គេនៅចាំបានថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ លោកគ្រូ អួន សារ៉ាត់ ត្រូវបានបញ្ជូនទៅស.ង្គ្រោះ.បន្ទាន់នៅមន្ទីរពេទ្យ ហើយដោយសារជំ.ងឺរលាកសួ.តធ្វើទុក្ខខ្លាំង គ្រូពេទ្យ ក៏សម្រេចព្យា.បាលដំណាក់កាលចុង.ក្រោយ។
ក្រោយពីសម្រាកព្យាបាលបានមួយរយៈនោះ ស្ថានភាពរបស់លោកគ្រូ ហាក់មិនធូរស្រាលនោះឡើយ ហើយមានឱកាសតិចថ្ងៃក្នុងការព្យា.បាលនោះ ភរិយារបស់លោកគ្រូក៏បានឡាយវីដេអូ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ដើម្បីប្រកាសលក់ផ្ទះឡាយឡុង។
ភរិយាលោកគ្រូ អួន សារ៉ាត់ បានប្រកាសដូច្នេះថា «លក់ផ្ទះឡាយឡុងបន្ទាន់ ព្យាបាលលោកគ្រូអួន សារ៉ាត់ពេលនេះលោកគ្រូអួន សារ៉ាត់មានបញ្ហាសុខភាពធ្ងន់ធ្ងរ នៅមានឱកាសព្យាបាលគាត់តែ៥ថ្ងៃទៀតទេ។
ឥឡូវនេះនាងខ្ញុំខ្វះខាតលុយយកគាត់ទៅព្យាបាលនៅក្រៅប្រទេស។ បងប្អូនជួយទិញផ្ទះនាងខ្ញុំផង នាងខ្ញុំលក់ឡាយឡុង ដើម្បីយកប្រាក់មកព្យាបាលគាត់អោយទាន់ពេល។ យើងមិនអាចបាត់បង់គាត់បានទេ ព្រោះគាត់ជាធនធានដ៏កម្រ ជាធនធានដ៏សំខាន់សម្រាប់សង្គមជាតិ។ គាត់បានផ្តល់ចំណេះដឹងល្អៗ ផ្នត់គំនិតល្អៗជាច្រើនដល់សង្គម»។
ក្រោយប្រកាសបែបនេះរួចមក គេមិនដឹងថា ផ្ទះនោះ ត្រូវបានលក់ ហើយលោកគ្រូ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅក្រៅប្រទេស ឬយ៉ាងណានោះទេ។ តែនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅលើទំព័រហ្វេសប៊ុករបស់លោកគ្រូ បានបង្ហោះសារថ្លែងអំណរគុណ និងបញ្ជាក់ពីស្ថានភាពលោកគ្រូឆ្លងផុសគ្រោះ.ថ្នាក់ហើយ។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក, ភរិយាលោកគ្រូ បានរៀបរាប់ដូច្នេះថា «នាងខ្ញុំអ៊ុច សារ៉ាវុធ និងស្វាមី លោកគ្រូ អួនសារ៉ាត់ ព្រមទាំងកូនប្រុសទាំង២ អួន គឹមវ:រ: និង អួន គឹមអធិរាជ សូមថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ពុកម៉ែបងប្អូននិងសប្បុរសជនទាំងអស់ដែលបានជួយបែរបន់ បួងសួង និងបានជួយថវិកាចូលរួមព្យាបាលជំងឺ បានរួចផុតពីគ្រោះ.ថ្នាក់ដ៏រន្ធត់ និងតក់.ស្លុតមួយនេះ»។
ប្រភព បន្តថា «រហូតមកដល់ថ្ងៃនេះ គឺរយៈពេល ១៨ថ្ងៃហើយ ដែលស្វាមីរបស់នាងខ្ញុំ(លោកគ្រូ អួន សារ៉ាត់) បានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យក្នុងបន្ទប់សង្គ្រោះបន្ទាន់ តែយ៉ាងណា លោកគ្រូបានធូរស្រាលច្រើន ដែលនាងខ្ញុំនឹកស្មានមិនដល់ ហើយសែនរំភើប និងត្រេកអរជាខ្លាំង។
នាងខ្ញុំនិងស្វាមីព្រមទាំងកូនៗ សូមលោកដៃបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមតាមជួយថែរក្សាពុកម៉ែបងប្អូនទាំងអស់គ្នាអោយមានសុខភាពល្អបរិបូរណ៍ ចៀសផុតពីជំងឺទាំងឡាយ សូមមានសុភមង្គលក្នុងគ្រួសារ មានប្រាជ្ញាឈ្លាសវៃ និងសម្រេចជោគជ័យគ្រប់កិច្ចការងារទាំងអស់»។
ដោយឡែកនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ ភរិយា លោកគ្រូ បានបង្ហោះសារមួយទៀត ធ្វើការអរគុណដល់អ្នកលក់បាយម្នាក់ ដែលសុខចិត្តបរិច្ចាគសួត ដល់ស្វាមីអ្នកស្រី ថា «នាងខ្ញុំ ភរិយាលោកគ្រូអួន សារ៉ាត់ សូមថ្លែងអំណរអរគុណដល់បងស្រី អ្នកលក់បាយ (សុំមិនបញ្ចេញឈ្មោះ) ដែលបងស្រីសុខចិត្តលះជីវិតដោយការបរិច្ចាគសួតជូនលោកគ្រូ ប្រសិនបើស្ថានភាពជំងឺលោកគ្រូមិនធូរស្រាល ហើយត្រូវប្រើជម្រើសចុងក្រោយនៃការព្យាបាលដោយការប្តូរសួត»។
អ្នកស្រី រៀបរាប់ទៀតថា «ទឹកចិត្តនៃការលះបង់ជីវិតនេះ គឺពិតជាធំធេងណាស់ គ្មានអ្វីប្រៀបផ្ទឹមឡើយ។ នាងខ្ញុំពិតជារំភើប និងដឹងគុណបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់បងស្រី ដែលហ៊ានលះបង់ជីវិតដើម្បីសង្គ្រោះជីវិតលោកគ្រូ។ នាងខ្ញុំ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោកទាំងអស់តាមជួយថែរក្សាបងស្រី អោយមានសុខភាពល្អបរិបូរណ៍ មានប្រាជ្ញាឈ្លាសវៃ និងសម្រេចជោគជ័យគ្រប់ភារកិច្ច»។
តាមរយៈនេះ មានមតិជាច្រើន បានសម្ដែងការកោតសរសើរចំពោះបងស្រីម្នាក់នោះ ដែលហ៊ានលះបង់ធំធេងបែបនេះ ខណៈអ្នកខ្លះបានលើកជាចម្ងល់ថា «ខ្ញុំហាក់មិនសូវជឿសោះ ថាមានអ្នកបរិច្ចាគសួត ហើយការកាត់តប្តូរសួត អាចធ្វើបាននៅពេទ្យស្រុកខ្មែរ។
ហើយការប្តូរសួតនេះ ពិតជាអាចប្តូរដោយជំនាញជោគជ័យ និង ទុកចិត្តថាមិនស្លា.ប់ ហើយអ្នកផ្តល់សួតអោយនោះ គាត់អាចស្លា.ប់ដែរទេ? ជំងឺCovid លោកគ្រូហាក់ចម្លែក ត្រង់ថា លើស14ថ្ងៃធ្ងន់ធ្ងរហើយ ដង្ហើមមិនដង្ហក់ដូចអ្នកជំងឺផ្សេងសោះ ព្រោះខ្ញុំធ្លាប់ឃើញ ដង្ហក់នៅមិនស្ងៀម ដេកមិនកើតទេ ហើយប្រែស្គមស្គាំងទៀត តែលោកគ្រូ ហាក់មុខមាត់នៅដដែល ទាំងគ្មានអាហារចូលពោះបន្តិចសោះ»៕