និយាយដល់ឈ្មោះ Ah Gi Leader ប្រិយមិត្តច្បាស់ជាស្គាល់រួចមកហើយថា រូបនាង ជានារីវ័យក្មេងម្នាក់ ដែលជោគជ័យលើវិស័យលក់ផលិតផលតាមអនឡាញ ហើយធ្លាប់អះអាងថា ក្នុង១ថ្ងៃខ្លួនអាចរកបានក្នុងចន្លោះពី ២ម៉ឺន ទៅ៥ម៉ឺនដុល្លារនោះ។
នៅថ្ងៃភ្ជាប់ពាក្យប្អូនស្រីរបស់ខ្លួនគឺ កញ្ញា តេង ដាណា ហៅអាម៉ី កាលពី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២១កន្លងទៅនេះ, Ah Gi Leader បានបង្ហាញមុខគូស្នេហ៍របស់ខ្លួន ហើយប្រាប់ថា សម្រាប់ការភ្ជាប់ពាក្យរបស់ខ្លួន សម្រេចលើចាស់ៗ និយាយគ្នាបញ្ជាក់ ប្រហែលជាឆាប់ៗនេះហើយ។
ជាមួយគ្នានេះ Ah Gi Leader ក៏បានបញ្ជាក់ថា ពួកគេស្គាល់គ្នាជិតមួយឆ្នាំហើយ។ តាមរយៈនេះ បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងណាស់ ដោយហេតុថា គូស្នេហ៍របស់ Ah Gi Leader មានរូបរាងសង្ហារ មិនធម្មតាទេ សាច់ដុំ៦ ផេកតែម្ដង។
ក្រោយពីបង្ហាញមុខគូស្នេហ៍រួចមក Ah Gi Leader តែងតែបង្ហាញពីអារម្មណ៍អៀន នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។ ជាក់ស្ដែង កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ Ah Gi Leader បានបង្ហោះរូបថត អមដោយសារបែបនេះថា «ឡាយ អេង Surprise សុំ Ah Gi Leaders រៀបការទាំងយប់ អ្នកណាមិនអៀន»។
ក្រោយមក នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ Ah Gi Leader បានបង្ហោះរូបថតដ៏ផ្អែមល្ហែមជាមួយគូស្នេហ៍របស់ខ្លួន អមដោយសារជូនដំណឹង និងបង្ហាញអារម្មណ៍បែបនេះថា «ស្អែកភ្ជាប់ពាក្យហើយ ថ្ងៃ22នេះអៀនណាស់គិតម៉េចឥឡូវ»។
ក្រោយមកទៀតនៅរសៀលថ្ងៃដដែលនេះ អ្វីដែលធ្វើឲ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ទៀតនោះ ត្រង់ថា Ah Gi Leader បានបង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាពខ្លួនយកនំខេកទៅSurprise គូស្នេហ៍ ទាំងដៃកំពុងភ្ជួរសេរ៉ូម ភ្ជាប់ជាមួយCaptionដ៏ផ្អែមល្ហែម ដូច្នេះថា «ដើម្បីបង ទោះដៃអូនជាប់សេរ៉ូមក៏ស៊ូ Happy Birthday My Future»៕ សូមទស្សនាវីដេអូ ខាងក្រោម ៖