រំជួល​ចិត្ត​ក្ដុកក្ដួល​! ទាំងប្អូនស្រី និងគូស្នេហ៍ នៅតែមិនទាន់អាចធ្វើចិត្តបានចំពោះមរណភាពរបស់តារាចម្រៀង នាង ប្រាក់សុគន្ធ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកដល់ពេលនេះតារាចម្រៀងលោក នាង ប្រាក់សុគន្ធ បានលាចាកលោកប្រមាណជាជិតមួយខែទៅហើយ ។ ប៉ុន្តែទាំងប្អូនស្រី នាង គន្ធា និងនារីជាគូស្នេហ៍ នៅតែមិនទាន់អាចធ្វើចិត្តបានចំពោះមរណភាពរបស់តារាចម្រៀង នាង ប្រាក់សុគន្ធ ដោយជារឿយៗពួកគេ បានបង្ហោះទំនុករៀបរាប់យ៉ាងកម្សត់នូវការឈឺចាប់ពីការបាត់បង់មនុស្សជាទីស្រឡាញ់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងគូស្នេហ៍របស់លោក នាង ប្រាក់សុគន្ធ តែងរំលឹកពីអនុស្សាវរីយ៍ដែលពួកគេធ្លាប់សាងយ៉ាងស៊ីជម្រៅក្នុងរយៈពេលបីឆ្នាំកន្លងមក ។ ជាមួយនឹងរូបភាពរបស់លោក នាង ប្រាក់សុគន្ធ មួយសន្លឹកគូស្នេហ៍របស់តារាចម្រៀងរូបនេះបានលើកឡើងថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«បងសម្លាញ់ អាវនេះហើយអូន ស្រលាញ់វាខ្លាំងទើបអូនទិញឱ្យបងហើយបងក៏ពាក់មិនឈប់ព្រោះបងដឹងថា អូនចូលចិត្តមើលបងពាក់របស់ដែលអូនរើសឱ្យ។ គ្រប់រឿងដែលអាចធ្វើឱ្យនារីម្នាក់នេះមានស្នាមញញឹមបានគឺបងធ្វើគ្រប់រឿងបងមិនដែលចេះរអ៊ូឡើយ។មនុស្សល្អអូនអើយមានអ្នកណាមកផ្ដល់ស្នាមញញឹម ឱ្យអូនទៀតទៅបងបើបងទៅបាត់ហើយនោះ»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងបន្តថា រហូតមកដលពេលនេះ នាងនៅតែគិតថា នាង ប្រាក់សុគន្ធ នៅតែនៅក្បែរនាងមិនទាន់ចាកចេញឡើយ ទោះបីជារូបកាយលែងមាននៅលើលោកនេះ តែក្ដីស្រលាញ់ និងទង្វើគ្រប់យ៉ាងនៅតែនៅដកក្នុងចិត្តនាងរហូត។ ពេលនេះ នាងមិនហ៊ានសូម្បីតែចេញទៅក្រៅព្រោះគ្រប់កន្លែងវាសុទ្ធតែការចង់ចាំរបស់ពួកគេទាំងពីរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកប្អូនស្រីបង្កើត នាង គន្ធា ដែលធ្លាប់តែជាបងប្អូនកម្សត់កម្រជាមួយគ្នា ក៏នៅតែមិនទាន់អាចធ្វើចិត្តបាននៅឡើយចំពោះការបាត់បង់ប្រុសជាទីស្រឡាញ់។ ប៉ុន្តែទោះបីយ៉ាងណា គន្ធា ព្យាយាមបង្ហាញនូវភាពរឹងមាំ និងការការតាំងចិត្តខ្ពស់ក្នុងដំណើរជីវិតរស់នៅទីក្រុងភ្នំពេញ ដោយខិតខំទទួលការងារសិល្បៈនានា និងប្រឹងប្រែងប្រកបរបរអនឡាញជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង គន្ធា បញ្ជាក់ថា៖ «ត្រឡប់មកលើកនេះ ទោះបីម្នាក់ឯងគ្មានបង តែខ្ញុំនៅតែគិតថា បងនៅតែនៅពីក្រោយខ្ញុំជានិច្ច»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា លោក នាង ប្រាក់សុគន្ធ បានរងគ្រោះបាត់បង់ជីវិតក្នុងឧបទ្ធវហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី ២៥ធ្នូកន្លងទៅក្នុងអាយុ ២៦ ឆ្នាំ ដែលធ្វើឱ្យមហាជនមានការអាណិតអាសូរដល់រូបលោក ជាពិសេសតារាចម្រៀង នាង គន្ធា ជាប្អូនស្រីដែលនៅបាត់បង់បងប្រុសជាបង្គោលនៅតែលតោលម្នាក់ឯងនៅក្នុងអាជីពសិល្បៈ ។ បងប្អូនពួកគេឆ្លាប់បានឆ្លងកាត់ការលំបាកជាច្រើនទម្រាំអាចកសាងជីវភាពបានប្រសើរបន្តិចនៅមួយរយ់ចុងក្រោយ ដោយប្រកបរបរជាអ្នកចម្រៀងពេលយប់ រហូតឈានដល់កើតរឿងអកុសលគ្រោះថ្នាក់ចរាចរណ៍កាល​ពី​យប់ថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២១ បណ្ដាលឲ្យបាត់បង់ជីវិត ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment