ចេះតែ​ឆ្ងល់​ ហេតុអ្វី កែវ ចាន់និមល និងស្វាមី គ្មាន​ពេល​ស្និទ្ធស្នាល​ និង​ផ្អែមល្ហែម​ ដល់​នាង​ទម្លាយ​ទើបដឹង​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អស់រយៈពេល១២ឆ្នាំហើយ នៃជីវិតជាប្ដីប្រពន្ធរបស់ពិធីការិនីសម្បូរវោហារ កែវ ចាន់និមល និងស្វាមី ដោយមានចំណងដៃកូនស្រីម្នាក់ ដោយពួកគេនៅរក្សាបានចំណងស្នេហ៍បានយ៉ាងល្អ ទោះបីជួបព្យុះភ្លៀងខ្លះនាពេលកន្លង មកយ៉ាងណាក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃគម្រប់១២ឆ្នាំនៃអាពាហ៍ពិពាហ៍របស់ពួកគេ ពិធីការិនីដ៏មានប្រជាប្រិយ កែវ ចាន់និមល បានទទួលស្គាល់ ថា ជីវិតជាប្តីប្រពន្ធរបស់នាង ក៏មិនខុសពីគ្រួសារផ្សេងទៀតឡើយ ពោលគឺប្រៀបបានចាននៅក្នុងរាវ ក្រោយការចាប់ដៃគ្នារហូតមកដល់ពេលនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង កែវ ចាន់និមល បញ្ជាក់នាពេលកន្លងមកថា ៖ «អ្នកណាថា ប្តីប្រពន្ធពេលនៅជាមួយគ្នាកាន់តែយូរចិត្តគំនិតដូចគ្នា និងកាន់តែស្និតគ្នា? រឿងពិតគឺដូចចានក្នុងរាវ ដូចអណ្តាត និងធ្មេញ កាន់តែចង់មានបាន គឺកាន់តែឆ្ងាយពីគ្នា តែយើងឈ្លោះប្រកែកគ្នាដោយសារតែចង់កែលម្អរគ្នា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កែវ ចាន់និមល បន្តទៀតថា អ្នកទាំងពីរមិនសូវមានពេលស្និតស្នាលផ្អែមល្ហែម ក៏ដោយសារតែពួកគេគិតពីអនាគតគ្រួសារ។ ទោះបីជាយ៉ាងណា ពិធីការិនីរូបនេះបានឆ្លៀតយកគម្រប់ខួប១២ឆ្នាំនៃការចាប់ដៃគ្នាជាប្ដីប្រពន្ធ ដើម្បីសម្ដែងការអរគុណចំពោះស្វាមីដែលយល់ចិត្ត និងមិនដែលធ្វើឲ្យនាងស្គាល់រសជាតិពាក្យថា«ប្រច័ណ្ឌ» ម្ដងណាឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាសំណេរនាពេលនេះបញ្ជាក់ថា គ្មានភាពផ្អែមល្ហែម ឬពេលវេលាសម្រាប់គ្នាយ៉ាងណាក៏ដោយ ប៉ុន្តែជាការ កត់សម្គាល់ កែវ ចាន់និមល មិនត្រឹមតែជោគជ័យខ្លាំងនៅក្នុងការងារសិល្បៈនោះទេ តែនាងគឺជាតារាស្រីមួយរូប ដែលតែងតែបង្ហាញពីភាពជោគជ័យ ផ្អែមល្ហែម និងបានចែករំលែកពីដំណើរជីវិតប្ដីប្រពន្ធរបស់នាងជារឿយៗលើបណ្ដាញសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេសតែងលើកសរសើរស្វាមីរបស់នាងដែលជាបុរសមានទំនួលខុសត្រូវខ្ពស់ធ្វើឲ្យរូបនាង និងកូនអាចរស់នៅក្នុងជីវភាពយ៉ាងល្អទៀតផង។ ការ​នេះបានធ្វើឲ្យពិធីការិនីសម្បូរវោហាររូបនេះ កាន់តែទទួលបានការគាំទ្រ ជាហេតុ ដែលអាជីពពិធីការិនីកាន់តែមានការទទួលស្គាល់ និងមានប្រជាប្រិយភាពកាន់តែខ្លាំង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment