល់មុខ​ផងដែរ​។ បើទោះបីជា​យ៉ាងណា សូ ដា​នី​តា ក៏​មិន​ចុះចាញ​ជាដាច់ខាត ពោលគឺ​នាង​ស្រ​វ៉ា គ្រប់​មធ្យោបាយ​ការងារ អោយ​តែមាន​ចំណូល ទោះ​ពេលខ្លះ​នាង ឈឺ​ស្តា​ត​អស់កម្លាំង ក៏ដោយ ក៏​នាង​ខំប្រឹង​ដើរ​ច្រៀង និង​ដើម្បី​យកប្រាក់​មក​ដោះស្រាយ​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូមបញ្ជាក់ថា មិនមែន​មានតែ​តារា​ទាំង​៤​រូប​ខាងលើនេះ​ទេ ដែលមាន​បញ្ហា​លុយកាក់​នៅមាន​តារា​មួយចំនួន ដែល​កំពុងមាន​បញ្ហា​នេះ​ផងដែរ​៕​ ប្រភព ៖ តារាញូស៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment