ច្រើនណាស់! សួស វី​ហ្សា សុំ​ចិត្ត​មហាជន​ចំពោះ​រឿង​នេះ ខណៈ​ចាប់ដៃ​រកស៊ី​ ជាមួយ អ្នកស្រី ទ្រី ដា​ណា ត្រឹម​រយៈពេល​ខែ ​ចំណេញ​រហូតដល់​…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេល​ថ្មីៗ​នេះ ពេល​តារា​ចម្រៀង សួស វី​ហ្សា និយាយ​ពី​រង្វាន់​របស់​ផលិតផល​NNP​របស់​អ្នកស្រី ទ្រី ដា​ណា នោះ ស្រាប់​តែ​មាន​បងប្អូន អ្នកលេង​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​សម្ដែង​ការ​មិន​ពេញចិត្ត​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតប​នឹង​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​ចេញ​រកស៊ី​របស់​ខ្លួន​​នោះ, តារា​ចម្រៀង សួស វី​ហ្សា បាន​បង្ហោះ​រូបថត​ជាមួយ​ស្វាមី​១​សន្លឹក​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មករា ហើយ​ធ្វើ​ការ​សុំ​ចិត្ត​មហាជន​ថា «​ទោះជា​អ្នក​សិល្បៈ ទោះជា​តារា​ល្បី​ ឬ​មិន​ល្បី តែ​ពួក​​យើង​សុទ្ធតែ​មានគ្រួសារ​ជា​បន្ទុក​ដូច​អ្នក​ទាំង​អស់​គ្នា​ដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុនេះ​ចង់​សុំ​អោយ​អ្នក​ទាំងអស់គ្នា​បើក​ចិត្ត​អោយ​ទូលាយ ​បើក​ផ្លូវ ​បើក​ឱកាស អោយ​តារា​តា​រាជា​ច្រើន​ដូច​ពួក​យើង​បាន​ចេញមក​ធ្វើ​ជំនួញ​ផ្សេងៗ ក៏ដូចជា​បាន​ចេញ​រក​ស៊ីផង សូម​ឈប់​ដាក់​សម្ពាធ​​លើ​ពាក្យ​ថា​តារា ទើប​​តារា​លែងមាន​ឈ្មោះថា​ពេល​ពិបាកលើក​ដៃ​សុំ​ជំនួយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួក​យើង​ជា​តារា​សព្វថ្ងៃ​កំពុងតែ​ប្រឹងប្រែង​រក​ស៊ី​​លើ​​គ្រប់​រូបភាព ហេតុតែ​មិន​ចង់​អោយ​ឮ​ពាក្យ​ថា​តារា​តែងតែ​សុំ​ជំនួយ​ៗ​ពី​មាត់​មហាជន​តទៅទៀត​ទេ ហេតុនេះ​ចង់​សុំ​ចិត្ត​បងប្អូន​ទាំង​អស់​គ្នា​ថា​ បើ​ឃើញ​តារា​តារា​ទាំង​ជើង​ចាស់​ទាំង​ថ្មី​ពួកគាត់​កំពុង​ប្រឹងប្រែង​រកស៊ី​ហើយ​ សូម​បើក​ផ្លូវ​អោយ​គាត់​រក​ស៊ី​ទៅ អោយ​តារា​គាត់​បាន​ធ្វើ​ការងារ​ផ្សេងៗ​ពី​សិល្បៈ​ផង​ទៅ សំខាន់​អោយ​តែ​ពួកគាត់​រកស៊ី​ស្របច្បាប់​លើ​ក​ទឹកចិត្ត​គាត់​ផង​ទៅ​ចុះ ដោយ​ក្តី​គោរព​ពី​ខ្ញុំ​ទាំងពីរ ថ​មមី វី​សា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​មក​ នៅ​រសៀល​ថ្ងៃ​ដដែល​​, ​សួស វី​ហ្សា បាន​បង្ហោះ​វីដេអូ​មួយ ​​បង្ហាញ​ពី​ការ​ទៅ​ជួប​អ្នកស្រី ទ្រី ដាណា។ ​ពេល​ជួប​គ្នា​ ស្រាប់តែ​ អ្នកស្រី ទ្រី ដាណា ​បាន​ឲ្យ​គេ​​យក​លុយ​ដុល្លារ​​ចំនួន​៤​ដុំ​ធំ​ ស្មើ​នឹង​២០ម៉ឺនដុល្លារ ហើយ​ប្រាប់​ថា​ជា​ប្រាក់​ចំណេញ។​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​គ្នា​នោះ​ អ្នកស្រី ​​បាន​បញ្ជាក់​ថា «​នេះ​គឺជា​ប្រាក់ចំណេញ រយៈពេល​៤​ខែ​ជាង​, អា​ជាង​ហ្នឹង​នៅ​ជំពាក់ អោយ ៤​ខែ​សិន​។ និយាយ​ទៅ​ប្រាក់ចំណេញ ២០​ម៉ឺន ដុល្លារ​នេះ រយៈពេល​៤​ខែ​ហ្នឹង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថៅកែ​ហាង​ពេជ្រ ចិត្តធម៌​រូបនេះ បាន​បន្តទៀតថា «​បើ​និយាយ​ពី​អ្នកជំនួញ​ទូទៅ​គេ​ថា​តិច​ណាស់ ប៉ុន្តែ​នេះ គឺជា​អាជីវកម្ម​អន​ឡាញ​ចំណេញ​ប៉ុណ្ណឹង​បាន​ហើយ តិច​សម្រាប់​គេ ប៉ុន្តែ​ច្រើន​សម្រាប់​ពួក​ខ្ញុំ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២១កន្លងទៅនេះ ​តារាចម្រៀង ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស អ្នកនាង សួស វី​សា បានបោះទុនចំនួន៥០ម៉ឺនដុល្លារ ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុន​យក្ស របស់​បងស្រី​ទ្រី​ ដា​ណា លើ​មុខ​ជំនួញ អាហារ​បំប៉ន​សុខភាព សារាយសមុទ្រ NNP ហើយបើ​គិត​រហូតមក​ដល់ពេលនេះ មាន​រយៈពេល​ជិត​៤​ខែ​ហើយ​៕ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment