តារាសម្តែងស្រីនាង Taew Natapohn នឹងបង្ហាញវត្តមានជាលើកដំបូងរបស់ខ្លួនជាតារាចម្រៀងម្នាក់ជាមួយអាល់ប៊ុមបទចម្រៀងទោល “BABYBOO”។ បើតាមការអោយដឹងពីទូរទស្សន៍Thai TV3។
តាមរយៈការងារដំបូងជាតារាចម្រៀង នាង Taew ត្រូវបានអោយដឹងមកថាការងារនេះនាងសហការជាមួយផលិតករមានប្រជាប្រិយភាពម្នាក់។ សម្រាប់តារាចម្រៀងដែលវិវត្តន៍ខ្លួនមកពីតារាសម្តែងរូបនេះ ក៏នឹងបង្ហាញសម្រស់ថ្មី និងការផ្លាស់ប្តូរថ្មីរបស់នាង អោយសមទៅជាអ្នកចម្រៀងដ៏មានថាមពលម្នាក់ផងដែរ។
តាមប្រភពអោយដឹងថា វីដេអូបទចម្រៀងខ្លី “BABYBOO” របស់នាងនឹងចេញនៅថ្ងៃ១៨មករាឆ្នាំ២០២២។ ចំណែកបទចម្រៀងវីដេអូពេញរបស់ Taew Natapohn នឹងត្រូវចេញផ្សាយនៅលើឆាណែលយូថូប YouTube Ch3 Thailand Music និង Ch3 Plus នៅថ្ងៃ២១មករា២០២២។
យ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ច្បាស់លាស់ទេ ថាតើកញ្ញា Taew នាងត្រូវបោះបង់អាជីពជាតារាសម្តែងទាំងស្រុង ទៅចាប់យកអាជីពជាតារាចម្រៀងផ្តាច់មុខឬយ៉ាងណានៅឡើយទេ។ ឬក៏នាងត្រូវចាប់យកទាំងពីរជាតារាសម្តែងផង ជាតារាចម្រៀងផង ឬក៏យ៉ាងណានោះដែរ។
នៅពេលមុននេះ ក្នុងកិច្ចសម្ភាសន៍ជជែកកំសាន្តក្នុងកម្មវិធី Woody FM ស្រីស្រស់នាង Taew Natapohn បានបើកចិត្តនិយាយពីរឿងរ៉ាវប្រែប្រួលក្នុងជីវិតនាពេលថ្មីៗចុងក្រោយរបស់ខ្លួននាងថា សុខៗគ្រប់យ៉ាងក៏ប្រែប្រួល។ មិនថាកញ្ញាធ្វើអ្វីក៏ទទួលរងនូវសម្ដីប្រមាថ និងរិះគន់ជានិច្ចមិនថាកញ្ញាPost អ្វីនៅលើបណ្តាញសង្គមអនឡាញ ឬធ្វើអ្វីទៅទីណាទេ កញ្ញាតែងតែត្រូវរងការរិះគន់ ។
ជាមួយគ្នា តារាសម្តែងស្រី Taew ក៏បាននិយាយពីរឿងរឿងដែលខ្លួនកើត «ជំងឺភ័យស្លន់ស្លោ» ថាកញ្ញាកើតជំងឺនេះប្រហែលជា៤ទៅ៥ឆ្នាំហើយ ចង់បំបាត់អាការៈដែលបង្កដោយជំងឹនេះត្រូវទទួលទានថ្នាំ ប៉ុន្តែកញ្ញាព្យាយាមមិនប្រាស់ថ្នាំ ដោយបង្វឹកដង្ហើម និងរៀនចេះទម្លាក់ចោលអ្វីដែលជាសម្ពាធ។
មុននឹងមានស្នេហាថ្មីនាពេលបច្ចុប្បន្នដែលជាសេដ្ឋីទឹកប្រាក់ពាន់លាននាយហាយសូរ Pranai តារាស្រីថៃនាងTaew Natapohn ធ្លាប់មានទំនាក់ទំនងស្នេហាអស់១៤ឆ្នាំជាមួយសង្សាចាស់នាយTon។ ហើយកាលណោះក្រោយតែពីដំណឹងស្នេហាបែកពីកម្លោះ Ton ភ្លាមៗ តារាស្រី Taew ប្រៀបដូចផ្ទាំងស៊ីបសម្រាប់អ្នកគាំទ្រអ៊ីចឹង មិនថាធ្វើអ្វី ទៅណាមកណាតែងត្រូវបានមហាជនសម្ដែងការមិនពេញចិត្តច្រើន។ ហើយTaew ក៏ក្លាយជាតារាស្រីដែលសម្បូររឿងរ៉ាវចេញតាមបណ្ដាសារព័ត៌មានច្រើនជាងគេជាពិសេសរឿងបែកសង្សារជាង១០ឆ្នាំទៅរកសេដ្ឋីហាយសូរនេះតែម្ដង៕