ទម្លាយ​ដួងចិត្ត! សួរ វិចិត្រ តាំងចិត្ត​ដណ្ដើម​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​ ព្រោះ​តែ​មិន​ចង់…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានី​ភ្នំពេញ​ ៖ ប្រិយមិត្ត​ប្រហែលជា​ស្គាល់​ច្បាស់​ហើយពី​សមត្ថភាព​បេក្ខជន សួ វិចិត្រ នៅក្នុង​កម្មវិធី Beat The Best របស់​ទូរទស្សន៍​ហង្ស​មាស ដែល​រូបគេ​បានធ្វើ​ឲ្យ គណៈកម្មាការ​បើកភ្នែក​ធំៗ និង​លាន់មាត់​សរសើរ​ពី​ទឹក​ដំ​ឡេង​ធ្ងន់​ក្រអួន​របស់គេ ជាពិសេស​បទ​ចម្រៀង​ដែល​ត្រូវ​ស្រែក​តុង​ខ្ពស់​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មែនទែនទៅ បុរស​សម្បុរ​ស្រអែម​មកពី​ខេត្តពោធិ៍សាត់​រូបនេះ ត្រូវបាន​មហាជន​ទទួលស្គាល់​សមត្ថភាព តាំង​ពីមុន​បង្ហាញមុខ​នៅក្នុង​កម្មវិធី​ប្រកួត​មកម្ល៉េះ តាមរយៈ​ការ​ច្រៀង​ត្រាប់​តាម​(Cover) លើ​បទ​ចម្រៀង​ជាច្រើន​បង្ហោះ​លើ​យូ​ធូប​ជាពិសេស​បទ​”​លក់​គោយន្ត​”​និង​បទ​ចម្រៀង​ជាច្រើន​ទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ថ្លែងប្រាប់ តារា​ញូ​ស៍ បេក្ខជន​រូបនេះ​បាន​បញ្ចា​ក់ថា ការណ៍​ដែល​រូបគេ​ខិតខំ​ដើម្បី​ទាមទារ​ជ័យជម្នះ​ជា​ចាំបាច់ ព្រោះ​សង្ឃឹមថា អាចជួយ​ឲ្យ​រូបគេ​អាច​ចាក​ចេញពី​ភាពក្រីក្រ​អាច​ម្ដាយ និង​ប្អូន​ដោយ​មិនចាំបាច់​ទៅធ្វើ​សំណង់​ដូច​សព្វថ្ងៃនេះ​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សួ វិចិត្រ ប្រាប់ថា​៖ ” ការខិតខំ​របស់ខ្ញុំ គឺ​ដើម្បី​ម្តាយ និង​ប្អូន ដើម្បី​ដណ្ដើម​ជ័យជម្នះ នឹងត្រូវ​តស៊ូ​ឱ្យ​ក្លាយជា​តារា​ហង្ស​មាស​ឲ្យ​បាន​”​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះបីជា​យ៉ាងណា រហូតមកដល់​ពេលនេះ​គ្មាន​នរណា​បានដឹងថា សួ វិចិត្រ អាច​សម្រេច​ក្ដី​ប្រាថ្នា​របស់ខ្លួន​បាន ឬ​យ៉ាងណា​នោះទេ ខណៈ​ការប្រកួត​នៅក្នុង​សប្ដាហ៍​កន្លងទៅ ហាក់​ធ្វើ​មិនសូវ​បានល្អ​ពេល​ច្រៀង​ចង្វាក់ Rock​។ សាមីខ្លួន​បានបញ្ជាក់​ថា ការ​ច្រៀង​ចង្វាក់ Rock រូបគេ​ជួប​ការលំបាក​មួយចំនួន ព្រោះ​លោក​អាច​ស្ទាត់ជំនាញ​នឹង​បទ​មនោសញ្ចេតនា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅក្នុង​វគ្គ Beat Yourself លោក​បាត់បង់​ភាពជឿជាក់​លើ​ខ្លួនឯង​ស្ទើរ​ទាំងស្រុង ទាំង​ការ​ច្រៀង​ស្ទើរតែ​ខុស​ចង្វាក់ ដោយសារ​ជា​បទ​ថ្មី និង​ហាត់​សម​មិនទាន់​ចាំ ដែលជា​កត្តា​នាំ​ឲ្យ​រូបគេ​ភ័យ​ពេល​ច្រៀង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សួ វិចិត្រ បាន​បន្តទៀតថា​៖ “​បទ​នេះ លំបាក​ណាស់ សម្រាប់​ខ្ញុំ​” តែដោយសារ​ភ័ព្វវាសនា និង​ការស្រឡាញ់​ពី​គណៈកម្មការ លោក​ត្រូវបាន​ជ្រើសរើស​ទៅ​វគ្គ​បន្ត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូមបញ្ជាក់ថា សួ វិចិត្រ មាន​វ័យ​២៧​ឆ្នាំ និង​មាន​ប្រភពពី​ខេត្តពោធិ៍សាត់​។ រាល់ថ្ងៃ​លោក​ច្រៀង​តាម​បារ​មួយកន្លែង​នៅ​ខេត្ត​នោះ ខណៈ​គ្រួសារ​មាន​ជីវភាព​ក្រលំបាក​ខ្លាំង ដោយមាន​ម្ដាយ និង​ប្អូនស្រី​ជា​កម្មករសំណង នៅ​ខេត្ត​ព្រះសីហនុ​។​ព្រោះ​ចង់​ចាក​ចេញពី​ភាពក្រីក្រ​និង​មិន​ចង់​ឲ្យ​ម្ដាយ​និង​ប្អូន​ធ្វើ​សំណង់​តទៅ​ទើប​រូបគេ​តាំងចិត្ត​ថា​នឹង​ដណ្ដើម​ជ័យជម្នះ​ឬ​ធ្វើជា​តារាចម្រៀង​នៅ​ហង្ស​មាន​ឲ្យ​បាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជា​យ៉ាងណា នេះ​គ្រាន់តែ​ជាការ​តាំងចិត្ត​របស់​សាមីខ្លួន​ប៉ុណ្ណោះ មានតែ​ពេលវេលា​ទេ ទើប​អាច​បញ្ជាក់​ពី​ជោគវាសនា​របស់ សួ វិចិត្រ បាន​៕ ប្រភព ៖ តារាញូស៍​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment