ក្រោយពីចែកផ្លូវជាមួយពូម៉ៅ រួចមក កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកស្រី ទ្រី ដាណា ធ្លាប់ប្រកាសបើកបេះដូង ដោយទទួលយកបុរសស្មោះស្នេហ៍ មិនគិតវណ្ណៈ សូម្បីតែអ្នករត់ម៉ូតូឌុប ក៏អ្នកស្រី ទទួលយកបាននោះដែរ។
ក្នុងការប្រកាសបើកបេះដូងនៅពេលនោះ, អ្នកស្រី ក៏បាននិយាយពីលក្ខណៈមួយចំនួនផងដែរថា ខ្លួនអត់ស្រឡាញ់អ្នកទាបៗទេ ស្រឡាញ់១,៧៨ម៉ែត្រ ទៅ១,៨០អីឡើង បានសមនឹងគីឡូរបស់ខ្លួន ព្រោះខ្លួន១,៦២ ដល់ដាក់កែងទៅ ឡើងដល់១,៧០។ អញ្ចឹងខ្លួនអត់ស្រឡាញ់ទេ អ្នកទាបៗនោះ។
អ្នកស្រី បញ្ជាក់ទៀតថា មួយវិញទៀត បុរស ដែលខ្លួនស្រឡាញ់ ឬរៀបការជាមួយខ្លួននោះ ចាំបាច់ត្រូវតែគាត់អត់ចេះលេងហ្វេសប៊ុក អត់ចេះលេងទីកតុក ដោយមិនរវល់នឹងប្រព័ន្ធអស់ហ្នឹងតែម្ដង។ អញ្ចឹង បានខ្លួនទទួលយក ព្រោះមនុស្សស្រីមួយចំនួនឥឡូវពិបាក មនុស្សប្រុសមួយចំនួនក៏ពិបាកដែរ។
ក្រោយពីការប្រកាសបើកបេះដូងនេះ មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែអ្នកស្រី ទ្រី ដាណា ប្រែចិត្ត ដោយសម្រេចរស់នៅម្នាក់ឯងវិញ ព្រោះថា ពិបាកក្នុងការជ្រើសរើសប្ដី ដោយសារអ្នកស្រី មានពេក, ទោះគេស្រឡាញ់អ្នកស្រីស្មោះ ក៏គេគិតថា អ្នកនោះ ចូលមកជីវិតអ្នកស្រី ចង់បានទ្រព្យសម្បត្តិដែរ។
ទោះជាបិទបេះដូងវិញក៏ដោយ ងាកមកមើលការតុបតែងខ្លួនរបស់អ្នកស្រីវិញ ក្រមុំៗសុំចាញ់ ដោយអ្នកស្រី តែងខ្លួន ខុសប្លែកជាងពេលមុខឆ្ងាយដាច់តែម្តង។ អ្នកស្រី មិនត្រឹមតែ មានដងខ្លួនស៊ិ.ចស៊ីនោះទេ ថែមទាំងចេះបង្អួតសម្រស់ខ្លួនឯងទៀតផង។
ជាក់ស្ដែង នៅក្នុងគណនីទីកតុករបស់ខ្លួន ដែលមានអ្នកតាមដាន (Follower) ជាង៤លាននាក់ អ្នកស្រី បានបង្ហោះវីដេអូ ជាបន្តបន្ទាប់ ក្នុងឈុតប៊ីគីនី បង្ហាញសាច់ភ្លៅ សាច់ខ្នង ដើមទ្រូងទ្រលុកទ្រលន់ គួរជាទាគយគន់ ធ្វើឲ្យប្រុសៗឃើញហើយ ទប់ចិត្តមិនជាប់នោះទេ។
ក្នុងចំណោមបុរសជាច្រើន ដែលមិនអាចរំលងវីដេអូអ្នកស្រីនោះ ក៏មានលោក ផែង វណ្ណៈ អ្នកសារព័ត៌មានដ៏ល្បីផងដែរ ដោយលោក បានបង្ហាញអារម្មណ៍នៅលើផេករបស់ខ្លួននៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះថា «ឃើញមេម៉ាយចាយរាងបង្ហាញដងខ្លួនឃើញសាច់សខ្ចី ដើមទ្រូងទ្រលុកទ្រលន់ ជើងស្រឡូន ភ្លៅស្រលះ ដងខ្លួនល្វតល្វន់ លោក ផែង វណ្ណៈ ជ្រួលជ្រើម អង្គុយមើល តិក តុក រហូតភ្លេចបាយភ្លេចទឹក ហើយតែងខ្លួនយ៉ាង Cute រង់ចាំទូរស័ព្ទរោទ៍ដើម្បីចេញដំណើរទៅមណ្ឌលគីរីបាទ។ អរុណសួស្ដីបងប្អូនជាទីគោរពស្រលាញ់ទាំងអស់គ្នាបាទ»៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖