ភ្ញាក់ផ្អើល! ពុំ​ពេញចិត្ត​នឹង​ការ​បង្កើត​បក្ខពួក, មន្ត្រី​សាលាខេត្ត​បាត់ដំបង​ម្នាក់ សម្រេច​លាឈប់​ពី​ក្របខ័ណ្ឌ ស្រាប់តែ​​ឯកឧត្ដម​ ខៀវ កាញារីទ្ធ លើក​ឡើង​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែ​ពុំ​ពេញចិត្ត​នឹង​ការបង្កើត​បក្ខពួក​ក្នុង​សាលាខេត្ត​បាត់ដំបង​, លោក លី ឌី​នូ​រី ឋានន្តរសក្តិ វរៈមន្ត្រី ថ្នាក់​លេខ​២ នៃ​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ តួនាទី​បច្ចុប្បន្ន មន្ត្រី​សាលាខេត្ត​បាត់ដំបង បាន ដាក់ពាក្យ​ស្នើសុំ​លាឈប់​ពី​ការងារ បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​ពាក្យស្នើសុំ​លាឈប់​ពី​ការងារ ដែល លោក លី ឌី​នូ​រី គោរព​ជូន សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២២ ឃើញថា លោក បាន​បំពេញភារៈកិច្ច​ជា​មន្ត្រីរាជការ​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ ចាប់តាំងពី​ឆ្នាំ​២០០៧ រហូត​បច្ចុប្បន្ន ជាម​ន្ត្រី​សាលាខេត្ត​បាត់ដំបង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅក្នុង​លិខិត​នោះ បានបញ្ជាក់​ទៀតថា «​ដោយសារ​ខ្ញុំ​ពុំ​ពេញ​ចិត្តនឹង​ការបង្កើត​បក្ខពួក​ក្នុង​សាលាខេត្ត​បាត់ដំបង ខ្ញុំបាទ​សូម​គោរព​ស្នើសុំ​លាឈប់​ពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ​ចាប់ពីពេលនេះ​តទៅ »​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការសម្រេច​លាឈប់​នេះ ធ្វើឡើង បន្ទាប់ពី​សាលាខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២២ បានចេញ​លិខិតអញ្ជើញ​លើក​ទី​១ ដល់​លោក លី ឌី​នូ​រី មន្ត្រី​ការិយាល័យ​គ្រប់គ្រង​បុគ្គលិក​នៃ​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​សាលាខេត្ត​បាត់ដំបង ដើម្បី​ចូលមក​បំពេញការងារ​នៃ​ការិយាល័យ​គ្រប់គ្រង​បុគ្គលិក ក្រោយពី​អវត្តមាន​គ្មាន​ច្បាប់​អនុញ្ញាត​ជាប់ៗ​គ្នា​រយៈពេល​២​សប្ដាហ៍​កន្លងមក ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជុំវិញ​លិខិតអញ្ជើញ​លើក​ទី​១ នេះ ត្រូវបាន លោក លី ឌី​នូ​រី ឆ្លើយតប​វិញ​ភ្លាមៗ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា «​ថ្ងៃនេះ​បានទទួល​លិខិតអញ្ជើញ​លើក​ទី​១ របស់​រដ្ឋបាល​ខេត្តបាត់ដំបង​។ ខ្ញុំ​មិន​បដិសេដ​ទេ ប៉ុន្តែ​មាន​សំណួរ​ខ្លះៗ ១-​តើ​រយ​:​កាល​កន្លងមក​ក្រុម​អស់លោក​ធ្វើទុក្ខបុកម្នេញ​ខ្ញុំ​វា​មិនទាន់​គ្រប់គ្រាន់​មែន​ទេ​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២-​នៅពេលដែល​ខ្ញុំ​ចូល​បំពេញការងារ តើ​ធានា​ទេ​មាន​ការងារ​ធ្វើ​សំរាប់​ខ្ញុំ​ដូច​មន្ត្រី​ធម្មតា ? រឺ​ត្រឹមតែ​ចង់អោយ​ខ្ញុំ​មក​អង្គុយ​អាន​កាសែត​ដូច​រយៈ​:​កាល​មុន​? តើ​ខ្ញុំ​មាន​កំហុស​អ្វី​? ប្រសិនបើ​មក​អង្គុយ​ត្រឹម​អាន​កាសែត ខ្ញុំ​មិន​មក​ល្អ​ជាង សុខចិត្ត​សុំ​លាឈប់​ទៅធ្វើ​ការងារ​ឯកជន​វិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣- បក្សពួកនិយម​ខ្លាំងពេក​នាំអោយ​អន្តរាយ​ដល់​ស្ថាប័នរដ្ឋ ។ នេះ​ប្រហែល​មកពី​ខ្ញុំ​មិនមែន​នៅក្នុង​ក្រុម​គេ​ទេ​ដឹង​? កន្លែង​ដែលមាន​បក្សពួក​ពេក ខ្ញុំ​មិន​ធ្វើការ​ជាមួយ​ទេ សូមជ្រាប​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​រឿងនេះ ក្លាយ​ជា​ទី​ចាប់អារម្មណ៍​នោះ​, ឯកឧត្តម ខៀវ កាញារីទ្ធ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២ បាន​បង្ហោះ​សារ​នៅលើ គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​លើកឡើងថា «​សោកស្តាយ ឃើញ​យុវជន​ម្នាក់​ដើរចោល​ការងារ​រដ្ឋ ព្រោះ​យល់ថា មានរឿង​បក្ខពួក​។ អ្វី ដែល​ខ្ញុំ​ស្តាយ​គឺ​ប្អូន​គិតថា ពិភពលោក​មានតែ​ពណ៌ ២ គត់ គឺ ខ្មៅ និង ស ។ តាមពិត ពណ៌​ដែលមាន​ច្រើន​បំផុត​ក្នុង​លោក គឺ​ពណ៌​ប្រផេះ ។ សម័យនេះ ព្រំដែន​ដែល​ខណ្ឌ Teamwork និង បក្ខពួក គឺ​ស្តើង​ណាស់ សំខាន់​តើ​យើង​មាន​ជំនាញ​អី​ដែល​គេ​ត្រូវការ​យើង​ទេ ?»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment