តារាសម្តែង អេឡិច ចាន់ត្រា មានទាំងទ្រព និងទឹកចិត្តសប្បុរសធម៌ ជួយជនទីទ័លមិនដែលខាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ៖ តារាសម្តែងលោក អេឡិច ចាន់ត្រា គឺជាតារាបង្ហាញម៉ូដ និងតារាសម្តែងមួយរូប ដែលមានរូបសម្រស់ស្រស់សង្ហា និងមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូបនៅលើវិស័យសិល្បៈកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែមានរូបរាងស្រស់សង្ហា និងសម្បូរដោយទ្រព្យធុនប៉ុណ្ណោះ ប៉ុន្តែរូបលោកក៏ត្រូវបានមើលឃើញថា ជាតារាដែលមានចិត្តធម៌ តែងតែចែករំលែកធនធានដល់អ្នកទីទ័ល ជូបការលំបាកជារឿយៗ ដែលជាគម្រូល្អមួយក្នុងសង្គមគួរកាត់សរសើរ និងលើកទឹកចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អេឡិច ចាន់ត្រា បានប្រាប់មកកាន់សារព័ត៌មាន “តារាញូស៍” ថា ទោះបីជាលោកមានការមមាញឹកក្នុងអាជីពយ៉ាងណាក៏ដោយ ប៉ុន្តែលោកនៅតែឆ្លៀតពេល និងធនធានចែករំលែកដល់បងប្អូនប្រជាពលរដ្ឋទៅតាមលទ្ធភាព ភាគច្រើនធ្វើឡើងនៅតាមបណ្ដាខេត្តនានា។ ពិតជាមានសារៈសំខាន់ណាស់សម្រាប់រូបលោក ចំពោះការចែករំលែកនេះ ទោះបីថាមានចំនួនតិចតួច ប៉ុន្តែជាទឹកចិត្តដ៏បរិសុទ្ធមិនទាមទារការតបស្នង ហើយក៏បាននាំមកនូវសន្តិភាពផ្លុវចិត្តសម្រាប់រូបលោកផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ឲ្យតែឆ្លៀតពេលទំនេ ខ្ញុំតែងតែចុះទៅចែកទាន់ដល់លោកតាលោក យាយ បងប្អួនដែលគាត់អត់ៗទៅតាមបណ្តាលខេត្តផ្សេងៗ នៅតាមសហគមន៍ផ្សេងៗ ឬក៏ទៅបរិច្ចាគនៅឯមន្ទីព្រះធម៌ ទាំងវិហាចិន និង វត្តខ្មែរយើងក៏ធ្វើទាំងអស់ អ្វីដែលជាការធ្វើទាន តិចតូចតាមទឹកចិត្តដែលខ្ញុំមានប៉ុណ្ណោះ” ។ នេះជាការលើកឡើងរបស់លោកអេឡិច ចាន់ត្រា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តទៀតថា ៖ “ក្រៅពីការចែកទាន នេះក៏ជាការចែកជាក្តីស្រឡាញ់ជូនដល់ពួកគាក់ជាពិសេស ខាងមណ្ឌលក្មេងកំព្រា ដែលរងការរំលោភបំពាន គឺពួកយើងតែងចុះទៅជួបប្អួនៗជារឿយៗដោយទិញនូវសម្ភារៈ គ្រឿបរិភោគ និង សម្ភារៈជាច្រើនជូនពួកគាត់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថាអេឡិចចាន់ត្រាត្រូវបានគេមើលឃើញថាជាតារាមួយរូបដែលសម្បូរទ្រព្យធុនរស់នៅក្នុងជីវភាពហ៊ឺហារនិងមានការស្រឡាញ់គាំទ្រពេញទំហឹងពីឪពុកម្ដាយទៀតផង។ ជាក់ស្ដែងថ្មីៗនេះ លោកទើបតែទទួលបានកាដូរថយន្តទំនើបមួយគ្រឿងតម្លៃជុំវិញ២០ម៉ឺនដុល្លារនៅក្នុងថ្ងៃខួបកំណើតពីឪពុកម្ដាយរបស់លោកផងដែរ។ ក្រៅពីនេះ អេឡិច ចាន់ត្រា ក៏មានមុខជំនួញនៅក្នុងដៃដែលកំពុងទទួលបានភាពជោគជ័យផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment