ហ្វេសប៊ុក÷ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងអ្នកលេងបណ្តាញសង្កមហ្វេសប៊ុកជាច្រើននាក់ បានផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ក្រោយបានឃើញការបង្ហោះរបស់ប្អូនប្រុសមួយរូប ដែលគេស្គាល់ថាជាសិស្សទើបតែបញ្ចប់ថ្នាក់បាក់ឌុប និងទទួលបានលទ្ធផលជាប់កាលពីពេលថ្មីៗ បានសរសេររៀបរាប់ទាំងអារម្មណ៍ក្តុកក្តួល អមដោយរូបថតបង្ហាញពីទឹកមុខស្រពោន ព្រមទាំងធាតុ និងកំប៉ុងជើងធ្យូងម្តាយ ដែលទើបតែទទួលម.រ.ណភាពកាលពីពេលកន្លងទៅ។
ជាក់ស្តែងនៅក្នុងសារនោះ ប្អូនប្រុសកម្សត់បានសរសេររៀបរាប់យ៉ាងដូច្នេះថា÷
ម្តាយខ្ញុំតែងតែនិយាយលេងមួយខ្ញុំថាបាច់យកAអីទេត្រឹមតែCម៉ែសប្បាយចិត្តណាស់ទៅហើយ ចុះមិចថ្ងៃដែលកូនជោគជ័យមិចគ្មានវត្តមានអ្នកម្តាយនៅក្បែរកូន កូនធ្វើបានហើយអ្នកម្តាយកូនអើយ🥺🥺🥺🙏🙏🙏😭😭😭
យ៉ាងណាមិញ ជារឿងដ៏គួរឲ្យកត់សម្គាល់ ក្រោយបានឃើញរឿងនេះ មានអ្នកលេងបណ្តាញសង្គមប្រមាណជាងមួយមុឺនពីរពាន់នាក់ បានចុចlike ស្របពេលដែលមហាជន និងអ្នកលេងបណ្តាញសង្គមដទៃទៀតបញ្ចេញមតិដោយលើកទឹកចិត្តឲ្យប្អូនប្រុសខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្តទៀតដើម្បីអនាគតខ្លួនឯង និងសង្គមជាតិ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷



