ភ័យ​ណាស់!វគ្គBeatYourselfចិត្រធ្វើ​មិន​សូវ​បានល្អច្រៀង​ចប់​ថើប​ខ្សែក,គណៈកម្មការ​ឆ្ងល់សួរ​ត្រង់ៗ​ថា.….(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា សួ វិចិត្រ ជា​អ្នកចម្រៀង​Cover​មួយរូប​មកពី​ខេត្តពោធិ៍សាត់ ដែលមាន​ភាពល្បីល្បាញ​លើ​បណ្ដាញ​សង្គម តាមរយៈ​ចម្រៀង​Cover​ជាច្រើន​បទ​របស់​លោក​យ៉ាង​ពីរោះ​រណ្ដំ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេល​កំពុង​ល្បីល្បាញ​ហើយ​នោះ​, កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២១ កន្លងទៅនេះ លោក បាន​ទៅក្នុង​ការចូលរួម​ប្រឡង​កម្មវិធី​Beat The Best វគ្គ Beat The Judges ដោយ​លើក​យក​បទ «​កុំ​ឲ្យ​គេ​ឈឺចាប់​ដោយសារ​បង​» ដែល​ជា​សំនៀង​ដើម​របស់លោក​ឆាយ វីរៈ​យុទ្ធ មក​បកស្រាយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​ការបកស្រាយ​យ៉ាង​ពីរោះ​រណ្ដំ​ចិត្ត​នេះ បានធ្វើ​គណៈកម្មការ​ទាំ​ង​៤​ពុះកញ្ជ្រោល​ជាមួយ​សមត្ថភាព​របស់​លោក​ខ្លាំងណាស់ ហើយ​ពួកគេ​មិន​គិត​យូរ ក៏បាន​សម្រេច​ឲ្យ​លោក​ឡើងទៅ​វគ្គ​បន្ត ជាមួយនឹង​អារម្មណ៍​រំភើប​ឥតឧបមា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះដល់​វគ្គ​Beat The Team សប្ដាហ៍​ទី​២ សួ វិចិត្រ ក៏បាន​ធ្វើបាន​ល្អ​ទៀត ហើយ​បាន​ឆ្លង​ផុត​វគ្គ​នេះ​ដោយ​ជោគជ័យ​។ ដោយឡែក ដល់​វគ្គ​Beat Yourself នៅ​យប់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២២​នោះ ចិត្រ ធ្វើ​មិនសូវ​បានល្អ​នោះទេ ក្នុង​Concept បទ​បែប​Rock ដោយ​ផ្ដើម​ដំបូង​ខុស​ចង្វាក់​បន្តិច កាយវិការ​មិន​ស៊ី​នឹង​ចម្រៀង ចេះតែ​លោតៗ​។ លុះ​ច្រៀង​ចប់ លោក​ក៏បាន​ថើប​ខ្សែក​របស់ខ្លួន​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ថើប​ខ្សែក​ខ្លួនឯង​នេះ បានធ្វើ​ឲ្យ​អ្នកនាង​ពេជ្រ សោភា ចាប់អារម្មណ៍​ខ្លាំង​ណាស់ ក៏​សួរ​ទៅកាន់​ចិត្រ ឲ្យ​បញ្ជាក់​ពី​មូលហេតុ ហើយ​ចិត្រ បាន​ប្រាប់​ថា ខ្សែក​នេះ មេ​លោក​ឲ្យ ហើយ​ប្រាប់​ថា មក​ប្រឡង​ឲ្យ​ជាប់ ធ្វើជា​តារា​ហង្សមាស​ឲ្យ​បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​គណៈកម្មការ​ផ្ដល់​យោបល់ និង​លើកឡើង​ពី​ចំណុច​ខ្វះខាត​ចប់​ក៏ ពិភាក្សា​គ្នា​ដើម្បី​សម្រេច ហើយ​អ្វី ដែល​ធ្វើ​ឲ្យ​ចិត្រ កាន់តែ​តានតឹង​នោះ ​ដោយ​លោក ឆន សុវណ្ណ​រាជ តំណាង​ឲ្យ​គណៈកម្មការ​ទាំងមូល បាន​ផ្ដល់​លទ្ធផល​ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចិត្រ វិលត្រឡប់​ទៅផ្ទះ​វិញ ទៅ​ប្រាប់​បងប្រុស ដែល​ឲ្យ​ខ្សែ​ក​ថា បាន​បំពេញ​វិញ្ញាសា​នេះ​រួចរាល់​អស់ហើយ ចិត្រ​ត្រឡប់​ទៅវិញ​ណា អរគុណ​។ ការ​និយាយ​បែបនេះ ​បាន​ធ្វើ​ឲ្យ​ចិត្រ ភ័យ​បុក​ពោះ​ខ្លាំង​ណាស់ ​ហើយ​ចុងក្រោយ ឆន សុវណ្ណ​រាជ ក៏​បាន​បញ្ជាក់​ថា ចិត្រ អាច​បន្ត​ទៅ​វគ្គ​បន្ត​ទៀត​បាន​៕ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment