ភ្នំពេញ៖ នាពេលថ្មីៗនេះ តារាសម្តែង ភិន សុដាលីស បានសម្តែងអារម្មណ៍មិនពេញចិត្តចំពោះមនុស្សមួយចំនួនដែលមានទម្លាប់អាក្រក់មួយដែលតែងតែធ្វើរិះគន់ ចំពោះរូបរាង និងសម្រស់អ្នកដទៃដោយមិនសំចៃមាត់ផងដែរ។
ដោយឡែក តារាស្រីរូបនេះ បានសរសេរជាសារមួយ បង្ហាញពីអារម្មណ៍ពិត និងព្រមទាំងអំពាវនាវដល់បងប្អូនទាំងអស់គ្នាឱ្យគិតឡើងវិញម្តងទៀត ប្រសិនជាមានទម្លាប់អាក្រក់មួយនេះថា៖
បញ្ឈប់ទម្លាប់រិះគន់ សើចចំអក ពេបជ្រាយដល់រូបរាង រូបសម្រស់របស់អ្នកដទៃទៅ។ មនុស្សម្នាក់ៗ គឺមានភាពស្រស់ស្អាតតាមបែបផ្សេងៗគ្នា។ មិនថាគេមានមុខមាត់បែបណា រូបរាងបែបណានោះឡើយ ក៏គេនៅតែជាគេ គេស្អាតបែបគេ ដូចដែលយើងស្អាតបែបយើងអ៊ីចឹងដែរ
សូមចូលទស្សនារូបភាពខាងក្រោម៖




