ភ្នំពេញ៖ ដូចដែរប្រិយមិត្តបានដឹងរួចមកហើយ អ្នកអត្ថាធិប្បាយកីឡាករបាល់ទាត់ដ៏ល្បី Admin ជីងចក់ ផ្ទុះកក្រើកកាលពីពេលថ្មីៗកន្លងទៅ ដែលទើបតែនឹងរៀបការជាមួយនឹងមេម៉ាយស្តុក ដែលធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុកពីសំណាក់មហាជន ជាពិសេស អ្នកគាំទ្រ។
យ៉ាងណាមិញ ក្រោយពីបានសាងគ្រួសារ ជាមួយភរិយាដ៏ពូកែថែមទាំងមានសម្រស់ស្រស់ស្អាត រួចមក គេសង្គេតឃើញថា ពូចក់ លះបង់កែប្រែស្ទើរគ្រប់យ៉ាង តាំងពីរឿងធ្លាប់ខូចមានស្រីច្រើន ដើរលេងហ៉ឺហា ចាយវាយខ្ជះខ្ជាយ មកជាប្តីដែលចេះមើលថែយកចិត្តទុកដាក់ គោរពភរិយាតាំងពីរៀបការមក។
ទន្ទឹមនឹងនេះ ស្រាប់តែពេលថ្មីៗនេះ មានរឿងធ្វើឲ្យភ្ញាក់ផ្អើលលើបណ្ដាញសង្គមជាថ្មី ដោយនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ ភរិយា ពូចក់ បានបង្ហោះវីដេអូឃ្លីប តាមទាន់ប្តីបាត់ពីផ្ទះមួយថ្ងៃ ស្រាប់តែប្រទះឃើញនៅឯវត្តភ្នំទៅវិញ។ ជាមួយគ្នានេះ វីដេអូនោះ ក៏បានបញ្ជាក់ថា ពូចក់ បានទៅទិញម្ជូរនៅឯវត្តភ្នំ និងមិនមានបំណងអ្វីផ្សេងនោះទេ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖


