កាលពីវេលាម៉ោង០៣រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ កម្លាំងជំនាញគណៈ,កម្មាធិការប្រ,យុទ្ធប្រ,ឆាំងផលិត,ផលក្លែ,ងក្លាយក្រសួង,មហាផ្ទៃ បានចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសំអាងមួយកន្លែង ជាផលិតផល ប្រ៊េន DMLNរបស់អ្នកស្រី ដេត ម៉ាលីណា ក្រោយពីក្រោយទទួលពាក្យបណ្ដឹងជន.រង.គ្រោះ ពេលប្រើប្រាស់រងផលប៉ះ.ពាល់នោះ។
ប្រតិបត្តិការនេះ ធ្វើឡើង នៅក្បែរវត្តអង្គតាម៉ិញ ត្រង់ចំណុចផ្ទះលេខ៤៧២ ផ្លូវលេខដោនថោន៧ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ មូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទោះយ៉ាងណា កម្លាំងសមត្ថកិច្ច មិនបានធ្វើការដកហូតសម្ភារៈវត្ថុតាងយកទៅនោះទេ ហើយក៏បានដកកម្លាំងទៅវិញតែម្ដង។
ក្រោយមានរឿងនេះកើតឡើង ស្រាប់តែមានគេចោ,ទលោក ឌួង ឆាយ ថា ជាអ្នកធ្វើបាបអតីតភរិយា អ្នកនាង ដេត ម៉ាលីណា ហើយលោកឌួង ឆាយ ក៏បានធ្វើការបដិសេធ និងបកស្រាយរួចហើយចំពោះរឿងនេះ។ ចំណែកអ្នកនាង ដេត ម៉ាលីណា ក៏បានឆ្លើយតបទៅនឹងការបកស្រាយរបស់លោកឌួង ឆាយ រួចហើយផងដែរ។
ក្រោយបង្ហោះសារឆ្លើយតបរួច អ្នកនាង ដេត ម៉ាលីណា ក៏បានចែករំលែករូបថត និងសារ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹម ជាតិ ក្នុងជំនួបជាមួយលោក ឌួង ឆាយ កាលពីអំឡុងចុងឆ្នាំ២០២១ ចូលផេករបស់ខ្លួន ហើយពោលពាក្យយ៉ាងកម្សត់ថា «អរគុណលោកពូដែលចុះមកត្រួតពិនិត្យផលិតផលខ្ញុំផ្ទាល់ ស្ដាយអត់បានជួបលោកពូពេល ចុះមកចាប់ផលិតផលនាងខ្ញុំផ្ទាល់ ខ្ញុំស្រីម្នាក់ឯងត្រូវធ្វើការងារដើម្បីចិញ្ចឹមកូន3នាក់ គ្មានអ្នកជួយសូម្បី1$ បើពូចាប់ផលិតផលខ្ញុំ កូនខ្ញុំមានបាយញាំអត់ខ្ញុំបានអីចិញ្ចឹមកូន»។
ក្រោយមក អ្នកនាង ដេត ម៉ាលីណា បានបង្ហោះសារជាបន្តបន្ទាប់ទៀតថា «ស្ត្រីមេម៉ាយមានអីមិនល្អ គឺត្រូវរឹងមាំប្រឹងធ្វើការងារគ្រប់បែបយាំង ដើម្បីចិញ្ចឹមកូនបីនាក់ដោយញើសឈាមខ្លួនឯងទោះហត់លំបាកក៏ជាភារកិច្ចរបស់ខ្ញុំជាម្ដាយព្រោះការចំណាយចិញ្ចឹមកូនគ្មានអ្នកណាមកជួយចិញ្ចឹមសូម្បី1$…. Single the best
ជីវិតខ្ញុំលំបាកមកច្រើនណាស់ហើយ ទោះមានសង្ឃឹមត្រឹម១% ក៏ខ្ញុំត្រូវតែតស៊ូដែរ ទ្រាំសិនទៅរាល់បញ្ហាទាំងអស់ នឹងបង្រៀនយើងឲ្យចេះរឹងមាំ រៀនដោះលែង រៀនកាត់ចិត្ត ឈប់បង្ខំចិត្ដ រៀនញញឹម ថ្ងៃមួយចិត្ដអ្នកនឹងស្រលះ មានរឿងខ្លះ គឺពេលវេលាជាអ្នកដោះស្រាយ»។
«មនុស្សដែលរឹងមាំ គឺជាមនុស្សដែលមិនសូវទទួលបានភាពកក់ក្តៅនឹងការបារម្ភពីមនុស្សជុំវិញខ្លួន កុំមើលងាយខ្លួនឯងថាមិនពូកែ ដែលស៊ូមកបានដល់ថ្ងៃនេះក៏ពូកែបំផុតហើយ កុំភ្លេចឲ្យកម្លាំងចិត្តខ្លួនឯងណា ចាប់ពីថ្ងៃនេះ16.01.2021 ខ្ញុំនឹងប្រែមិនមែនខ្ញុំពីមុនត្រូវរឹងមាំជាងមុនដើម្បីកូនៗ»៕