កម្សត់​ណាស់! អូន ម៉ី បកស្រាយ​ទាំង​ទឹកភ្នែក​ទៅ​កាន់​អ្នក​រិះគន់​ ក្រោយ​នាង​និយាយ​រឿង​ឪពុក​ចុះ​ចោល​ជាង​២០​ឆ្នាំ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ៖ តារាសម្តែងស៊ិចស៊ីកញ្ញា អៀ ម៉េងលិ ឬ អូនម៉ី កាលពីពេលថ្មីនេះ បានទម្លាយនូវរឿងរ៉ាវគ្រួសារ ដែលឪពុករបស់នាង បានចុះចោលរូបនាង និងម្តាយប្រមាណជា២០ឆ្នាំមកហើយ ដែលរឿងបានធ្វើឲ្យនាងចងចាំវិញភ្លេច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេមិនដឹងមានដើមចមអ្វី ដែលបានធ្វើឲ្យឪពុករបស់នាងសម្រេចចាកចោលនាង និងម្តាយឲ្យរស់នៅកម្សត់កំព្រានោះឡើយ ប៉ុន្តែ អៀ ម៉េងលិ បានបង្ហាញការឈឺចាប់ចំពោះបញ្ហានេះ។ ក្រោយពីស្រីស្រស់រូបនេះបានបង្ហោះសារយ៉ាងដូច្នេះហើយ ធ្វើអោយមហាជនជាច្រើនបានចូលទៅបញ្ចេញមតិមានអ្នកពោលអាណិត និងមួយចំនួនទៀតបែរជាប្រើពាក្យសំដី ដែល ម៉េងលិ ចាត់ទុកថា ធ្វើឲ្យប៉ះពាល់ដល់អ្នកម្ដាយកកម្សត់របស់នាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីរងការរិះគន់ ស្រាប់តែ អៀ ម៉េងលិ ចេញមុខបកស្រាយទាំងទឹកភ្នែកទៅកាន់អ្នករិះគន់ក្រោយនាង់និយាយរឿងឪពុកចុះចោលនាងនិងម្តាយជាង២០ឆ្នាំ ខណៈមានមហាជនមួយចំនួនយល់ថា បំណងដែលនាងសរសេររៀបរាប់លើបណ្ដាញសង្គមកាលពីពេលថ្មីនេះ គឺមានបំណងចង់ឲ្យឪពុកត្រឡប់មកវិញ ឬចង់បានទ្រព្យសម្បត្តិរបស់ឪពុកនាងតែប៉ុណ្ណោះ។ យ៉ាងណាតារាស្រីរូបនេះបានចេញមកបដិសេដនូវការលើកឡើងនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អូនម៉ី បញ្ជាក់ទាំងទឹកភ្នែកថា ៖ “អ្វីដែលខ្ញុំនិយាយ គឺបង្ហាញឲ្យគាត់(ឪពុក)ឃើញថា គឺពួកយើងមិនបានមើលឃើញអ្វីដែលគាត់មានទេ។ គាត់ត្រឡប់មកវិញ ប្រហែលជាគាត់គិតតែរឿងខ្ញុំ និងម៉ាក់មើលឃើញទ្រព្យរបស់របគាត់។ បន្តែងខ្ញំ គ្រាន់តែបញ្ជាក់ថា ខ្ញុំនិងម៉ាកខ្ញុំ មិនដែលមើលឃើញតែរបស់របរឪពុកនោះទេ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការចេញមកកស្រាយនាពេលនេះ គ្រាន់តែចង់បញ្ជាក់ទៅកាន់អ្នកដែលនិយាយាប៉ះពាល់ម្ដាយរបស់នាងតែប៉ុណ្ណោះ។ នាងបន្តថា ទោះបីជាឪពុករបស់នាងយកលុយរាប់រានដុល្លារជាថ្នូរនឹងការត្រឡប់មកវិញ ក៏មិនអាចធ្វើឲ្យម្ដាយកូនពួកគេសប្បាយចិត្តនោះដែរ បើមិនមានចេតនាពិតក្នុងការផ្ដល់ភាពកក់ក្ដៅដល់គ្រួសារ ដែលរងនូវភាពរងារអស់ជាង២០ឆ្នាំមកនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អូន ម៉ី បានបន្តទៀត ៖ “ទោះបីជាប៉ាយកលុយមករាប់លានដុល្លារ, គាត់យកមកអោយខ្ញុំ ក៏ខ្ញុំមិនសប្បាយចិត្តដែរ។  អ្វីដែលខ្ញុំសប្បាយចិត្ត គឺឲ្យគាត់ត្រឡប់មកវិញហើយថ្នាក់ថ្នមខ្ញុំ តែវាអត់ដូចអ្វីដែលខ្ញុំចង់បានទេ កូនណាដែលថា មិនចង់បានឪត្រឡបមកវិញ? បន្តែបើត្រឡប់មកវិញហើយ មានតែបញ្ហា និងភាពត្អួញត្អែរ ហើយទុកយើងមិនមែនជាកូនដដែលហ្នឹង” 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាស្រីរូបនេះបញ្ជាក់ថា តាំងពីដើមរហូតមកដល់ពេលនេះ មានតែម្ដាយរបស់នាងប៉ុណ្ណោះ ដែលមើលថែ និងបារម្ភអំពីនាងគ្រប់ពេលវេលា ជាពិសេសនៅពេលដែលនាងមានជំងឺ ក៏ឪពុករបស់នាងមិនដែលបានយកចិត្តទុកដាក់នោះទេ ក្នុងដំណាក់កាលត្រឡប់មកវិញនាពេលកន្លងមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា តារាសម្ដែងស្រី អៀ ម៉េងលិ ហៅអូន ម៉ី ត្រូវបានគេមើលឃើញថា មានមនោសញ្ចេតនាជ្រាលជ្រៅចំពោះអ្នកម្ដាយរបស់នាង ដែលជាការតបស្នងទៅនឹងការបារម្ភ មើលថែរូបនាងបានយ៉ាងល្អនាពេលកន្លងមក។ ជាក់ស្ដែង គេនៅចាំបានថា រាល់ដំណើរទៅសម្ដែងនានាគេតែងឃើញស្ត្រីជាម្ដាយរូបនេះ តែងទៅតាមរូបនាងគ្រប់ពេលវេលា ទម្រាំងរូបនាងមានភាពម្ចាស់ការលើខ្លួនឯង៕ ប្រភព ៖ តារាញូស៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment