ស្ថិតក្នុងវ័យ១៨ឆ្នាំ បេក្ខជនមកពីខេត្តតាកែវ ឈាន ជាលឿយ បានធ្វើឲ្យគណៈកម្មការប្រកែកគ្នាបែកផ្សែងម្ដងរួចមកហើយ ក្នុងវគ្គBeat The Judges នៃកម្មវិធីប្រឡងចម្រៀង Beat The Best តាមរយៈការបកស្រាយបទ «ស្នេហាមេឃនិងដី»។
ក្នុងពេលនោះ អ្នកនាង ពេជ្រ សោភា បានវាយតម្លៃចំពោះការច្រៀងរបស់ ជាលឿយថា ជាសំឡេង ស្វីត ខណៈ លោកឆន សុវណ្ណរាជ បដិសេធ ហើយថាជា សំឡេងធ្ងន់, ថ្លា ទៅវិញ។ ចំពោះ លោកនីកា ថា ធ្ងន់ ហើយស្វីត។ ចំណែក ស្រីខួច ថា ធ្ងន់ ផ្អែមឆ្ងាញ់។ ប្រកែកគ្នាចប់ គណៈកម្មការ សម្រេចឲ្យ ជាលឿយ ទៅវគ្គបន្តទៀត។
លុះដល់វគ្គ Beat The Team ឈាន ជាលឿយ ចាប់ដៃគូជាមួយ ម៉ែន សុធារ៉ា នៅតែធ្វើបានល្អដដែល ហើយទីបំផុតរូបលោក និងដៃគូ ក៏អាចយកឈ្នះ ធីម មួយទៀត ឈានទៅវគ្គបន្តទៀត ក្រោមការសម្រេចរបស់គណៈកម្មការ។
ចំណែក នៅក្នុងវគ្គBeat Yourself ឈាន ជាលឿយ នៅតែបន្តធ្វើបានល្អក្នុងបទ «ដកចិត្តមិនរួច» ហើយធ្វើឲ្យគណៈកម្មការពេញចិត្ត និងរំលឹករឿងចាស់ ប្រកែកគ្នាបែកផ្សេងម្ដងទៀត ដោយ នីកា វាយតម្លៃថា សំឡេង ក្រអួនក្រអៅ ហើយធ្ងន់ មិនគាំទ្រការលើកឡើងរបស់ ពេជ្រ សោភា ដូចវគ្គដំបូងនោះឡើយ។
ចំណែក ឆន សុវណ្ណរាជ នៅតែបន្តសរសើរថា លោកស្ដាប់សំឡេងជាលឿយតាំងពីវគ្គដំបូងមកម្ល៉េះ ដោយសំឡេង បានទាំង២ប្រភេទ។ តែសំឡេងជាទេពកោសល្យរបស់ ជាលឿយ គឺសំឡេងធ្ងន់បែបនេះ។ ចំពោះ ពេជ្រ សោភា ក្នុងវគ្គនេះ ទទួលស្គាល់ថា សំឡេង ជាលឿយធ្ងន់។ តែធ្ងន់ របៀបស្វីត ដើម្បីគាំទ្រការអះអាងរបស់ខ្លួនកន្លងមកនោះ។
ដោយឡែក ស្រីខួច ក៏វាយតម្លៃស្រដៀងគ្នាដែរ គឺសំឡេង ជាលឿយ ខ្លាំង ហើយធ្ងន់។ ក្រោយពីការជជែកវែកញែក ផ្ដល់យោបល់ចប់ គណៈកម្មការទាំង៤ បានសម្រេចព្រមៗគ្នាចំពោះជោគវាសនារបស់ជាលឿយក្នុងវគ្គនេះ ដោយសំឡេងយ៉ាងកងរំពងថា «អាចបន្ត»៕ ដើម្បី កាន់តែជ្រាបច្បាស់ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖