ក្ដុកក្ដួល​!ស្ងាត់ៗម៉ាដូណាធ្លាយរឿងជំពាក់គេ៥២ម៉ឺនដុល្លារលក់ទ្រព្យអស់ពីខ្លួន….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ៖  កាលពីពេលថ្មីៗនេះ តារាសម្តែងភេទទី ៣ ម៉ាដូណា ត្រូវបានធ្លាយរឿងរ៉ាវបំណុលជាច្រើនគឺចំនួន៥២ម៉ឺនដុល្លារដោយសារតែការលេងតុងទីននិងត្រូវសមាជិកបោកប្រាស់ត្រូវទទួលខុសត្រូវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាដូណា បានឱ្យដឹងថា លោកត្រូវចំណាយប្រាក់ជាច្រើនដើម្បីសងបំណុលរបស់គេ ទាំងដែលបំណុលនោះគឺលោកមិនមែនជាអ្នកខ្ចីសោះ ពោលគឺលោកត្រូវសងជំនួសគេ ហើយលោកក៏ធ្លាប់បានប្រកាសលក់ផ្ទះរបស់ខ្លួនដើម្បីយកប្រាក់ទៅសងជួសគេទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងកម្មវិធីមួយ ស្រាប់តែរូបលោករៀបរាប់ទាំងទឹកភ្នែក ត្រូវកូនតុងទីនបោកហើយរត់គេច ធ្វើឲ្យរូបលោកត្រូវ រ៉ាប់រងបំណុលជាង ៥២ម៉ឺនដុល្លារ ដែលចំនួននេះ ពិតជាច្រើនលើសលប់សម្រាប់ខ្លួន រហូតដល់ថ្នាក់ទៅសម្រាកនៅក្រុងព្រះសីហនុម្នាក់ឯង ព្រោះមិនគិតអ្វីលែងចេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មកដល់ពេលនេះ រូបលោកនៅសល់បំណុលជាង ៣០ម៉ឺនទៀតឯណោះ ដែលបំណុលកន្លងមកនោះ រូបលោកត្រូវ រ៉ាប់រងទាំងថ្លៃការទាំងដើមឲ្យកូនៗតុងទីនទាំងអស់ មិនបានរត់គេចមិនសងនោះឡើយ។ ដើម្បីដោះស្រាយបញ្ជាបំណុល ម៉ាដូណា បានសម្រេចត្រូវបញ្ចាំដីចំនួន១៣ហិចតារបស់ខ្លួន លក់ខុនដូ និងគ្រឿងអលង្ការក្នុងខ្លួនទាំងអស់ ជាទ្រព្យដែលខំរកមកទាំងប៉ុន្មាន សុទ្ធតែត្រូវលក់ចេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាភេទទី៣រូបនេះបញ្ជាក់ថា កន្លងមកធ្លាប់តែឃើញរូបលោកសើចសប្បាយ មុខស្រស់ តែក្រោយខ្នងរូបលោក ក៏មានទុក្ខដែរ តែមិនបញ្ចេញលើបណ្តាញសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះហាក់មានតារាជាច្រើន ដែលបានក្លាយជាជនរងគ្រោះក្នុងការលេងតុងទីននិងការខ្ចីបុលលុយកាក់ ដែលផ្ដើមចេញពីការក្បត់ទំនុកចិត្ត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment